សុខភាព
កម្ពុជា៖ អត្រាឆ្លងថ្មីនៃមេរោគអេដស៍ក្នុងចំណោមបុរសស្រឡាញ់បុរសនៅតែបន្តមានកម្រិតខ្ពស់
បើទោះបីជាវឌ្ឍនភាពក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជានាឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អប្រសើរក៏ដោយ ប៉ុន្តែកម្ពុជានៅតែព្រួយបារម្ភចំពោះអត្រាឆ្លងថ្មីនៃមេរោគអេដស៍ក្នុងចំណោមប្រជាជនគន្លឹះ នៅតែបន្តមានកម្រិតខ្ពស់។
នេះបើយោងតាមសេចក្តីប្រកាសរួមរវាង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, ក្រសួងសុខាភិបាល (មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ) និងការិយាល័យពហុប្រទេសនៃអង្គការ (UNAIDS) ប្រចាំប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី មានមូលដ្ឋាននៅរាជធានីភ្នំពេញ ដែលបានរួមគ្នាផ្សព្វផ្សាយការប៉ាន់ប្រមាណស្ថានភាពនៃការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជានាឆ្នាំ២០២៣។

សេចក្តីប្រកាសរួមចេញផ្សាយកាលពីថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២៤ បានឱ្យដឹងថា ៖«ទន្ទឹមនឹងវឌ្ឍនភាពល្អប្រសើរដែលសម្រេចបានក្នុងឆ្នាំ២០២៣ កម្ពុជាយើងក៏បាននិងកំពុងប្រឈមនឹងបញ្ហាមួយចំនួនដែលក្នុងនោះ អត្រាឆ្លងថ្មីនៃមេរោគអេដស៍នៅតែបន្តមានកម្រិតខ្ពស់ក្នុងចំណោមក្រុមប្រជាជនគន្លឹះដែលជាក្រុមប្រឈមនឹងហានិភ័យខ្ពស់រួមមាន ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមស្រ្តីបម្រើក្នុងសេវាកម្សាន្ត និងក្រុមប្រើប្រាស់គ្រឿងញៀន»។ ជាពិសេស ក្រុមយុវវ័យអាយុពី១៥-២៤ឆ្នាំ ដែលនិន្នាការនៃការឆ្លងថ្មីមេរោគអេដស៍មានការកើនឡើងនោះ មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នូវការយល់ដឹងពីមេរោគអេដស៍ និងជំងឺអេដស៍។
ក្នុងចំណោមប្រជាជនគន្លឹះនេះដែរ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្លាប់ព្រមានថា អ្នកប្រើប្រាស់គ្រឿងញៀនប្រឈមហានិភ័យខ្ពស់ងាយឆ្លងមេរោគអេដស៍អំឡុងពេលរួមភេទ។
ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានប្រសាសន៍ថា ការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍និងជំងឺអេដស៍ ត្រូវផ្អែកលើសសរស្តម្ភ ៣ រួមមាន ១ ភាពជាអ្នកដឹកនាំ ឬភាពជាម្ចាស់ ២- ភាពជាដៃគូ និង៣-ការវិនិយោគ។

តាមការប៉ាន់ប្រមាណតាមបែបវិទ្យាសាស្ត្រក្នុងឆ្នាំ២០២៣ ចំនួនអ្នកឆ្លងថ្មីនៃមេរោគអេដស៍ មានការថយចុះពី១.៤០០នាក់ នៅឆ្នាំ២០២២ មកនៅត្រឹម១.២០០នាក់ នៅឆ្នាំ២០២៣ គឺមានការធ្លាក់ចុះចំនួន២០០នាក់។ ឯការចម្លងមេរោគអេដស៍ពីម្ដាយទៅកូនមានការថយចុះពីអត្រា៩,៩% នៅ ឆ្នាំ២០២២ មកត្រឹម៨% នៅឆ្នាំ២០២៣។ លទ្ធផលនេះ ជាសញ្ញាវិជ្ជមានបញ្ជាក់ជាថ្មីថាការប្រឹងប្រែងរួមរបស់កម្ពុជាក្នុងរយៈពេលមួយឆ្នាំនេះបាននិងកំពុងទទួលបានលទ្ធផលជាផ្លែផ្កា ថ្វីត្បិតតែស្ថិតនៅឆ្ងាយពីគោលដៅឆ្លងថ្មីដែលបានកំណត់ឱ្យមានការឆ្លងថ្មីក្នុងរង្វង់ ២០០នាក់ក្នុងមួយឆ្នាំ នៅឆ្នាំ២០២៥ក៏ដោយ។
ការណ៍នេះ ទាមទារកម្ពុជាឱ្យបន្តប្រឹងប្រែងទ្វេដងថែមទៀត ដើម្បីអនុវត្តឱ្យបានសម្រេចគោលដៅដែលបានកំណត់ក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ៖ ឡាយ សាមាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ