សុខភាព
ក្រសួងសុខាភិបាល រៀបចំមន្ទីរពេទ្យជាតិ តាមស្តង់ដាទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ
សាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារកែលម្អគុណភាពសុខាភិបាល បានអញ្ជើញចូលរួម ពិធីបើកសិក្ខាសាលារៀបចំមន្ទីរពេទ្យជាតិ ដើម្បីបំពេញតាមស្តង់ដាទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ ក្រោមប្រធានបទ ស្តីពី ការរៀបចំគណៈកម្មការ និងការរៀបចំផែនការដែលតម្រូវដោយស្តង់ដាទទួលស្គាល់គុណភាពមន្ទីរពេទ្យ (CHAS) ។
សិក្ខាសាលាលើកទី៤នេះ មានគោលបំណងក្នុងការផ្តល់ជា គោលគំនិត និងឱកាសជជែកពិភាក្សាពីការរៀបចំគណៈកម្មការ និងការរៀបចំផែនការសម្រាប់មន្ទីរពេទ្យ ក្នុងគោលដៅផ្តល់សេវាប្រកបដោយគុណភាព និងប្រសិទ្ធភាពជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមដោយ សាស្ត្រាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារកែលម្អគុណភាពសុខាភិបាល សាស្ត្រាចារ្យ សុខ ជួរ អគ្គនា យករងបច្ចេកទេសសុខាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសុខាភិបាល តំណាងមន្ទីរពេទ្យជាតិ និងមជ្ឈមណ្ឌលជាតិ ទីភ្នាក់ងារបញ្ជាក់ចំណាយ ព្រមទាំង USAID-EQHA II/FHI360។
គួរបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើងនៅរាជធានីភ្នំពេញ ដោយទទួលបានការអនុញ្ញាតពីសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នេះ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ