សុខភាព
គ្រូពេទ្យបេះដូងកម្ពុជា និងអន្តរជាតិ ចែករំលែក បទពិសោធន៌ ព្យាបាលជំងឺបេះដូង
សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ នេះ បានអញ្ជើញក្នុងពិធីបើក សន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៨ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា ក្រោមប្រធានបទ “ការព្យាបាលជំងឺបេះដូង និងសរសៃឈាមក្នុងបរិបទសុខាភិបាលឌីជីថល”។ សន្និសីទ មានគោលបំណងចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធន៍គ្នារវាងសហភាតរៈគ្រូពេទ្យឯកទេសបេះដូងកម្ពុជា និងសហភាតរៈគ្រូពេទ្យឯកទេសបេះដូងអន្តរជាតិ ដើម្បីចែករំលែក និងដកស្រង់នូវបទពិសោធន៌រវាងគ្នានឹងគ្នាស្តីអំពី ការអភិវឌ្ឍថ្មីៗ និង នវានុវត្តន៍ នៃការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺបេះដូង-សរសៃឈាមនៅលើសកលលោក ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងចំណេះដឹង ចំណេះធ្វើរបស់វេជ្ជបណ្ឌិតខ្មែរ ដើម្បីធានាឱ្យបាននូវប្រសិទ្ធិភាព នៃការព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរៀបចំឱ្យមានសន្និសីទនេះឡើង ដើម្បីជាឱកាសអនុញ្ញាតឱ្យគ្រូពេទ្យបេះដូងកម្ពុជា និងគ្រូពេទ្យបេះដូងអន្តរជាតិ ធ្វើការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍រវាងគ្នានឹងគ្នា និងចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងបន្ថែមសមត្ថភាពរបស់គ្រូពេទ្យកម្ពុជា ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព បច្ចេកទេស និងមធ្យោបាយផ្សេងៗ ប្រកបដោយបច្ចេកវិទ្យាខ្ពស់ ក្នុងការព្យាបាលជំងឺ និងថែទាំសុខភាពជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តលជាអនុសាសន៍ ជូនដល់អង្គសន្និសីទ ជាពិសសេសក្រុមគ្រូពេទ្យ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន ដូចខាងក្រោម៖
– សូមយកចិត្តទុកដាក់ខ្ពស់លើជំងឺស្ទះសរសៃឈាមបេះដូង វិធីបង្ការជាពិសេស

– លើកទឹកចិត្តធ្វើយ៉ាងណា គឺត្រូវដើរឱ្យទាន់បច្ចេកវិទ្យាព្យាបាល ដោយត្រូវសហការគ្នា ក្នុងការស្រាវជ្រាវ ទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីប្រសិទ្ធិភាពព្យាបាល បង្ការ និងការពារ
– ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបាននូវសារអប់រំសុខភាពទូលាយ ឱ្យមានរស់នៅសុខភាពល្អ ដូចជាការហូបចុកសុខុមាលភាព

– សូមយកចិត្តទុកដាក់ក្នុងផ្តល់ការថែទាំសុខភាពប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលដូចជា ជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ដោយប្រើប្រាស់ ប.ស.ស ឬ មូលនិធិធម៌
– លើកទឹកចិត្តឱ្យអ្នកវិជ្ជាជីវៈសុខាភិបាលទាំងអស់ និងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នាយកដ្ឋានការពារសុខភាព និងដៃគូ ពង្រឹងការការពារ និងព្យាបាលជំងឺបេះដូង និងសរសៃរឈាម។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមគ្រូពេទ្យបេះដូងកម្ពុជា និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងការរៀបចំសន្និសីទនេះឡើង ហើយសម្រេចបានលទ្ធផលគួរឱ្យពេញចិត្ត និងជាទីមោទនៈ។ រដ្ឋមន្ត្រី បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមគ្រូពេទ្យបេះដូងកម្ពុជា សូមបន្តរួមចំណែក ផ្តល់កិច្ចសហការ និងគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍ ការកែទម្រង់ និងការបណ្តុះបណ្តាលលើវិស័យសុខាភិបាល៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ