Connect with us

សុខភាព

ក្រសួងសុខាភិបាល បណ្តុះបណ្តាលរំលឹក ការប្រើប្រាស់ប្រព័ន្ធកត់ត្រាជំងឺមហារីកបែបប្រជាសាស្ត្រ​

បានផុស

នៅ

វេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារសម្រាប់រៀបចំប្រព័ន្ធកត់ត្រាជំងឺមហារីកនៅកម្ពុជា បានអញ្ជើញចូលរួមបើក វគ្គបណ្តុះបណ្តាលរំលឹក ស្តីពី ការប្រើប្រាស់កម្មវិធី (CanReg-5) សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីកបែបប្រជាសាស្ត្រ ​(Population Based Cancer Registries)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវត្ថុនៃវគ្គបណ្តុះបណ្តាលរំលឹករួមមាន៖ ១. ណែនាំអំពីនិយាមនីតិវិធីប្រតិបត្តិ (SOP) សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក ២. លម្អិតពីទម្រង់កត់ត្រាជំងឺមហារីក (PBCR-Registration Form) ៣. អនុវត្តដោយដៃ ដើម្បីធានាបាននូវការបំពេញទម្រង់ (PBCR-Registration Form) បានត្រឹមត្រូវ។

វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពីមូលដ្ឋានសុខាភិបាលចំនួន ១៥ នៅរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមសរុបចំនួន ៣០ រូប។ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមយល់អំពីនិយាមនីតិវិធីប្រតិបត្តិ (SOP) សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក និងអាចបំពេញទម្រង់កត់ត្រាជំងឺមហារីក (PBCR-Registration Form) នៅលើកម្មវិធី (CanReg-5) បានត្រឹមត្រូវ។​ វគ្គបណ្តុះបណ្តាលរំលឹកនេះ មានសារៈសំខាន់ សម្រាប់មូលដ្ឋានសុខាភិបាល ដែលផ្តល់សេវាជងឺមហារីក​ ក្នុងការកត់ត្រា និងទទួលបានទិន្នន័យជំងឺមហារីកដែលមានភាពចាំបាច់ និងលក្ខណៈសកល ចំណែកការប្រមូលទិន្នន័យសាកល្បងក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ​ គ្រោងនឹងចាប់ផ្តើមធ្វើឡើង​បន្ទាប់ពីទទួលបាន និយាមនីតិវិធីប្រតិបត្តិ (SOP) សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីកជាផ្លូវការមួយ។

ក្នុងឱកាសនោះដែរ រដ្ឋលេខាធិការ បានសម្ដែងនូវការអរគុណដល់ អង្គការ Vital Strategies ដែលបានចូលរួមសហការឧបត្ថម្ភគាំទ្រជាមួយក្រសួងសុខាភិបាល ក្នុងការរៀបចំកម្មវិធី (CanReg-5) នេះឡើង ជាពិសេសមន្ទីរពេទ្យជាតិពាក់ព័ន្ធ​ ដែលបានសហការ និងចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។​

វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី​​​ ទីប្រឹក្សាក្រសួងសុខាភិបាល​ ក្រុមការងារនាយកដ្ឋានការពារសុខភាព មន្ទីរពេទ្យជាតិ មន្ទីរពេទ្យឯកជន​ អង្គរការ (NGOs) ដែលមានផ្ដល់សេវារោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីក និងអង្គការជាដៃគូ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម