Connect with us

សុខភាព

តើស្ត្រីដែលកើតជំងឺទឹកនោមផ្អែម អាចមានផ្ទៃពោះបានទេ? ត្រូវរៀបចំខ្លួនបែបណាខ្លះ?

បានផុស

នៅ

ជំងឺទឹកនោមផ្អែម គឺកើតឡើងទាំងបុរស និងស្ត្រី មិនត្រឹមតែមនុស្សចាស់ឡើយ សូម្បីតែកុមារក៏មានកើតជំងឺនេះដែរ។ សម្រាប់ស្ត្រីដែលមានជំងឺទឹកនោមផ្អែម ឬសាធារណជនមួយចំនួនច្បាស់ជាចង់ដឹងថា តើស្ត្រីដែលមានជំងឺទឹកនោមផ្អែមអាចមានផ្ទៃពោះបានទេ? តើគួររៀបចំខ្លួនបែបណាមុននឹងមានផ្ទៃពោះ?

រូបភាព៖ មន្ទីរពេទ្យកាល់ម៉ែត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងករណីនេះ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកាល់ម៉ែតបានលើកឡើងលើទំព័រហ្វេសប៊ុកថា ជំងឺទឹកនោមផ្អែមដែលកើតលើស្ត្រីមានផ្ទៃពោះមាន៣ប្រភេទ គឺប្រភេទទី១ ប្រភេទទី២ និងប្រភេទទីបី។ ចំពោះស្រ្តីដែលកើតជំងឺទឹកនោមផ្អែម ហើយប្រាថ្នាចង់បានបុត្រតើគាត់អាចមានបុត្របានដែរឬទេ? ពិតណា គឺ គាត់នៅតែអាចមានបុត្របាន ប៉ុន្តែគាត់ត្រូវតែរៀបចំខ្លួនឱ្យបានល្អដើម្បីជៀសវាងផលវិបាកទាំងម្តាយ និងទារក។ ស្រ្តីដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ ឬ ប្រភេទទី២ នៅពេលដែលប្រាថ្នាចង់បានបុត្រ គួរគប្បីរៀបចំខ្លួនដូចខាងក្រោម៖

  • ពិនិត្យហើយតាមដានជាតិស្ករឱ្យមានលំនឹងមុននឹងប្រាថ្នាយកបុត្រ (A1C< ៧%)។
  • ប្រឹក្សាជាមួយគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម ចំពោះអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ ត្រូវបន្តអាំងស៊ុយលីន។

រីឯ អ្នកជំងឺទឹកនោមផ្អែម ប្រភេទទី២ ដែលប្រើថ្នាំគ្រាប់ក្នុងការព្យាបាល ហើយប្រាថ្នាយកបុត្រ គឺត្រូវប្រឹក្សាជាមួយគ្រូពេទ្យដើម្បីធ្វើការផ្លាស់ប្តូរថ្នាំគ្រាប់មួយចំនួន ចៀសវាងអាចប៉ះពាល់ទៅលើទារកក្នុងករណីចាំបាច់ត្រូវធ្វើការផ្លាស់មកប្រើថ្នាំចាក់ អាងស៊ុយលីនវិញ។

  • អ្នកជំងឺទឹកនោមផ្អែមជាស្រ្តីដែលប្រាថ្នាចង់បានបុត្រគួរគប្បីទៅពិនិត្យភ្នែក ពិនិត្យបេះដូង និង ពិនិត្យតម្រងនោម។
  • បើកំពុងប្រើថ្នាំបញ្ចុះឈាម រឺថ្នាំបញ្ចុះខ្លាញ់ ត្រូវប្រឹក្សារជាមុនដើម្បីបានការជំនួស ឬ បញ្ឈប់។
  • អ្នកជំងឺគួរគប្បីប្រឹក្សាជាមួយគ្រូពេទ្យ ឬ អ្នកឯកទេសខាងជំនាញម្ហូបអាហារ។

យ៉ាងណាមិញ ស្រ្តីត្រូវថែរក្សាកម្រិតជាតិស្ករឱ្យបានល្អ និងតឹងរឹងបំផុត គឺមុនពេលទទួលទានបាយជាតិស្ករ ៩០-១០០mg/dL និងក្រោយពេលទទួលទានបាយពីរម៉ោងតិចជាង១២០mg/dL (ឬ មួយម៉ោងក្រោយបាយតិចជាង១៤០mg/dL)៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៨ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២១ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២០ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម