Connect with us

សុខភាព

កត្តា​ប្រឈម​គ្រោះថ្នាក់ នៃ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​!

បានផុស

នៅ

​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការកើនឡើង​នូវ​ជំងឺលើសឈាម ទឹកនោមផ្អែម និង​ជំងឺមិនឆ្លង​ផ្សេងទៀត ដូចជា ជំងឺមហារីក ជំងឺ​វិបត្តិ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ​។ ក្នុងចំណោម​ជំងឺ​នានា​ទាំងអស់ ជំងឺមិនឆ្លង​ខាងលើ ជា​កត្តា​ធ្វើ​ឲ្យ​ស្លាប់ និង​ពិការភាព​ច្រើនជាងគេ ជាពិសេស​ក្នុងប្រទេស​ក្រីក្រ និង​ប្រទេស​កំពុង​អភិវឌ្ឍ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងនោះដែរ ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ជា​មូលហេតុ​ចម្បង​នៃ​ការស្លាប់​។ យោងតាម​ឯកសារ WHO ២០១១ ក្នុងចំណោម​ប្រជាជន​ខ្មែរ ១​សែន​នាក់ អ្នកស្លាប់​ដោយសារ​ស្ទះ​សរសៃឈាម បេះដូង​មាន​ចំនួន​១២៨​។​

​ដោយសារតែ​មូលហេតុ​ខាងលើ​នេះហើយ បានជា​ការតាមដាន និង​ការរក​រោគវិនិច្ឆ័យ​នៃ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​នៅ​ដំណាក់កាល​ដំបូងៗ (​មុននឹង​គ្រោះថ្នាក់​កើតឡើង​) តាម​គ្រប់​វិធីសាស្ត្រ​ដែលមាន ជាពិសេស​ដោយមាន​ជំនួយ​ពី​គ្រូពេទ្យ​ឯកទេស​បេះដូង ជាមួយនឹង​សមត្ថភាព​ជំនាញ​វិភាគ​រូបភាព​វេជ្ជសាស្ត្រ​សរសៃឈាម​បេះដូង តាមរយៈ​ម៉ាស៊ីន​ស្កែ​ន​បច្ចេកវិទ្យា​ចុងក្រោយ Multislice CT Scan ពិត​ជាមាន​សារៈប្រយោជន៍​ខ្លាំងណាស់ ចំពោះ​អ្នក​ដែលមាន​រោគសញ្ញា​ដូចខាងក្រោម​៖

– ឈឺ​ចុក ឬ​ណែន​ដើមទ្រូង​

– ថប់ដង្ហើម​

– អារ​ម្ម​ណ៍ ឫ សញ្ញា​ហត់​ភ្លាមៗ​ដោយ​គ្មាន​មូលហេតុ​

​កត្តា​ប្រឈម នៃ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង មានដូចជា​៖

– អ្នក​ដែលមាន​អាយុ​ច្រើន​

– អ្នក​ដែល​លើស​ជាតិ​ខ្លាញ់ និង​លើស​ទម្ងន់​

– អ្នក​ពិសា​បារី​

– អ្នក​ដែល​មាន​ជំងឺលើសឈាម​

– អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​

– អ្នក​ដែល​មិន​ធ្វើ​លំ​ហាត់ប្រាណ ឫ​ប្រកបរបរ​នៅ​នឹង​មួយកន្លែង​យូរ​ម៉ោង ពិសេស​ការងារ​ការិយាល័យ​។​

“​ប្រសិនបើ​លោកអ្នក​មាន​រោគសញ្ញា និង​កត្តា​គ្រោះថ្នាក់​ដូច​បាន​រៀបរាប់​ខាងលើនេះ សូម​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ការពារ និង​ព្យាបាល​ទាន់ពេលវេលា សំដៅ​កាត់បន្ថយ​ការស្លាប់ និង​ពិការភាព​ដែល​បណ្តាលមកពី​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ដែលជា​ឃាតក​ស្ងប់ស្ងាត់​បំផុត (silent killer) ”៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​កើតបូសអន្ទង់ មានតែវិធីនេះមួយទេទើបព្យាបាលជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៩ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៩ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១៣ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម