Connect with us

សុខភាព

​វិធីសង្គ្រោះ​បឋម​ និងការស្វែងយល់​ពី​ការបាត់បង់​ស្មារតី!

បានផុស

នៅ

​ការបាត់បង់​ស្មារតី (Coma) គឺជា​ការ​សន្លប់​ជ្រៅ ដែល​បុគ្គល​នោះ​មិន​អាច​មាន​វិញ្ញាណ​ឆ្លងឆ្លើយ​គ្នា​បាន ឬក៏​ទទួល​ការ​រំញោច​ពី​អ្នក​នៅ​ជុំវិញខ្លួន​បាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​អាចជា​លទ្ធផល​ដែល​កើតឡើង​ក្រោយពី​យើង​មានការ​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ ដែល​យើង​ជួបប្រទះ​ជា​ញឹកញាប់ ឬក៏​ជា​មូលហេតុ​ជាច្រើន​ទៀត​ដូចជា​

– ការបង្ក​រោគ​ធ្ងន់ធ្ងរ​

– ដុំ​សាច់​ក្នុង​ខួរក្បាល​

– ការ​ដាច់ ឬ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរក្បាល​

– ជំងឺ​រលាក​ស្រោមខួរ​ក្បាល​

– ការ​ចុះ​ខ្លាំង​ពេក ឬ​ការ​លើស​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ច្រើន​ហួសហេតុ​

– ការប្រើ​ថ្នាំ​លើស​កម្រិត​ ដែល​បណ្តាល​ឲ្យ​ពុល​ដល់​សារពាង្គកាយ និង​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​អ្នកជំងឺ​កូម៉ា​មិន​មាន​ស្មារតី ឬ​មនសិការ​គិតគូរ​ពី​ស្ថានភាព​ជុំវិញ ប៉ុន្តែ​ពេលខ្លះ​គាត់​អាច​រក្សា​សញ្ញា​ជីវិត ដោយ​ខ្លួនឯងបាន​ដូចជា ការដកដង្ហើម របត់​ឈាម​រត់ ម្យ៉ាងទៀត​អ្នកជំងឺ​សន្លប់ យើង​មើលទៅ​ហាក់ដូចជា មាន​សុខភាព​ធម្មតា ប៉ុន្តែ​អ្វី​យើង​ចាប់អារម្មណ៍​នោះ​ គឺ​គាត់​មិន​អាច​ឆ្លើយឆ្លង​នឹង​យើង​បាន​។​

​ជាទូទៅ​៖ អ្នកជំងឺ​សន្លប់​បាត់បង់​ស្មារតី​អាច​ជា​បណ្តោះអាសន្ន ឬ​ជាការ​កម្រ​ដែល​អាច​អូសបន្លាយ​ដល់ ២-៤​សប្តាហ៍ បន្ទាប់ពី​ការសង្គ្រោះ​បន្ទាន់ លើសពីនេះ​ទៀត​អ្នកជំងឺ​កូ​ម៉ា អាចជា​សះស្បើយ​ទាំងស្រុង ឬក៏​អាច​ឲ្យ​មានការ​ប៉ះពាល់ ដល់​នីតិសម្បទា​បន្ទាប់ពី​ងើប​ពី​សន្លប់​វិញ​។​

​ក​) រោគសញ្ញា (Coma Symptoms)៖

– សញ្ញា​ចម្បង​របស់​កូ​ម៉ា (coma) គឺ​អ្នកជំងឺ​មិន​អាច​មាន​ស្មារតី​ឬក៏​ទំនាក់ទំនង​ឆ្លើយតប​ទៅនឹង​បរិយាកាស​ខាងក្រៅ ឬ​អ្នក​នៅក្បែរ​ខ្លួន ឬក៏​មិនអាច​ទទួល​រំញោច និង​ឈឺចាប់ ។​

– អ្នកជំងឺ​បាត់បង់​ស្មារតី​អាចមាន​ចលនា​រើបម្រះ​ដោយ​មិនដឹង​ខ្លួន ឬក៏​ញ័រ​កន្ត្រាក់​ប្រកាច់​ភ្នែក​ក្រឡាប់​ចុះឡើង​។ ប៉ុន្តែ​បើសិនជា​ការបាត់បង់​ស្មារតី​នោះ​ធ្ងន់ធ្ងរ (coma profonde) នោះ​គាត់​ពិតជា​មានការ​ប៉ះពាល់​ដល់​ការពិបាក​ដកដង្ហើម​និង​សញ្ញា​ជីវិត​។​

​ខ​) ការព្យាបាល​អ្នកជំងឺ​សន្លប់ (Coma Treatments)៖

– ជាដំបូង​ យើង​ត្រូវធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់​ថា​តើ​បណ្តាលមកពី​មូលហេតុ​អ្វី​? ពីព្រោះ​ជំងឺ​នេះ​ទាមទារ​ឲ្យ​មាន​ការសង្គ្រោះ​ជាបន្ទាន់ និង​ត្រឹមត្រូវ​តាម​អង្គហេតុ ។​

– បើសិនជា​យើង​អូសបន្លាយ​ពេលវេលា​យូរ ឬក៏​បណ្តោយ​ឲ្យ​អ្នកជំងឺ​បាត់បង់​នូវ​មុខងារ​ស្មារតី (Vegetative) យូរថ្ងៃ យើង​ជា​គ្រូពេទ្យ​ត្រូវ​ចាប់អារម្មណ៍​ពី​ការ​ការពារ​ផ្លូវដង្ហើម ការបង្ក​រោគ (Infection) និង​ការផ្តល់​ចំណី​អាហារ​តាម​សុង​ច្រមុះ ដើម្បី​ការធានា​នូវ​មុខងារ​ផ្សេងៗ​ទៀត ព្រោះ​កត្តា​ទាំងនោះ​ជា​មូលហេតុ​នៃ​ការស្លាប់ ឬ​ពិការភាព​។​

– ចំពោះ​ដំណោះស្រាយ​ភ្លាម​ទៅលើ​អ្នកជំងឺ​សន្លប់ (Immediate management) :

• ការសង្គ្រោះ​ផ្លូវ​ដង្ហើម និង​របត់​ឈាម​រត់​។​

• បើ​ការប៉ះទង្គិច​នៅលើ ក ឬ​ឆ្អឹងខ្នង ត្រូវ​ប្រយ័ត្ន​ក្នុងការ​លើកដាក់​អ្នកជំងឺ​។​

• ដាក់​ផ្លូវ​សម្រាប់​ចាក់​ថ្នាំ និង​ការសង្គ្រោះ (IV Line)​។​

• បើ​តេស្ត កម្រិត​ជាតិ​ស្ករ​ចុះ​ខ្លាំង​ពេក ឬ​ការ​លើស​ខ្លាំងពេក​ត្រូវ​ផ្តល់ ឬ​បញ្ចុះ​តាម​សរសៃ​ឈាម​ឲ្យ​បាន​ឆាប់​ជាទីបំផុត​។​

• វាយ​តម្លៃ​សភាព​អ្នកជំងឺ​តាមរយៈ​ម៉ូនីទ័រ​ពិនិត្យ​ជីពចរ ចង្វាក់​ដង្ហើម​ចង្វាក់បេះដូង សំពាធ​ឈាម កម្ដៅ អុកស៊ីសែន កម្រិត​ស្មារតី​។​

• សង្កេតមើល​ដោយ​យកចិត្តទុកដាក់​ចំពោះ​សញ្ញា​ធ្ងន់ធ្ងរ និង​ការ​ប្រកាច់​។​

​គ​) លក្ខ​ខ័​ណ្ឌ​នៃ​ការបញ្ជូន (Referral)៖

– សញ្ញា​ជីវិត​មានការ​គំរាមកំហែង​

– សន្លប់​លើសពី ៦​ម៉ោង​

– កម្រិត​នៃ​ការ​សន្លប់​ជ្រៅ​

– ប្រកាច់​ញឹកញាប់​

– ប្រ​ស្រី​ភ្នែក​រីក ឬ​រួម​តូច​

“​ប្រសិនបើ​លោកអ្នក​ជួប​ករណី​សន្លប់ ឬ​បាត់បង់​ស្មារតី ដូច​បាន​រៀបរាប់​ខាងលើ សូម​ប្រញាប់​បញ្ជូន​អ្នកជំងឺ​មក​មន្ទីរពេទ្យ​កាល់ម៉ែត ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត ដើម្បី​ទទួល​ការសង្គ្រោះ​ព្យាបាល​ទាន់ពេលវេលា ជៀសវាង​យឺតយ៉ាវ​អាច​បណ្តាល​ឲ្យ​អ្នកជំងឺ​មាន​ពិការភាព និង​គ្រោះថ្នាក់​ដល់​ជីវិត​”៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​អត្ថប្រយោជន៍​នៃ​កាំរស្មី​ សម្រាប់​ជំងឺ​មហារីក​មាត់ស្បូន​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

តម្លៃមាសលើ​ទីផ្សារអន្តរជាតិ កើនជាង​១ភាគរយ​ កាល​ពី​ថ្ងៃចន្ទ​

សន្តិសុខសង្គម៤៣ នាទីutes មុន

ស្ពានអាកាសមរតកតេជោដំណាក់កាលទី២ គ្រោងបញ្ចប់ការសាងសង់ និងបើកឲ្យចរាចរណ៍នៅដើម​ខែមេសា ឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ក្រុមហ៊ុន​​ចិន​ជីករ៉ែមាស​គំរាមកំហែងដល់តំបន់បេតិកភណ្ឌ​អន្តរជាតិ​នៅ​កុងហ្គោ

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ក្រុមហ៊ុន Air India បញ្ជាទិញយន្តហោះ Airbus ពីអឺរ៉ុប​​ ១០០ គ្រឿង​

អត្ថាធិប្បាយ៥៨ នាទីutes មុន

លិខិតមិត្តអ្នកអាន៖ អតីតទណ្ឌិត អ៊ុំ សំអាន គ្មានតម្លៃអ្វីក្លាយជាអ្នកវិភាគវែកញែកពីកិច្ចការព្រំដែនកម្ពុជាឡើយ!

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ទីប្រឹក្សាលោក ត្រាំ ស្តីឲ្យ ហ្សេលេនស្គី ថា ស្លៀកពាក់មើលងាយអាមេរិក

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ទីរពេទ្យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ ប្រកាសអាសន្នចំពោះព្យុះភ្លៀងខ្លាំង នៅភាគខាងត្បូង 

បច្ចេកវិទ្យា២ ម៉ោង មុន

ស្នាដៃសិស្សនិស្សិត និងក្រុមហ៊ុនឯកជនជាង ៦០ស្តង់ នឹងដាក់តាំងបង្ហាញក្នុងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា

សន្តិសុខសង្គម២១ ម៉ោង មុន

តុលាការចោទបុរសស្រវឹងបើកបរបំពានភ្លើងស្តុប បុកមនុស្សស្លាប់ និងរបួស ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ

Sokha Hotels

ព័ត៌មានពេញនិយម