Connect with us

សុខភាព

រដ្ឋមន្ត្រី ណែនាំមន្រ្តីបុគ្គលិកសុខាភិបាល ខេត្តកែប ពង្រីកពង្រឹងសេវាថែទាំព្យាបាល

បានផុស

នៅ

សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្តដល់បុគ្គលិកសុខាភិបាល ឱ្យបន្តការរៀនសូត្រឈ្វេងយល់ ត្រិះរិះរកមើលមធ្យោបាយពង្រីកសេវាថែទាំព្យាបាលឱ្យកាន់តែសមស្របទៅនឹងកម្រិតស្តង់ដាដែលកំណត់ដោយក្រសួងសុខាភិបាល (កម្រិត CPA2 សម្រាប់មន្ទីរពេទ្យបង្អែកកែប)។ សាស្រ្តាចារ្យ បានសំដែងនូវការកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាល មន្ត្រីអាជ្ញាធរមូលដ្ឋាន អំពីការប្រឹងប្រែងរួមគ្នាបម្រើផ្តល់ជូនសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីលទ្ធផល នៃការចុះពិនិត្យ អំពីតម្រូវការបង្កើនសមត្ថភាពជំនាញ តម្រូវការបណ្តុះបណ្តាលបន្ត ការពិនិត្យអាទិភាពលើសេវាសង្គ្រោះបន្ទាន់ សេវាវះកាត់ និងបន្ថែមលើសពីនេះ ការខិតខំថែរក្សាធនធានមនុស្ស។

ជាមួយគ្នានេះ សាស្រ្តាចារ្យរដ្ឋមន្ត្រី បានជូនអនុសាសន៍គន្លឹះបន្ថែម សម្រាប់មន្ត្រីជាថ្នាក់ដឹកនាំ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដូចជា៖ យកចិត្តទុកដាក់លើការបម្រើផ្តល់ជូនសេវាថែទាំព្យាបាល និងខិតខំពន្យល់ជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ អំពីការប្រើប្រាស់អត្ថប្រយោជន៍សុខភាពតាមរយៈប័ណ្ណសមធម៌ និង ប.ស.ស ។ សម្ភារបរិក្ខារពេទ្យ ឱសថ រួមទាំងការទុកដាក់ និងថែទាំឱ្យបានត្រឹមត្រូវ។ ខិតខំកត់ត្រាព័ត៌មានអ្នកជំងឺឱ្យបានគ្រប់ជ្រុងជ្រោយ និងថែរក្សាឯកសារឱ្យបានត្រឹមត្រូវ។ ទទួលយកនូវព័ត៌មានត្រលប់ពីប្រជាពលរដ្ឋ ពីការពេញចិត្តពេញ និងការផ្តល់ជាគំនិតស្ថាបនា។ បង្កើនសកម្មភាពអប់រំសុខភាព លើកកម្ពស់សុខភាព ពីវិធីបង្ការ និងថែទាំសុខភាពទាំងក្នុងមូលដ្ឋានសុខាភិបាល និងទាំងក្នុងសហគមន៍។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បន្តស្មារតីចេះជួយគ្នា ស្មោះត្រង់គ្នា សាមគ្គីភាពរឹងមាំទូលំទូលាយ បន្តតម្កល់ខ្ពស់វិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈ ដែលត្រូវឆ្លុះបញ្ចាំងមកវិញតាមរយៈការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ជូនបងប្អូនអ្នកជំងឺ និងក្រុមគ្រួសារ។

ឆ្លៀតក្នុងពិធីជួបជុំ សាស្រ្តាចារ្យ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ថែរក្សាការពារសន្តិសុខប្រជាពលរដ្ឋ ជាពិសេសមន្រ្តីសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលបម្រើការងារនៅពេល ២៤ ម៉ោង លើ ២៤ ម៉ោង ទាំងនៅតំបន់ឆ្ងាយពីទីប្រជុំ ដើម្បីជាការពារ និងលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព ស័ក្តិសិទ្ធភាព និងសមធម៌។

គួរបញ្ជាក់ថា ក្នុងពិធីនេះ មានការអញ្ជើញចូលរួម ពីប្រតិភូអមដំណើរ ជារដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងបច្ចេកទេស អគ្គនាយក អគ្គនាយករងរដ្ឋបាល-ហិរញ្ញវត្ថុ និងសមាសភាពចូលរួមពីអាជ្ញាធរមូលដ្ឋាន លោក ប៊ុន យោង អភិបាលរងនៃគណៈអភិបាលខេត្តកែប និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប អនុប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធាន អនុប្រធានមន្ទីរពេទ្យ និងប្រធានមណ្ឌលសុខភាព កងកម្លាំងប្រដាប់អាវុធ និងមន្ទីរជុំវិញខេត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៦ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៧ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម