សុខភាព
គម្រោងត្រួតពិនិត្យលើការធ្វើតេស្ត HPV រកជំងឺមហារីកមាត់ស្បូន នៅខេត្តកំពង់ចាម
សាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធានក្រុមការងារទទួលបន្ទុកជំងឺមិនឆ្លងផ្នែករោគស្ត្រី ជាពិសេសជំងឺមហារីកមាត់ស្បូន បានដឹកនាំកិច្ចប្រជុំពិភាក្សាចង្អៀតមួយ អំពី គម្រោងការធ្វើតេស្ត រកជំងឺមហារីកមាត់ស្បូន HPV របស់អង្គការ JICA អនុវត្តនៅខេត្តកំពង់ចាម។

កិច្ចប្រជុំ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នេះ មានការអញ្ជើញចូលរួមពី សាស្ត្រាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកស្រី គ្រួច រ៉ាយូណែត ទីប្រឹក្សាក្រសួងសុខាភិបាល មន្ត្រីមកពីនាយកដ្ឋានការពារសុខភាព និងតំណាងពីអង្គការ JICA (គម្រោងគ្រប់គ្រង និងបង្ការជំងឺមិនឆ្លង) សរុបចំនួន ៦ នាក់។

គោលបំណងកិច្ចពិភាក្សា៖
– ធ្វើបទបង្ហាញដោយ Dr. Rei Haruyama ១. អំពីទិដ្ឋភាពរួម នៃគម្រោងត្រួតពិនិត្យលើការធ្វើតេស្តរកមេរោគ HPV នៅខេត្តកំពង់ចាម ២. SOP បច្ចុប្បន្នសម្រាប់ Cervical Cancer Screening and Treatment ៣. លទ្ធផលស្ទង់មតិមូលដ្ឋាននៅក្នុងខេត្តកំពង់ចាម (ខែមិថុនា ឆ្នាំ២០២៤)

– ពិភាក្សាត្រៀមរៀបចំសិក្ខាសាលាអំពី ទិសដៅអនាគត នៃការធ្វើតេស្តរកជំងឺមហារីកមាត់ស្បូនដោយផ្អែកលើការធ្វើតេស្ត HPV និងសមាសភាពសិក្ខាកាមដែលត្រូវអញ្ជើញចូលរួម ដើម្បីផ្សព្វផ្សាយចែករំលែកពីរបៀបនៃការធ្វើតេស្ត រកមេរោគ HPV។
សាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ មានប្រសាសន៍ ថ្លែងអំណរគុណដល់ក្រុមការងារ Dr Rei ដែលបានយកគម្រោងនេះមកជួយស្ត្រីនៅកម្ពុជា ដែលនេះស្របតាមចំណុចអតិភាពរបស់ក្រសួងសុខាភិបាល ដែល សាស្រ្តាចារ្យ សំណូមពរសុំឱ្យមានវគ្គបណ្តុះបណ្តាលឆ្មប គិលានុបដ្ឋាក និងគ្រូពេទ្យឱ្យបានច្រើន ចេះពន្យល់អតិថិជន ឱ្យចេះពន្យល់ពួកគាត់ ឱ្យចេះធ្វើតេស្តដោយខ្លួនឯង ប្រពន្ធ័បញ្ជូនទុកដាក់សំណាក និងបញ្ជូនសំណាកទៅមន្ទីរពេទ្យ និងប្រព័ន្ធតាមដានក្នុងករណីតេស្តវិជ្ជមាន។

រដ្ឋលេខាធិការ ក្នុងនាមក្រសួងសុខាភិបាល ជឿជាក់ថា សេវាធ្វើតេស្តរកមេរោគ HPV ត្រូវបានពង្រឹងឱ្យប្រសើរឡើងក្នុង អំឡុងពេលអនុវត្តគម្រោង រួមទាំងការកសាងសមត្ថភាពបុគ្គលិកនៅ RHs/PH ទាំងអស់ក្នុងខេត្តកំពង់ចាម។ រដ្ឋលេខាធិការ បានសំណូមពរ ឱ្យអង្គការ JICA ពង្រីកគម្រោងរបស់ខ្លួនទៅខេត្តផ្សេងទៀតប្រសិនបើអាចដើម្បីឈានទៅលុបបំបាត់ ជំងឺមហារីកមាត់ស្បូននៅ ឆ្នាំ២០៣០៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ