សុខភាព
ក្រសួងសុខាភិបាល៖ កុមារីអាយុ១៥ឆ្នាំម្នាក់នៅខេត្តព្រៃវែង ស្លាប់ដោយសារឆ្លងផ្តាសាយបក្សី H5N1
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានថា មានកុមារីអាយុ១៥ឆ្នាំម្នាក់ រស់នៅក្នុងភូមិពោធិ៍ម្រិញ ឃុំកញ្ឆៀច ស្រុកកញ្ឆៀច ខេត្តព្រៃវែង បានស្លាប់ដោយសារឆ្លងវីរុសផ្តាសាយបក្សី ប្រភេទ H5N1 ព្រោះប៉ះពាល់មាន់ងាប់។

បើតាមក្រសួងបានឱ្យដឹងថា តាមការសាកសួរ ប្រហែល៥ថ្ងៃមុនចាប់ផ្តើមឈឺ នៅក្នុងភូមិមានមាន់ងាប់ច្រើន និងផ្ទះបងប្អូនអ្នកជំងឺមានមាន់ងាប់ ក៏បានចែកមកឱ្យផ្ទះកុមារីខាងលើយកមកធ្វើម្ហូប ហើយកុមារីនោះក៏បានប៉ះពាល់មាន់ដែលងាប់នោះដើម្បីយកមកធ្វើម្ហូប។ បន្ទាប់មកអ្នកជំងឺមានសភាពធ្ងន់ធ្ងរដូចជា គ្រុនក្តៅ ក្អក ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម និងសន្លប់ ធ្វើឱ្យបាត់បង់ជីវិតនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បើទោះបីជាមានការតាមដាន និងយកចិត្តទុកដាក់ព្យាបាលខ្ពស់ពីគ្រូពេទ្យក៏ដោយ។
ជុំវិញករណីនេះ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើផងដែរ។
ក្រសួងសុខាភិបាល ក៏បានក្រើនរម្លឹកពលរដ្ឋទាំងអស់គ្នា ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ ហើយក្រសួងក៏ណែនាំដល់ពលរដ្ឋ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាក ដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមាន រោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការ ពិគ្រោះយោបល់ និងការ ពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុតឱ្យបាន ឆាប់ទាន់ពេលវេលា៕


ដោយ៖ អុន ស្រីមាន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យដោះស្រាយបញ្ហាពន្ធអាមេរិកថ្មី ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»