Connect with us

សុខភាព

តើមានសុខភាពល្អទេ ក្នុងការធ្វើតាមរបបអាហាររបស់អ្នកមាន?

បានផុស

នៅ

របបអាហារអ្នកមានដែលពាក់ព័ន្ធនឹងការទទួលទានអាហារដែលឆ្ងាញ់បំផុត និងមានជីវជាតិត្រូវបានចាត់ទុកថាល្អសម្រាប់សុខភាពរបស់យើង។ តើនេះជាការពិតទេ?

នៅពេលដែលស្ថានភាពសេដ្ឋកិច្ចមានភាពប្រសើរឡើង របបអាហាររបស់មនុស្សក៏ប្រសើរឡើងផងដែរ។ គ្រួសារជាច្រើនជ្រើសរើសធ្វើតាមស្ទីលអ្នកមាននៃការញ៉ាំ ដែលត្រូវបានគេស្គាល់ថាជាអាហារចម្រាញ់ ពាក់ព័ន្ធនឹងការទទួលទានតែផ្នែកខ្លះនៃអាហារ ដោយត្រូវបានគេចាត់ទុកថាមានតម្លៃអាហារូបត្ថម្ភខ្ពស់ និងបោះបង់ចោលផ្នែកដែលមានតម្លៃអាហារូបត្ថម្ភតិច។ ជាឧទាហរណ៍ ផ្លែឈើត្រូវបានលាយចូលទៅក្នុងទឹកជាជាងទទួលទានទាំងមូល ឬមានតែសាច់ដែលឆ្ងាញ់បំផុត និងគ្មានខ្លាញ់បំផុតប៉ុណ្ណោះ​ត្រូវបានជ្រើសរើស ខណៈពេលដែលស្បែក និងខ្លាញ់ត្រូវបានលុបចោល។

ទោះជាយ៉ាងនេះក្តី វិធីសាស្រ្តនេះគឺមិនមានលក្ខណៈវិទ្យាសាស្ត្រទេ។ តាមទស្សនៈនៃអាហារូបត្ថម្ភ អាហារនីមួយៗមានតម្លៃខុសៗគ្នា ហើយការទទួលទានដែលចម្រាញ់មានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ជាឧទាហរណ៍ មនុស្សធាត់ដែលមានកូលេស្តេរ៉ុលខ្ពស់​ត្រូវបានគេណែនាំឲ្យយកស្បែកចេញនៅពេលបរិភោគបសុបក្សី។

ដោយឡែក ចំពោះមនុស្សធម្មតា ឬអ្នកដែលមានស្ថានភាពសុខភាពសមស្រប នៅតែអាចបរិភោគស្បែក ឬខ្លាញ់បាន ប្រសិនបើពួកគេយល់ថាវាមានរស់ជាតិឆ្ងាញ់ ព្រោះគ្រប់ផ្នែកទាំងអស់មានអត្ថប្រយោជន៍ចំពោះសុខភាពរបស់ពួកគេនៅពេលប្រើប្រាស់ត្រឹមត្រូវ។ ដូច្នេះ ការបោះចោលផ្នែកអាហារដែលចាត់ទុកថាមានតម្លៃអាហារូបត្ថម្ភតិចគឺជាការខ្ជះខ្ជាយ។

មួយវិញទៀត មតិដែលថា ផ្លែឈើត្រូវកិនរំលាយជាទឹកផ្លែឈើ ដើម្បីឲ្យមានប្រយោជន៍ គឺមិនត្រឹមត្រូវទេ។ អាហាររូបត្ថម្ភ វាជាការប្រសើរក្នុងការបរិភោគផ្លែឈើក្នុងទម្រង់ទាំងមូលរបស់វា។ ផ្លែឈើមួយចំនួនដូចជាផ្លែប៉ោម ឬផ្លែ pear ថែមទាំងត្រូវបានណែនាំឲ្យញ៉ាំទាំងសំបកប្រសិនបើវាមានសុវត្ថិភាព។

លើសពីនេះ ការទទួលទានផ្លែឈើក្នុងទម្រង់ជា smoothies (កិនក្រឡុក) អាចបណ្តាលឲ្យមានការកើនឡើងកម្រិតជាតិស្ករក្នុងឈាមយ៉ាងឆាប់រហ័ស។ អ្នកដែលមានជំងឺទឹកនោមផ្អែម ត្រូវមានការប្រុងប្រយ័ត្នជាពិសេស ព្រោះការទទួលយករបបអាហារដែលចម្រាញ់អាចធ្វើឲ្យស្ថានភាពរបស់ពួកគេកាន់តែអាក្រក់ទៅៗ ។

ទន្ទឹមនោះទៀតដែរ ការ​ទទួល​ទាន​អាហារ​ចម្រាញ់​ក៏​រារាំង​ប្រព័ន្ធ​រំលាយ​អាហារ​មិនឲ្យដំណើរ​ការ​បាន​ល្អ​ដែរ។ ជាងនេះទៅទៀត ការពឹងផ្អែកខ្លាំងលើការទទួលទានអាហារសម្រន់កាត់បន្ថយសកម្មភាពទំពារ ប៉ះពាល់ដល់ការបញ្ចេញទឹកមាត់ និងធ្វើឲ្យប៉ះពាល់ដល់អនាម័យមាត់ ធ្វើឲ្យធ្មេញ និងអញ្ចាញមិនត្រូវបានការពារដោយប្រព័ន្ធការពារធម្មជាតិនេះ។

យ៉ាងណាមិញ សរុបមក វាជារឿងសំខាន់ក្នុងការរួមបញ្ចូលគ្នារវាងក្រុមអាហារផ្សេងៗគ្នាដោយចុះសម្រុងគ្នា ហើយរៀបចំវាតាមរបៀបចម្រុះ។ មិនមានរបបអាហារណាមួយដែលសមស្របនឹងគ្នានោះទេ ដូច្នេះហើយ អ្នកគ្រប់គ្នាគួរតែជ្រើសរើសអាហារដែលសក្តិសមនឹងរសជាតិ លក្ខខណ្ឌសុខភាព និងតុល្យភាពអាហារូបត្ថម្ភ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទឹកធម្មតាប៉ុណ្ណោះ ក៏អាចជួយកម្ចាត់គ្រួសក្នុងតម្រងនោម បានយ៉ាងឆាប់រហ័ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២៦ នាទីutes មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣៤ នាទីutes មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣៨ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម