សុខភាព
ចុងស្លាប-គូថមាន់ ជាផ្នែកពុលនិងកខ្វក់ ដែលមនុស្សជាច្រើនចូលចិត្តញ៉ាំបំផុត
មនុស្សជាច្រើនចូលចិត្តញ៉ាំសាច់មាន់ ហើយកន្លែងដែលពេញនិយមជាងគេគឺគូថនិងចុងស្លាប ប៉ុន្តែតើអ្នកដឹងទេថា តំបន់ទាំងនោះសំបូរទៅដោយខ្លាញ់មានក្រពេញប្រេងរបស់មាន់ ដែលជាភ្នែកដែលអ្នកគួរកំណត់ការទទួលទាន។
យ៉ាងណា ក៏មានអ្នកខ្លះបារម្ភថា ការទទួលទានសាច់មាន់នៅតំបន់ទាំងពីរនោះអាចបង្កឲ្យមានជំងឺមហារីក ប៉ុន្តែមតិនោះមិនមានមូលដ្ឋានច្បាស់លាស់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ យោងទៅតាម Mashed បញ្ចាក់ថា នេះគឺជាផ្នែកមួយដែលខ្លាញ់បំផុតនៃសាច់មាន់ វាផ្ទុកទៅដោយជាតិពុល និងកខ្វក់ដែលអាចបង្កហានិភ័យនៃផលប៉ះពាល់អវិជ្ជមានដល់សុខភាព។
យោងតាមលោក Fatsecret និយាយថា នៅក្នុង ១០០ ក្រាមនៃគូថមាន់មានរហូតដល់ទៅ ២៩០ កាឡូរី, ជាចម្បងខ្លាញ់ (៥៥%), កាបូអ៊ីដ្រាត (១៣%) និងប្រូតេអ៊ីន (៣២%) ។ ជាពិសេស វារួមបញ្ចូលខ្លាញ់ ១៧ ក្រាម (២២% នៃតម្រូវការប្រចាំថ្ងៃ) ៨៧mg នៃកូលេស្តេរ៉ុល (២៩%) អំបិល ២៩២mg (១៣%) និងវីតាមីន កាល់ស្យូម ស័ង្កសី និងជាតិដែកតិចតួចណាស់។
អ្នកជំនាញផ្នែកអាហារូបត្ថម្ភរបស់ហុងកុង លោក Fion Chow បានបញ្ជាក់ថា «មិនមានការស្រាវជ្រាវណាមួយដែលបង្ហាញពីទំនាក់ទំនងរវាងការទទួលទានគូថមាន់ និងជំងឺមហារីកនោះទេ»។ ប៉ុន្តែបើយោងតាមអ្នកជំនាញនេះ ផ្នែកចុងក្រោយនៃសាច់មាន់មានផ្ទុកជាតិខ្លាញ់ និងកាឡូរីច្រើន ហើយការលើសទម្ងន់ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺមហារីកជាច្រើនប្រភេទ ជាពិសេសមហារីកពោះវៀនធំ ដែលជាមហារីកទូទៅក្នុងពិភពលោក។

អ្នកជំនាញ Chow បន្ថែមថា ជាតិខ្លាញ់ឆ្អែតអាចបណ្តាលឲ្យមានកំណកកំបោរ ដែលរឹតត្បិតចរាចរឈាម។ ដូច្នេះ គាត់ណែនាំមនុស្សឲ្យញ៉ាំសាច់ទ្រូងមាន់ ឬភ្លៅដែលគ្មានស្បែក។ អ្នកអាចប្រើអាហារដែលមានជាតិខ្លាញ់មិនឆ្អែតដូចជាប្រេងអូលីវ ត្រី និងគ្រាប់ស្រូវសាលី។
លើសពីនេះ គូថមាន់ក៏មានភាពកខ្វក់ច្រើនដែរ សូម្បីតែដុំសាច់ក៏ដោយ ទោះបីវាត្រូវបានគេសម្លាប់មេរោគយ៉ាងហ្មត់ចត់ក៏ដោយ ក៏វានៅមានហានិភ័យនៃសំណល់ដែលនៅសេសសល់។ នេះគឺជាការប្រមូលផ្តុំនៃកូនកណ្តុរជាមួយ macrophages ដែលស៊ីបាក់តេរីនិងជាតិពុល។ យូរៗទៅសារធាតុដែលបង្កគ្រោះថ្នាក់កកកុញនៅក្នុងការនោះ ដែលនាំឲ្យមានជំងឺ។ ដូច្នេះហើយ គ្រូពេទ្យជឿថា ប្រសិនបើមនុស្សចេតនាទទួលទានផ្នែកនេះជាប្រចាំ នោះមនុស្សកំពុងដាក់ជាតិពុលចូលទៅក្នុងខ្លួន។
ជាពីសេស ផ្នែកខ្លះទៀតនៃសាច់មាន់ក៏មិនល្អសម្រាប់សុខភាពដែរ។ ក្បាល និងកមាន់អាចផ្ទុកបាក់តេរី និងមេរោគមួយចំនួន។ ថ្លើមមាន់គឺជាកន្លែងដែលជាតិពុលចូលទៅក្នុងខ្លួនត្រូវបានដំណើរការ ដូច្នេះវាអាចផ្ទុកសារធាតុមួយចំនួនដែលបង្កើនហានិភ័យនៃជំងឺបេះដូង និងមហារីក។
ផ្នែកដែលមានសុវត្ថិភាពបំផុតនៃសាច់មាន់គឺសាច់ទ្រូង វាមានជាតិខ្លាញ់ទាប ប៉ុន្តែមានតម្លៃអាហារូបត្ថម្ភខ្ពស់។ ប្រូតេអ៊ីនដែលមានជាតិខ្លាញ់ទាបនៅក្នុងទ្រូងមាន់អាចផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ដែលធ្វើឲ្យអាហារនេះជាការបន្ថែមដ៏មានប្រយោជន៍ដល់របបអាហារជាច្រើនដូចជាការបង្កើនម៉ាសសាច់ដុំ សុខភាពឆ្អឹង ការគ្រប់គ្រងចំណង់អាហារ និងថែមទាំងធ្វើអោយអារម្មណ៍ និងការគេងកាន់តែប្រសើរឡើង។ ប៉ុន្តែផលប៉ះពាល់ខាងលើមិនមានន័យថា អ្នកគួរញ៉ាំសាច់ទ្រូងមាន់រាល់ថ្ងៃនោះទេ។ ការញ៉ាំអាហារជាច្រើនប្រភេទគឺជាអាហាររូបត្ថម្ភដ៏ល្អបំផុតសម្រាប់រាងកាយរបស់អ្នក៕ឮ

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អាហារថៃនិងឡាវមួយប្រភេទ ក្លាយជាឃាតកលាក់មុខ សម្លាប់មនុស្សសឹងរាល់ឆ្នាំ

-
KPT+៥៩ នាទីutes ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់