សុខភាព
ក្រសួងសុខាភិបាលពង្រឹងការធ្វើរោគវិនិច្ឆ័យជំងឺរបេង ពិសេសជំងឺរបេងកុមារ នៅខេត្តកំពង់ស្ពឺ
វេជ្ជបណ្ឌិត ព្រុំ ឆោមសាយឿន ទីប្រឹក្សាក្រសួងសុខាភិបាល ព្រមទាំងក្រុមការងារ និងដោយមានការសហការពី វេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានចុះពង្រឹង និងជួយធ្វើឱ្យប្រសើរឡើង នៃការស្រាវជ្រាវធ្វើរោគវិនិច្ឆ័យជំងឺរបេងជាពិសេសជំងឺរបេងកុមារ នៅមន្ទីរពេទ្យបង្អែក ស្រុកគងពិសី មន្ទីរពេទ្យបង្អែក ស្រុកភ្នំស្រួច និងមន្ទីរពេទ្យបង្អែក ស្រុកឧត្តុង្គ នៃខេត្តកំពង់ស្ពឺ។

គោលបំណង នៃការចុះពង្រឹងការងារ គឺដើម្បីធ្វើឱ្យប្រសើរឡើង នៃការធ្វើរោគវិនិច្ឆ័យ ជំងឺរបេងកុមារ ដែលទាក់ទងនឹង៖
– ការធ្វើរោគវិនិច្ឆ័យច្រើនលើសលប់ (Over diagnosis) (ដោយផ្អែកលើទិន្នន័យជំងឺរបេងកុមារធៀបជាមួយជំងឺរបេងគ្រប់សណ្ឋានដែលបានចុះបញ្ជីក្នុង ឆ្នាំ២០២៣ និង ២ ត្រីមាស ដើម ឆ្នាំ២០២៤) ជានីតិវិធី នៃការកែលម្អ
– ការបង្រៀនជាទ្រឹស្ដីមេរៀនទាក់ទងជំងឺរបេងកុមារ

– ការបង្រៀនការអានហ្វីលទាក់ទងជំងឺរបេងកុមារដល់គ្រូពេទ្យទាំងអស់ដែលពាក់ព័ន្ធ
– ការចូលជួយពិនិត្យ និងពិភាក្សាអ្នកជំងឺសម្រាកពេទ្យដែល ពិបាកធ្វើរោគវិនិច្ឆ័យ

– ការផ្ដល់វិធីសាស្ត្រក្នុងការជួយព្យាបាលផលរំខាន នៃថ្នាំរបេង
– ការផ្តល់វិធីសាស្ត្រ និងលក្ខខណ្ឌ នៃការព្យាបាលបង្ការ (TPT) ដល់កុមារអាយុតិចជាង ៥ឆ្នាំ ប្រាកដជាមានសុខភាពល្អ និងរស់នៅជិតស្និទ្ធជាមួយអ្នកជំងឺរបេងសួតវិជ្ជមានបេកា ផងដែរ។

ជាលទ្ធផល បន្ទាប់ពីការចុះពង្រឹង និងជួយធ្វើឱ្យប្រសើរឡើងនេះបានបង្ហាញថា កុមារដែលរស់នៅជិតស្និទ្ធជាមួយអ្នកជំងឺរបេងសួតវិជ្ជមាន មកកាន់មន្ទីរពេទ្យបង្អែកទាំង៣ ស្រុកប្រតិបត្តិសរុបចំនួន ៧៤នាក់ ក្នុងនោះមាន៖ រកឃើញជំងឺរបេងកុមារដែលត្រូវព្យាបាលចំនួន ៤ នាក់ ក្នុងនោះមានរបេងសួតគ្លីនិកចំនួន ៣ នាក់ និង របេងកូនកណ្តុរចំនួន ១ នាក់, ដាក់ឱ្យព្យាបាលបង្ការជំងឺរបេងចំនួន ៤ នាក់, កុមារស្ថិតក្នុងការតាមដានចំនួន ២១ នាក់, កុមារដែលពុំមានរោគសញ្ញាសង្ស័យរបេង ៤៥ នាក់, គ្រូពេទ្យ និងគិលានុបដ្ឋាកដែលពាក់ព័ន្ធយកចិត្តទុកដាក់បានយល់ និងអាចធ្វើរោគវិនិច្ឆ័យជំងឺរបេងកុមារឱ្យកាន់តែមានភាពសុក្រិត្យ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ