សុខភាព
បុរសចិនម្នាក់ ញ៉ាំប៉េងប៉ោះរាល់ថ្ងៃ ត្រឹមពេល១ឆ្នាំ គាត់ទទួលបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើល
បុរសជនជាតិចិនឈ្មោះ Sun Dasheng អាយុ៤៨ ឆ្នាំ មានមុខរបជាអ្នកបើកបរ បានបញ្ចាក់ឲ្យដឹងថា គាត់ប្រែជាមានសុខភាពល្អជាងមុន បន្ទាប់ពីទទួលទានប៉េងប៉ោះ ២ផ្លែក្នុងមួយថ្ងៃ។ នៅពេលដែលគាត់បានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ រាងកាយរបស់គាត់បានប្រសើរឡើង ក្នុងពេលដែលពីមុនគាត់គឺជាមនុស្សម្នាក់ដែលហត់នឿយឥតឈប់ឈរ ។
មែនទែន ទៅរឿងរ៉ាវទាមងនេះបានកើតឡើងកាលពីមួយឆ្នាំមុន គាត់បានឮតាមវិទ្យុដោយចៃដន្យថា ការបរិភោគផ្លែប៉េងប៉ោះល្អសម្រាប់សុខភាព។ ចាប់ពីពេលនោះមក ជារៀងរាល់ថ្ងៃ បុរសចិនរូបនេះតែងតែហូបផ្លែប៉េងប៉ោះ ២ផ្លែ។ គាត់ចង់ដឹងថា តើប៉េងប៉ោះអាចជួយបង្កើនថាមពល និងស្មារតីរបស់គាត់បានទេ ដោយសារគាត់តែងតែមានអារម្មណ៍អស់កម្លាំងជាញឹកញយ។
ពេលវេលាកន្លងផុតទៅ លោក Sun មានអារម្មណ៍ថា ស្ថានភាពកាយសម្បទារបស់គាត់មានភាពប្រសើរឡើង ហើយសូម្បីតែស្បែករបស់គាត់ក៏កាន់តែរលោង ដែលធ្វើឲ្យគាត់សប្បាយចិត្តយ៉ាងខ្លាំង។
យោងតាមលោកវេជ្ជបណ្ឌិត Aboluowang ក៏បានបញ្ចាក់ដែរថា នៅពេលដែលលោក Sun បានទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពជាប្រចាំ ក្នុងរាងកាយទាំងអស់មានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់។ គ្រូពេទ្យជឿថា ការធ្វើឲ្យប្រសើរឡើង គឺទាក់ទងទៅនឹងទម្លាប់នៃការញ៉ាំប៉េងប៉ោះ។ ជាពិសេស ផ្លែប៉េងប៉ោះគឺជាការពេញនិយមរបស់មនុស្សជាច្រើនដោយសារតែមានរសជាតិឆ្ងាញ់។ មិនត្រឹមតែប៉ុណ្ណោះ ការទទួលទានប៉េងប៉ោះជាប្រចាំអាចនាំមកនូវអត្ថប្រយោជន៍ជាច្រើន។
ដោយឡែក យោងតាម Healthline ប៉េងប៉ោះ ១០០ក្រាមមាន ១៨ កាឡូរី ប្រូតេអ៊ីន ០.៩ ក្រាម កាបូអ៊ីដ្រាត ៣.៩ ក្រាម ស្ករ ២.៦ ក្រាម ជាតិសរសៃ ១.២ ក្រាម ខ្លាញ់ ០.២ ក្រាម លីកូពីន ២.៥ ក្រាម។ ប៉េងប៉ោះគឺជាប្រភពនៃវីតាមីន និងសារធាតុរ៉ែជាច្រើនដូចជា វីតាមីន C, K1, B9 និងស័ង្កសី។
សារធាតុ Lycopene មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ធាត់ ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺផ្សេងៗទៀត។ សូម្បីតែអ្នកវិទ្យាសាស្ត្រថែមទាំងលើកឡើងពីសមត្ថភាពរបស់ផ្លែប៉េងប៉ោះក្នុងការការពារមហារីក។ ការសិក្សាលើបុរស ២៩,០០០ នាក់ដែលមានការឆ្លុះពោះវៀនធំបានរកឃើញថាការទទួលទានសារធាតុ lycopene ២០ mg ក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។ ការស្រូបយកសារធាតុខាងលើក៏មានសមត្ថភាពកាត់បន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាត។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សាទាំងនេះភាគច្រើនបានប្រើប្រាស់សារធាតុចម្រាញ់ មិនមែនផ្លែប៉េងប៉ោះទាំងមូលទេ។
លើសពីនេះទៀត ប៉េងប៉ោះសម្បូរទៅដោយជាតិសរសៃ ដែលពន្យឺតការស្រូបយកជាតិស្កររបស់រាងកាយ; សារធាតុ Lycopene ដែលមានក្នុងផ្លែប៉េងប៉ោះក៏ជួយពង្រឹងការគ្រប់គ្រងជាតិស្ករក្នុងឈាមផងដែរ ។ ជាតិសរសៃជួយជំរុញការរំលាយអាហាររបស់មនុស្ស កម្ចាត់កាកសំណល់ក្នុងពោះវៀន និងកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់។ ដូច្នេះហើយ ការទទួលទានប៉េងប៉ោះគ្រប់ពេលអាហារក៏ជាជម្រើសដ៏ល្អក្នុងការគ្រប់គ្រងទម្ងន់ផងដែរ។
ទន្ទឹមនោះថែមទៀត សមាសធាតុ Flavonoid និងវីតាមីន C នៅក្នុងប៉េងប៉ោះ ការពារការបត់បែនរបស់សរសៃឈាម កាត់បន្ថយហានិភ័យនៃជំងឺលើសឈាម។ វាអាចត្រូវបានគេមើលឃើញថា ការទទួលទានប៉េងប៉ោះនាំមកនូវអត្ថប្រយោជន៍ជាច្រើន ប៉ុន្តែអ្នកគួរតែញ៉ាំតែក្នុងបរិមាណល្មម មិនត្រូវទទួលទានច្រើនក្នុងពេលតែមួយឡើយ ព្រោះវាអាចធ្វើឲ្យរលាកក្រពះ និងពោះវៀន ដែលនាំឲ្យប៉ះពាល់ដល់សុខភាព៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បន្លែ ៦ ប្រភេទ ជាឱសថទិព្វជួយសម្អាតពោះវៀនបែបធម្មជាតិ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា