សុខភាព
ក្រសួងសុខាភិបាល សិក្សាលើការបង្ការមេរោគអេដស៍ពហុវិស័យ នៅកម្ពុជា
វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាជាមួយប្រតិភូ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA) ដើម្បីជួបពិភាក្សា អំពីការសិក្សាលើការបង្ការមេរោគអេដស៍ពហុវិស័យនៅក្នុងប្រទេសកម្ពុជា។

កម្ពុជាជាប្រទេសដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់ការឆ្លងមេរោគអេដស៍ ហើយក៏ជាប្រទេសមួយដែលឈានមុខគេក្នុងតំបន់ នៃការខិតជិតទៅសម្រេចបាននូវគោលដៅ ៩៥ ៩៥ ៩៥ ដែលគោលដៅ ៩៥ ទី២ និងទី៣ បានសម្រេចលើសការរំពឹងទុក និងសម្រេចបាន ៨៩% នៃគោលដៅ៩៥ ទី១។

ការលុបបំបាត់ការឆ្លងមេរោគអេដស៍បាន គឺទាមទារឱ្យមានការចូលរួមយ៉ាងសកម្ម មិនត្រឹមតែពីវិស័យសុខាភិបាល ប៉ុន្តែពីសំណាក់បណ្តាក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ក្រោមការសម្របសម្រួលពីសំណាក់អាជ្ញាធរជាតិ ដើម្បីឱ្យការឆ្លើយតបជាពហុវិស័យអាចប្រព្រឹត្តទៅបានស្របតាមគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។

គួរបញ្ជាក់ថា ជំនួបពិភាក្សានេះ ធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយករង បច្ចេកទេសសុខាភិបាល និងតំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ