សុខភាព
ក្រសួងសុខាភិបាលប្រកាសថា មនុស្ស៣នាក់ស្លាប់ និង៣នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យព្រោះពុលស្រាថ្នាំ នៅខេត្តតាកែវ
ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ថា មានមនុស្ស៣នាក់ ស្លាប់ជាបន្តបន្ទាប់ និង៣នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារពុលស្រាថ្នាំ នៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។
តាមសេចក្តីប្រកាសបានឱ្យដឹងថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ពួកគាត់បានពិសាស្រាថ្នាំ លុះដល់ថ្ងៃទី១៧ ខែសីហា មានមនុស្ស៣នាក់បានស្លាប់ និងមនុស្ស៣នាក់ទៀតកំពុងត្រូវបានសង្គ្រោះដោយគ្រូពេទ្យនៅមន្ទីរពេទ្យ។ បន្ទាប់ពីមានករណីនេះ សមត្ថកិច្ច និងភាគីពាក់ព័ន្ធបានចុះទៅពិនិត្យ និងស្រាវជ្រាវផ្ទាល់នៅកន្លែងកើតហេតុ បានរកឃើញលទ្ធផលតេស្ត និងវិភាគសំណាកស្រាថ្នាំថា ឃើញមានផ្ទុកសារធាតុមេតាណុលកម្រិត១៥% ដែលធ្វើឱ្យពុលស្លាប់បែបនេះ ទាំងដែលកម្រិតមិនពុលនោះគឺមិនត្រូវលើសពី០.១%នោះទេ។
ជុំវិញករណីនេះ ក្រុមឆ្លើយតបបន្ទាន់ និងអាជ្ញាធរពាក់ព័ន្ធ បានចុះអប់រំពលរដ្ឋនៅតាមភូមិ-ឃុំ កើតហេតុខាងលើ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តអនាម័យចំណីអាហារឱ្យបានខ្ពស់ និងបញ្ឈប់ជាបន្ទាន់នូវការពិសាស្រាដែលផលិត ឬបិត មិនបានត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស និងបញ្ឈប់ការលក់ស្រា និងទីតាំងផលិតចែកចាយស្រាក្នុងតំបន់គោលដៅដែលកើតហេតុខាងលើ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤នេះ មានការពុលស្រាស ឬស្រាថ្នាំសរុបចំនួន ៥១៧នាក់ ក្នុងនោះស្លាប់៨៩នាក់។ ហេតុដូច្នេះ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និងអ្នកពាក់ព័ន្ធទាំងអស់ អនុវត្តឱ្យបាននូវវិធានការការពារចំពោះស្រាដែលបិតមិនត្រឹមត្រូវតាមបច្ចេកទេស ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង៕
ដោយ៖ អុន ស្រីមាន
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
សុខភាព១ សប្តាហ៍ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
នយោបាយ៣ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)