Connect with us

សុខភាព

ការសង្គ្រោះ និង​ការ​ព្យាបាល របួស​គ្រាំ​ទ្រូង និង​សួត​!

បានផុស

នៅ

១) អ្វី​ទៅជា​របួស​គ្រាំ​ទ្រូង​-​សួត​

– គឺជា​ការ​ប៉ះទង្គិច​ទ្រូង​-​សួត កម្រិតធ្ងន់ ឬ​ស្រាល ដែល​រាប់​តាំងពី​របួស​ស្បែក សាច់ដុំ​ទ្រូង រហូតដល់​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​សរីរាង្គ​ក្នុង​ទ្រូង (​សួត បេះដូង សរសៃឈាម​ធំ​…)

– ជា​ជំងឺ​ដែល​អាច​មានការ​គំរាមកំហែង​ដល់​អាយុជីវិត​អ្នកជំងឺ​

– ត្រូវការ​សម្រាក​ព្យាបាល​សង្គ្រោះបន្ទាន់ និង​តាមដាន​នៅ​ក្នុង​មន្ទីរពេទ្យ ដើម្បី​កាត់បន្ថយ​អត្រា​មរណភាព​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២) មូលហេតុ​

– គ្រោះថ្នាក់​ចរាចរណ៍​លើសពី ៥០%

– គ្រោះថ្នាក់​ដទៃទៀត ដូចជា​ជម្លោះ គ្រោះថ្នាក់​ការងារ និង​គ្រោះថ្នាក់​តាម​លំនៅឋាន តិចជាង ៤០%

– ក្នុង​បណ្តា​អ្នករបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន ៣៨% មាន​កម្រិត​សុរា​ក្នុង​ឈាម​ខ្ពស់ ក្នុង​នោះ​ភាគច្រើន​ជា​អ្នកបញ្ជា​យានយន្ត​ផ្ទាល់​

៣) ក្រុមមនុស្ស​ដែល​ប្រឈមមុខ​៖

– មនុស្ស​ក្រោម​អាយុ ៥០​ឆ្នាំ​

– បុរស​មាន​រហូតដល់ ៧៨%

– ស្ត្រី​មាន​ត្រឹមតែ ២២% ប៉ុណ្ណោះ​

– ក្នុងចំណោម អ្នករបួស​ទាំងនោះ​មាន ៦៨% ដែល​មាន​របួសធ្ងន់​នៅ​កន្លែង​ផ្សេងទៀត ដែល​បន្ថែម​ទម្ងន់​ដល់​ការ​គំរាមកំហែង​ដល់​អាយុជីវិត​អ្នកជំងឺ ដូចជា​៖

– របួស​ប៉ះទង្គិច​ក្បាល ៤០% នៃ​ករណី​

– របួស​ប៉ះទង្គិច​បាក់បែក​ដាច់​សាច់មាន ៣១%

– របួស​គ្រាំគ្រា​សរីរាង្គ​ក្នុង​ពោះ​មាន ២១%

៤) រោគសញ្ញា​៖

– ឈឺចាប់​ក្នុង​ទ្រូង​ត្រង់​កន្លែង​ប៉ះទង្គិច​

– ដកដង្ហើម​ញាប់ និង​តិចៗ ដោយសារ​ការឈឺចាប់​

– ទឹកមុខ​ស្លេកស្លាំង​

– ថប់ដង្ហើម ឬ​ហត់​

​រោគសញ្ញា​រួមផ្សំ​៖

– ហើម​មុខ និង​ទ្រូង​ដោយ​វត្ថុ​មាន​ខ្យល់​នៅក្រោម​ស្បែក​

– បែកញើស​ជោគ​ខ្លួន​

– អ្នកជំងឺ​ឡេះឡះ​

៥) ផលវិបាក​៖

– សម្ពាធ​ឈាម​ចុះ​ទាប​

– កម្រិត​អុកស៊ីសែន​ក្នុង​ខ្យល់​ចុះ​ទាប​

– អ្នកជំងឺ​សន្លប់​ស្តូកស្តឹង ឬ​ដង្ហក់​ខ្លាំង​

៦) រោគវិនិច្ឆ័យ​៖

– ការពិនិត្យ​គ្លីនិក​

– ការថត​ឆ្លុះ ទ្រូង​-​សួត (Chest X-ray)

– ការថត​ឆ្លុះ​អេកូ ស្រោម​សួត (Pleural ultrasound)

– ការថត​ស្កែ​ន​ន័​រ ទ្រូង​-​សួត (CT Scan of the chest)

៧) ការព្យាបាល

– ចោះ​បង្ហូរ បូម​យកចេញ​នូវ​អ្វី​ដែល​រំខាន​ដល់​ដំណក​ដង្ហើម​

– វះកាត់​បើក​ទ្រូង​ដើម្បី​ឃាត់ឈាម និង​ព្យាបាល​របួស​សរីរាង្គ​ក្នុង​ទ្រូង ក្នុង​ករណី​ធ្ងន់ធ្ងរ​

– ដាក់​អុកស៊ីសែន ថ្នាំ​បំបាត់​ការឈឺចាប់ ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក​

– អ្នកជំងឺ​ត្រូវ​សម្រាក និង តាមដាន​នៅក្នុង​មន្ទីរពេទ្យ​

– តាមដាន​កម្រិត​អុកស៊ីសែន ក្នុង​ខ្លួន​អ្នកជំងឺ​

៨) វិធី​ការពារ

– គោរព​ច្បាប់​ចរាចរណ៍​គ្រប់ៗ​គ្នា​

– កុំ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​

– គ្រប់​អ្នករបួស​គ្រាំគ្រា​ទ្រូង​-​សួត សូម​អញ្ជើញ​មក​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ឯកទេស​

– សូម​ចាំ​ថា​រាល់​បណ្តា​របួស​ទ្រូង​-​សួត សុទ្ធតែ​អាច​បង្ក​នូវ​បញ្ហា​ប៉ះពាល់​ដល់​សុខភាព​អ្នកជំងឺ​តិច​ឬ​ច្រើន ហើយ​ករណីខ្លះ​អាច​គំរាមកំហែង​ដល់​អាយុជីវិត​អ្នកជំងឺ​តែម្តង​។​

​ដូច្នេះ​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​មាន​របួស​គ្រាំគ្រា​ទ្រូង​-​សួត ដូច​បាន​ជម្រាបជូន​ខាងលើ សូម​អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​វះកាត់​ទ្រូង​-​សួត នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ស្វែងរក​រោគវិនិច្ឆ័យ និង​ធ្វើការ​ព្យាបាល ឲ្យ​ទាន់ពេលវេលា​ដោយ​បច្ចេកទេស​ទំនើប​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ក្រុមគ្រូពេទ្យ​ជំនាញ​វះកាត់​ទ្រូង​-​សួត នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​រង់ចាំ​ស្វាគមន៍​រាល់​ការពិគ្រោះ​យោបល់ និង​ផ្តល់ជូន​នូវ​ការព្យាបាល​គ្រប់​ករណី​នៃ​ជំងឺ​ទ្រូង​-​សួត​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​របប​អាហារ​ត្រឹមត្រូវ​ សម្រាប់​អ្នកជំងឺ​ខ្សោយតម្រងនោម​កម្រិតធ្ងន់​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជ័យ ចាប
ជីវិតកម្សាន្ដ២១ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម