សុខភាព
មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ពង្រឹងគុណភាពក្នុងការថែទាំ ព្យាបាល និងសង្គ្រោះ
វេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាង សាស្ត្រាចារ្យ ហ៊ុន ចំរើន ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានអញ្ជើញជាអធិបតីភាពក្នុង ពិធីបើក ទិវាសល្យសាស្ត្រ សម្ភព និងរោគស្រ្តី លើកទី២ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ក្រោមប្រធានបទ ពង្រឹងគុណភាពក្នុងការថែទាំ ព្យាបាល និងសង្គ្រោះដោយផ្តោតលើប្រជាពលរដ្ឋ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។

ទិវា នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នេះ ធ្វើឡើងក្នុងគោលបំណង៖ ១. ផ្លាស់ប្តូរបទពិសោធន៍ ដើម្បីបង្កើនការយល់ដឹងក្នុងការផ្តល់សេវាឱ្យមានគុណភាព ២. ផ្សព្វផ្សាយអំពីការអនុវត្តនៃការថែទាំ និងព្យាបាលតាមគោលការណ៍ណែនាំជូនប្រជាពលរដ្ឋ ៣. បង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការមកទទួលសេវាថែទាំ និងព្យាបាលប្រកបដោយគុណភាព និងស័ក្តសិទ្ធភាព។

វេជ្ជបណ្ឌិត យូ ពិសី បានមានប្រសាសន៍ថា សាវតាដែលរៀបចំទិវានេះ គឺដើម្បីរំលឹកដល់គុណូបការៈរបស់លោកគ្រូ អ្នកគ្រូ ដែលបានលះបង់កំលាំងកាយចិត្តក្នុងការបង្ហាត់បង្រៀនក្នុវវិស័យសុខាភិបាលនេះ និងអបអរដល់អ្នកផ្តល់សេវាសុខាភិបាល ម៉្យាងវិញទៀតទិវានេះរៀបចំឡើយស្របតាមយុទ្ធសាស្ត្របញ្ចកោណមុំទី១ គឺការពង្រឹងលើមូលធនមនុស្ស។

មវេជ្ជបណ្ឌិត យូ ពិសី បានបន្ថែមទៀតថា ការពង្រឹងលើសមត្ថភាពព្យាបាល រួមចំណែកដ៏សំខាន់ ក្នុងការកាត់បន្ថយអត្រាមរណៈភាពមាតា និងទារក ជាពិសេសការឈានទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនា ឆ្នាំ២០៣០។ វេជ្ជបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកដែលបានរៀបចំទិវាសល្យសាស្ត្រនេះទៀងទាត់ និងសូមបន្តឱ្យមានការរៀបចំបន្តទៀត។

គួរបញ្ជាក់ថា សិក្ខាសាលានេះរៀបចំដោយមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងមានការអញ្ជើញចូលរួមពី៖ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត មន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យរាជធានី ខេត្ត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាកលវិទ្យាល័យអន្តរជាតិ និងនិស្សិតចូលតាមប្រព័ន្ធ Zoom ដែលមានចំនួនសរុបចំនួន ២០០ រូប៕


-
KPT+១២ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់