Connect with us

សុខភាព

កម្ពុជា ប្តេជ្ញាលុបបំបាត់ការរើសអើង និងមាក់ងាយគ្រប់ទម្រង់ចំពោះអ្នកផ្ទុកមេរោគអេដស៍

បានផុស

នៅ

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ (UNAIDS PCB) លើកទី៥៤ ដែលរៀបចំឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស, ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានប្រាប់ដៃគូអន្តរជាតិថា កម្ពុជាបានប្តេជ្ញាលុបបំបាត់ការរើសអើង និងមាក់ងាយគ្រប់ទម្រង់ចំពោះអ្នកផ្ទុកមេរោគអេដស៍។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលទទួលបាននៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៤។

នៅក្នុងសម័យប្រជុំលើកទី៥៤
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសម័យប្រជុំលើកទី៥៤ ដែលបានបញ្ចប់សព្វគ្រប់ កាលពីចុងខែមិថុនា ឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជាបានឡើងធ្វើបទអន្តរាគមន៍ចំនួន៤ដង ដោយបានលើកឡើងអំពីវឌ្ឍនភាពនៃការឆ្លើយតបនឹងជំងឺអេដស៍ដែលកម្ពុជា សម្រេចបានពីរគោលដៅរួចទៅហើយលើគោលដៅ៩៥-៩៥-៩៥ទាំងបីគឺ៖ ៨៦-៩៩-៩៨។ ដើម្បីសម្រេចគោលដៅ៩៥ទីមួយដែលនៅសល់ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។
គោលនយោបាយនេះ ទាមទារឱ្យខិតខំស្វែងរកឱ្យឃើញអ្នកសង្ស័យថាផ្ទុកមេរោគេអដស៍ ចំនួនប្រមាណជិតមួយម៉ឺននាក់ ដើម្បីឱ្យពួកគេមកធ្វើតេស្តរកមេរោគអេដស៍ និងឱ្យប្រញាប់មកទទួលសេវាថែទាំព្យាបាល​ទាន់ពេលវេលា។ ទន្ទឹមនឹងនេះ គោលនយោបាយក៏លើកទឹកចិត្តក្រុមយុវវ័យរួមភេទជាមួយភេទដូចគ្នា(MSM) ឱ្យមករកសេវាធ្វើតេស្តនិងទទួលអត្ថប្រយោជន៍ផ្នែកសុខាភិបាល និងគាំពារសង្គម។ គោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ បើកផ្លូវឱ្យកែសម្រួលកម្មវិធីគាំពារសង្គម ដើម្បីទាក់ទាញប្រជាជនរងហានិភ័យខ្ពស់ឱ្យមកធ្វើតេស្ត និងទទួលសេវាថែទាំព្យាបាល។

សេចក្តីប្រកាសនេះបានគូសបញ្ជាក់ថា៖«ទាក់ទងនឹងការរើសអើង និងមាក់ងាយ កម្ពុជាប្តេជ្ញាលុបបំបាត់ការរើសអើងនិងមាក់ងាយគ្រប់ទម្រង់ចំពោះអ្នកផ្ទុកមេរោគអេដស៍ ក៏ដូចជាចំពោះប្រជាជនគន្លឹះឱ្យអស់ទាំងស្រុង ព្រោះថាការរើសអើងនិងមាក់ងាយជាឧបសគ្គចម្បងសម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍»។

បច្ចុប្បន្ន កម្ពុជាកំពុងពង្រីកសេវាធ្វើតេស្តតាមបែបនវានុវត្តន៍ដូចជា ការធ្វើតេស្តដោយខ្លួនឯងជាមួយនឹងការផ្តល់ថ្នាំបង្ការ(ប្រឹព)ពីចម្ងាយ, ផ្តល់ប្រឹពតាមរថយន្តចល័តអន្តរាគមន៍ដែលជំរុញដោយមិត្ត, ការធ្វើតេស្តដែលដឹកនាំដោយសហគមន៍និងរថយន្តចល័តជាដើម។ កម្ពុជាក៏បានពង្រីកការគ្របដណ្តប់កម្មវិធីប្រឹពបាន១៥ខេត្ត ក្នុងទីតាំងសុខាភិបាលចំនួន២៨ និងទីតាំងគ្រប់គ្រងដោយសហគមន៍ចំនួន១៣។
ដើម្បីឆ្ពោះទៅរកចីរភាពនៃកម្មវិធីអេដស៍ កម្ពុជាមានឆន្ទៈនយោបាយក្នុងការដាក់ចេញនូវគោលនយោបាយជាតិមួយដែលទទួលយកតំណាងអ្នកផ្ទុកមេរោគអេដស៍និងតំណាងសហគមន៍ងាយរងគ្រោះ ឱ្យចូលរួមក្នុងយន្តការនៃការឆ្លើយតប នឹងមេរោគអេដស៍នៅគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
នាកិច្ចប្រជុំខាងលើ ប្រតិភូកម្ពុជាក៏បានអំពាវនាវឱ្យដៃគូអភិវឌ្ឍដូចជា មូលនិធិសកល ប៉ិបហ្វា(PEPFAR) ឬអង្គការយូអិនអេដស៍(UNAIDS)ជាដើម ចូលរួមពង្រឹងប្រព័ន្ធជាតិឆ្លើយតបនឹងមេរោគអេដស៍​នៅកម្ពុជាឱ្យកាន់តែរឹងមាំ ដើម្បីដណ្ដើមជ័យជម្នះលើមេរោគអេដស៍ឱ្យបានទាំងស្រុង៕

អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចធិបតី និងរដ្ឋមន្ត្រីការងារ និងសមាគម២ ចូលបច្ច័យជាង២ម៉ឺនដុល្លារ ដល់គ្រួសារសពពលករដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ

Sokha Hotels

ព័ត៌មានពេញនិយម