Connect with us

សុខភាព

អស់​កង្វល់​ពី​ការឈឺចាប់​ក្រោយ​វះកាត់​!

បានផុស

នៅ

​តាប់​ប្លុក (TAP Bloc: Transverse Abdominal Plane Bloc) ជា​បច្ចេកទេស​ងាយស្រួល​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ ក្នុងការ​បំបាត់​ការឈឺចាប់​ក្រោយ​ការវះកាត់​ពោះ ផ្នែក​ខាងក្រោម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) បច្ចេកទេស​ចាក់​ថ្នាំស្ពឹក​លើ​ស្បែក​ពោះ​អ្នក​ជំងឺ​ដែល​

– វះកាត់​សម្រាលកូន​

– វះកាត់​ខ្នែងពោះវៀន​

– វះកាត់​ក្លន​

– វះកាត់​ស្បូន​

– វះកាត់​ក្រពេញ​ប្រូ​ស្តា​ត​

​ខ​) ការអនុវត្ត​

+ អនុវត្ត​លើ​អ្នកជំងឺ​មុន ឬ​ក្រោយ​ការវះកាត់​

+ តម្រូវ​ឲ្យ​មានៈ​

– គ្រូពេទ្យ​ឯកទេស​ថ្នាំ​សណ្តំ​

– សម្ភារៈ​ចាំបាច់​:

. ម៉ាស៊ីន​អេកូ​ដែលមាន Sonde linéaire ដើម្បី​កំណត់​ពី​ទីតាំង​ច្បាស់លាស់ ​ដែល​ត្រូវ​ចាក់ និង​ជៀសវាង​គ្រោះថ្នាក់ ​ដែល​អាច​កើតមាន​ជាយថាហេតុ​។​

. ម្ជុលចាក់ ដែល​មាន​ប្រវែង 80 មី​លី​ម៉ែត្រ ឬ 100 មី​លី​ម៉ែត្រ ទៅតាម​កម្រាស់​ស្បែក​ពោះ​របស់​អ្នកជំងឺ​

. ថ្នាំស្ពឹក​: Bupivacaine, Ropivacaine…

. សម្ភារៈ និង​ទឹក​សម្លាប់​មេរោគ មួយ​កំផ្លេ​

​ឃ​) ទីតាំង​និង​របៀប​នៃ​ការចាក់

– អ្នកជំងឺ​គេង​លើ​ខ្នង​ធម្មតា​ដោយ​ដាក់​ដៃ​ឡើងលើ​

– លាង​សំអាត​ទីតាំង​ ដែល​ត្រូវ​ចាក់​ឲ្យ​បាន​ធំ​ទូលាយ លើ​ស្បែក​ពោះ ក្រោម​ឆ្អឹងជំនី​

– ចាក់​ម្ជុល​នៅ​ចន្លោះ​សាច់ដុំ Transverse de l’abdomen និង Fascia រវាង​សាច់ដុំ Transverse de l’abdomen និង​សាច់ដុំ Oblique interne ដោយមាន​ជំនួយ​ពី​ម៉ាស៊ីន​អេកូ​។​

​ង​) ផលប្រយោជន៍​

– ងាយស្រួល​ក្នុង​ការ​អនុវត្ត ដោយ​ប្រើ​រយៈពេល​ខ្លី​ប្រហែល ១០​នាទី​

– ផ្តល់​ប្រសិទ្ធភាព​ខ្ពស់ ​ក្នុង​ការបំបាត់​ការឈឺចាប់​ក្រោយ​ការវះកាត់ រួមផ្សំ​និង​ការប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់​តាម​មាត់​ឬ​តាម​សរសៃ​

– ប្រសិទ្ធភាព​បំបាត់​ការឈឺ​ចាប់ពី ៨ ម៉ោង​ទៅ ២០ ម៉ោង អាស្រ័យ​លើ​ប្រភេទ​ថ្នាំស្ពឹក​

– អ្នកជំងឺ​មាន​ផាសុកភាព មិន​មាន​ការឈឺចាប់​អាច​ឆាប់​កម្រើក​បាន​

– អាច​ជៀសវាង​ពី​ផលវិបាក​ផ្សេងៗ​ដែល​កើតឡើង​ពី​ការ​គេង​លើ​គ្រែ​យូរ ការប៉ះពាល់​ផ្លូវដង្ហើម បេះដូង ការស្ទះ​សរសៃឈាម​ជាដើម​

– កាត់បន្ថយ​រយៈពេល​ស្នាក់​នៅក្នុង​មន្ទីរពេទ្យ ចំណេញ​ថវិកា និង កាត់បន្ថយ​ការមើល​ថែ​ពី​ក្រុមគ្រួសារ​។​

​បច្ចុប្បន្ន​ផ្នែក​សណ្តំ​-​ភ្ញាក់​ពីស​ណ្តំ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​កំពុងផ្តល់​សេវាកម្ម តាប់​ប្លុក ជូន​អ្នកជំងឺ​ប្រកបដោយ​គុណភាព និង​ទំនុកចិត្ត​ខ្ពស់​ជាមួយ​ម៉ាស៊ីន​អេកូ​ថ្មី ទំនើប ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព​ការងារ និង​សុវត្ថិភាព​ជូន​អ្នកជំងឺ ក៏ដូចជា​ប្រជាពលរដ្ឋ​យើង​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​អត្ថប្រយោជន៍​នៃ​កាំរស្មី​ សម្រាប់​ជំងឺ​មហារីក​មាត់ស្បូន​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៩ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៦ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម