សុខភាព
ក្រសួងសុខាភិបាល ពង្រឹងផ្នែកស្តេរីលក្នុងមន្ទីរពេទ្យ អនុវត្តតាមស្តង់ដាររបស់ WHO
សាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ «ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ» និងជាប្រធានគណៈកម្មការ «សល្យសាស្រ្ត សម្ភព និងសណ្តំ» បានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលា «ការពិនិត្យលទ្ធផលការស្តេរីល និងការធ្វើផែនការបន្តសម្រាប់ការអនុវត្តការស្តេរីល និងសុវត្ថិភាពការវះកាត់» ក្នុងន័យពង្រឹងពង្រឹងផ្នែកស្តេរីលក្នុងមន្ទីរពេទ្យ ដោយប្តូរទម្លាប់ចាស់ចេញ អនុវត្តតាមស្តង់ដាររបស់ WHO។

សិក្ខាសាលានេះមានសិក្ខាកាមចូលរួមចំនួន ៣៥ រូប ដែលអញ្ជើញមកពី មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យខេត្តចំនួន ៦។

ក្នុងវគ្គសិក្ខាសាលានេះក៏មានការប្រគលវិញ្ញបនបត្រជូនដល់គ្រូបង្គោល ផ្នែកស្តេរីលចំនួន ១៦ រូប ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលដោយអ្នកជំនាញជាតិ និងអន្តរជាតិ រួមទាំងការវាយតំលៃការអនុវត្តការងារស្តេរីល តាំងពី ឆ្នាំ២០២២។

នៅក្នុងសិក្ខាសាលានាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នេះ សាស្រ្តាចារ្យ ឡឹម តារា បានផ្តាំផ្ញើទៅគ្រូបង្គោលទាំង១៦ ដូចជា៖ ១. ត្រូវចាប់ផ្តើមអនុវត្តពង្រឹងផ្នែកស្តេរីលក្នុងមន្ទីរពេទ្យដោយប្តូរទម្លាប់ចាស់ចេញ អនុវត្តតាមស្តង់ដាររបស់ WHO ។ ២. ត្រូវផ្សព្វផ្សាយចំណេះដឹងថ្មីៗ និងបណ្តុះបណ្តាលបន្តដល់បុគ្គលិកដែលកំពុងអនុវត្តការងារជាមួយគ្នាឱ្យបាន។ ៣. សហការជាមួយនាយកដ្ឋានមន្ទីរ ដើម្បីពង្រីកការងារស្តេរីល ឱ្យបានគ្រប់មន្ទីរពេទ្យទូទាំងប្រទេស។ ៤. កត់ត្រានូវទិន្នន័យ និងលទ្ធផលដែលទទួលបានពីការអនុវត្តល្អនេះ សិក្សាប្រៀបធៀប និងឈានទៅរកនវានុវត្តបន្ថែមទៀត។

សាស្រ្តាចារ្យ ឡឹម តារា បានថ្លែងអំណរគុណដល់អង្គការដៃគូរទាំងអស់ ជាពិសេសអង្គការសុខភាពពិភពលោក ដែលបានជួយឧបត្ថម្ភវគ្គបណ្តុះបណ្តាលនេះ និងសំណូមពរឱ្យបន្តជួយបន្ថែមទៀត ដល់គ្រប់មន្ទីរពេទ្យទូទាំងប្រទេស៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ