សុខភាព
ក្រុមឯកទេសចុះត្រួតពិនិត្យ និងតាមដានការអនុវត្តរបស់សុខាភិបាលឯកជន
សាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារជំនាញឯកទេសសម្រាប់ត្រួតពិនិត្យ និងតាមដានការអនុវត្តរបស់មូលដ្ឋានសុខាភិបាលឯកជន នៅព្រះរាជាណាចក្រកម្ពុជា រួមជាមួយ រដ្ឋលេខាធិការ ជាទីប្រឹក្សា អគ្គនាយករងបច្ចេកទេស ប្រធាននាយកដ្ឋាននីតិកម្ម ប្រធាននាយកដ្ឋានមន្ទីរពេទ្យ និងអនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យការបម្រើសេវាសុខាភិបាលឯកជន របស់មន្ទីរពហុព្យាបាល អឃីតសែនសុខ ដែលមានទីតាំងនៅរាជធានីភ្នំពេញ។

គោលបំណងនៃការចុះត្រួតពិនិត្យការបម្រើសេវាសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាលឯកជន គឺដើម្បីឱ្យបាននូវការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព ស័ក្តសិទ្ធភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅ ដែលអញ្ជើញទៅទទួលសេវាពិនិត្យ ព្យាបាល និងថែទាំជំងឺ។ ដូចនេះ គ្រប់មូលដ្ឋានផ្តល់សេវាសុខាភិបាលឯកជនទាំងអស់ ត្រូវគោរពតាមលិខិតបទដ្ឋានគតិយុត្ត លក្ខណ្ឌបទដ្ឋានបច្ចេកទេស ទាំងធនធានមនុស្សដែលមានសមត្ថភាពជំនាញ និងបទពិសោធន៍ច្បាស់លាស់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការចុះបញ្ជីគណៈវិជ្ជាជីវៈ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ សម្ភារ បរិក្ខារពេទ្យ ឱ្យបានត្រឹមត្រូវ។

ក្រោយពីបានស្តាប់ការធ្វើបទបង្ហាញរបស់ មន្ទីរពហុព្យាបាល អឃីតសែនសុខ និងការសួរនាំឱ្យមានការបំភ្លឺបន្ថែម ផ្ទៀងផ្ទាត់មក ក្រុមការងារក៏បានធ្វើការចុះត្រួតពិនិត្យជាក់ស្តែងនៅតាមជាន់ និងបន្ទប់នីមួយៗ អំពីដំណើរការ នៃការបម្រើសេវា អពីសេវាវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ វះកាត់ និងឧបករណ៍ សម្ភារ ឱសថ តាមកម្រិតជំនាញនៃការផ្តល់សេវា។

គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ក្រោយការត្រួតពិនិត្យ ក្រុមការងារបានរកឃើញពីចំណុចល្អ និងការខ្វះខាតមួយចំនួនដែលតម្រូវឱ្យភាគីខាងមន្ទីរពហុព្យាបាលធ្វើការកែតម្រូវ និងបំពេញបន្ថែមឱ្យបានល្អក្នុងរយៈពេលកំណត់ជាក់លាក់មួយ៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ