សុខភាព
រវាងស្ពៃក្តោបពណ៌ស្វាយ និងបៃតង តើមួយណាមានប្រយោជន៍ដល់សុខភាពជាង?
ស្ពៃក្តោបជាបន្លែមួយប្រភេទដែលយើងតែងឃើញជាគ្រឿងផ្សំក្នុងអាហារច្រើនប្រភេទ។ អ្នកខ្លះញ៉ាំវាឆ្អិន ឬបរិភោគឆៅ ចំណែកទីផ្សារស្ពៃក្តោបដែលយើងឃើញមានទាំងស្ពៃក្តោបពណ៌បៃតង ឬស និងស្ពៃក្តោបពណ៌ស្វាយ ឬក្រហម មានមនុស្សជាច្រើនចោទសួរថា តើស្ពៃក្តោបដូចគ្នាឬអត់? ប៉ុន្តែតើវាខុសគ្នាទេ? ហើយតើគេខុសគ្នាយ៉ាងណា? តើអាហារប្រភេទណាដែលមានប្រយោជន៍ជាង?

ស្ពៃក្តោបពណ៌ស្វាយ តើអ្វីជាភាពខុសគ្នារវាងស្ពៃក្តោបពណ៌ស?
អ្នកប្រហែលជាឆ្ងល់ថាតើស្ពៃក្តោបមានប៉ុន្មានប្រភេទ? តើមួយណាមានអត្ថប្រយោជន៍ ឬសារធាតុចិញ្ចឹមច្រើនជាង? ជាការពិត ការទទួលទានស្ពៃក្តោបប្រភេទណាក៏ដោយ ផ្តល់អត្ថប្រយោជន៍ដល់សុខភាព។ ទោះបីជាមានភាពខុសប្លែកគ្នាបន្តិចបន្តួចរវាងស្ពៃក្តោបពណ៌ស្វាយ និងបៃតងក៏ដោយ ប៉ុន្តែទាំងពីរមានកាឡូរីទាប និងមានជាតិសរសៃខ្ពស់។
វីតាមីន A
ជាទូទៅ ផ្លែឈើ និងបន្លែមានពណ៌ភ្លឺថ្លា។ ពួកគេមានទំនោរមានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងផ្លែឈើ និងបន្លែពណ៌ស្រាល។ ដូច្នេះហើយ យើងគួរតែចម្អិនអាហារទាំងនេះឲ្យបានលឿន ឬនៅសីតុណ្ហភាពទាប ដើម្បីការពារកុំឲ្យកំដៅបំផ្លាញសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានប្រយោជន៍។
ស្ពៃក្តោបពណ៌ស្វាយ ឬស្ពៃក្រហមមានវីតាមីន A ច្រើនជាងស្ពៃក្តោបបៃតង ឬស ១០ដង ស្ពៃក្តោបពណ៌ស្វាយ ឬក្រហមមាន ៣៣% នៃតម្រូវការវីតាមីន A ប្រចាំថ្ងៃរបស់អ្នក ខណៈដែលស្ពៃក្តោបបៃតង ឬសមានវីតាមីន A ត្រឹមតែ ៣% ប៉ុណ្ណោះ។ វីតាមីន A មានសារៈសំខាន់សម្រាប់ភ្នែក ស្បែក និងប្រព័ន្ធការពាររាងកាយ។
វីតាមីន K
សារធាតុចិញ្ចឹមនេះមានសារៈសំខាន់សម្រាប់សុខភាពឆ្អឹង ជួយពង្រឹងឆ្អឹង និងការពារជំងឺពុកឆ្អឹង វីតាមីន K ក៏ដើរតួយ៉ាងសំខាន់ក្នុងដំណើរការកំណកឈាមផងដែរ។ ស្ពៃក្តោបបៃតង ឬស ជាបន្លែស្លឹកបៃតង វាមានវីតាមីន K ច្រើនជាងស្ពៃក្តោបពណ៌ស្វាយ ឬក្រហម។ ស្ពៃក្តោបពណ៌ស ឬបៃតង ១ពែងមាន ៥៧% នៃតម្រូវការវីតាមីន K ប្រចាំថ្ងៃ។ ទន្ទឹមនឹងនេះ ស្ពៃក្តោបពណ៌ស្វាយ ឬក្រហម ១ ពែង មានផ្ទុកវីតាមីន K ត្រឹមតែ ២៨% ប៉ុណ្ណោះ។
វីតាមីន C
ទាំងស្ពៃក្តោបពណ៌ស្វាយ ឬក្រហម និងស្ពៃបៃតង ឬពណ៌សគឺជាប្រភពដ៏ល្អនៃវីតាមីន C ។ ប៉ុន្តែស្ពៃក្តោបពណ៌ស្វាយមានវីតាមីន C ច្រើនជាង ៣៧%។ វីតាមីន C ជួយបន្សាបរ៉ាឌីកាល់សេរី។ ចាំបាច់សម្រាប់ការបង្កើត collagen ដើម្បីជួយឱ្យរបួសឆាប់ជាសះស្បើយ និងជួយពង្រឹងឆ្អឹង និងធ្មេញ។
សារធាតុ Anthocyanin
សារធាតុប្រឆាំងអុកស៊ីតកម្មនេះគឺជាអ្វីដែលផ្តល់ឲ្យស្ពៃក្តោបពណ៌ស្វាយឬក្រហមរបស់វាមានសារធាតុ Anthocyanins មានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក ជួយដល់ការចងចាំ រំញោចការបញ្ចេញអរម៉ូនដែលជួយដុតបំផ្លាញជាតិខ្លាញ់ និងគ្រប់គ្រងចំណង់អាហារ ប៉ះពាល់ដល់ការសម្រកទម្ងន់តាមរបៀបដែលមានសុខភាពល្អ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសចិនម្នាក់ ញ៉ាំប៉េងប៉ោះរាល់ថ្ងៃ ត្រឹមពេល១ឆ្នាំ គាត់ទទួលបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើល

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?