សុខភាព
ក្រសួងសុខាភិបាល ចុះត្រួតពិនិត្យការងារគ្រប់គ្រងឱសថ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ
ឱសថបណ្ឌិត ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះនៅរាជធានីភ្នំពេញដើម្បីចុះអភិបាលការងារគ្រប់គ្រងឱសថនៅតាមមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។ ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ១. អនាម័យក្នុង និងក្រៅឃ្លាំងឱសថមន្ទីរពេទ្យបង្អែក ២. ការគ្រប់គ្រងឱសថ បរិក្ខារពេទ្យ ៣. ការគ្រប់គ្រងឯកសារ ៤. ការធ្វើសារពើភ័ណ្ឌ ៥. ការរៀបចំឱ្យមានឃ្លាំងឱសថស្ថានរាយ ដាច់ចេញពីឃ្លាំងឱសថស្ថានកណ្ដាល។

រដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី បុគ្គលិក មន្ទីរពេទ្យបង្អែកកម្រិត (CPA1) និងមន្ទីរពេទ្យបង្អែកកម្រិត (CPA3) នៅក្នុងរាជធានីភ្នំពេញ ដែលបានបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ព្រមជាមួយការណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ត្រូវបន្តស្មារតីរួបរួមសាមគ្គីគ្នា ចេះជួយគ្នា ចេះសម្របសម្រួលការងារឱ្យបានល្អប្រសើរ គោរពវិន័យការងារ និងត្រូវបម្រើសេវាឱ្យបានគ្រប់២៤ ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ គោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួម ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។

ឃ្លាំងឱសថដែលក្រុមការងារចុះត្រួតពិនិត្យមានដូចជា៖ ១. ឃ្លាំងឱសថមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ (CPA3) ស្ថិតនៅក្រោមមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ២. ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកច្បារអំពៅ (CPA1) ស្ថិតនៅក្រោមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាសាក់ ៣. ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកចតុមុខ (CPA1) ស្ថិតនៅក្រោមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចតុមុខ ៤. ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ (CPA1) ស្ថិតនៅក្រោមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមេគង្គ ៥. ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកព្រែកព្នៅ (CPA1) ស្ថិតនៅក្រោមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រែកព្នៅ ៦. ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ (CPA1) ស្ថិតនៅក្រោមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសែនសុខ ៧. ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកពោធិចិនតុង (CPA1) ស្ថិតនៅក្រោមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិសែនជ័យ និង៨. ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកដង្កោ (CPA1) ស្ថិតនៅក្រោមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដង្កោ៕


-
KPT+១០ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់