សុខភាព
រោគសញ្ញានៃជំងឺមហារីកមាត់ ដែលអាចរកឃើញពេលកំពុងញ៉ាំអាហារ
យោងតាមវិទ្យាស្ថានជាតិនៃការស្រាវជ្រាវធ្មេញ និង Craniofacial (NIDCR) ដែលជាសាខានៃវិទ្យាស្ថានសុខភាពជាតិសហរដ្ឋអាមេរិក ១១.៥ ក្នុងចំណោមមនុស្សពេញវ័យ ១០០,០០០ នាក់នឹងមានជំងឺមហារីកមាត់ ស្មើនឹងប្រហែល ៦៥០,០០០នាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។

សេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេស (NHS) ព្រមានថា រោគសញ្ញានៃជំងឺមហារីកមាត់ អាចប៉ះពាល់ដល់ផ្នែកណាមួយនៃមាត់ រួមទាំងអញ្ចាញធ្មេញ អណ្តាត ខាងក្នុងនៃថ្ពាល់ ឬបបូរមាត់។
អ្នកជំនាញបានប្រាប់ទស្សនាវដ្តី New Zealand’s Weekly នូវរោគសញ្ញាសំខាន់ៗដែលត្រូវរកមើល និងអ្វីដែលត្រូវធ្វើ ប្រសិនបើអ្នកសង្ស័យថាអ្នករងផលប៉ះពាល់។ ទន្តបណ្ឌិតបានសង្កត់ធ្ងន់លើការរកឃើញដំបូង និងរោគសញ្ញាដែលត្រូវតាមដាននៅផ្ទះរួមមានហើម ឬឈឺចាប់ក្នុងបបូរមាត់ ឬក្នុងមាត់ ជាពិសេសនៅក្រោមធ្មេញ។
ពួកគេក៏គូសបញ្ជាក់ផងដែរថា ការឈឺចាប់ពេលទំពារ ឬលេប ក៏អាចជារោគសញ្ញាដំបូងនៃជំងឺមហារីកមាត់ដែរ ដូចជាអាចឡើងក្រហម ឬសនៅក្នុងមាត់ ស្របពេលដែល NHS ណែនាំអ្នកជំងឺឲ្យទៅជួបគ្រូពេទ្យ ប្រសិនបើពួកគេមានដំបៅក្នុងមាត់លើសពីបីសប្តាហ៍ ដុំក្នុងបំពង់ក បបូរមាត់ ក ឬក្នុងបំពង់ក។ ជាពិសេស ឈឺមាត់មិនបាត់ ពិបាកនិយាយ និងសំឡេងស្អក ដែលមិនបាត់ក៏ជារោគសញ្ញានៃមហារីកមាត់ដែរ។
ទន្តបណ្ឌិត Smita Mehra អ្នកឯកទេសខាងទន្តសាស្ត្រសំខាន់នៅ The Neem Tree Dental Practice បានប្រាប់ The Express ថា នៅពេលដែលដុំសាច់មហារីករីកធំឡើង ពួកគេអាចលុកលុយ និងបំផ្លាញជាលិកាជុំវិញ។
អ្នកស្រី Mehra បាននិយាយថា “នេះអាចបណ្តាលឲ្យសរសៃឈាមមានភាពផុយស្រួយ និងងាយនឹងប្រេះបែក នាំឲ្យហូរឈាម” មហារីកមាត់ជារឿយៗអាចបណ្តាលឲ្យរលាករ៉ាំរ៉ៃ ធ្វើឲ្យជាលិកាងាយនឹងហូរឈាមនៅពេលរួមផ្សំជាមួយនឹងរោគសញ្ញាផ្សេងទៀតដូចជាដំបៅជាប់រហូត។ ដុំពក ការឈឺចាប់ ឬពិបាកលេប វាអាចជាសញ្ញានៃជំងឺមហារីកមាត់។ហានិភ័យនៃជំងឺមហារីកមាត់កើនឡើងតាមអាយុ ហើយមនុស្សភាគច្រើនត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅចន្លោះអាយុ ៦៦ ទៅ ៧០ ឆ្នាំ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ