សុខភាព
ក្រសួង ណែនាំអាជ្ញាធរខេត្តជាប់ព្រំដែនពង្រឹងវិធានការចត្តាឡីស័កទប់ស្កាត់នាំចូលជំងឺ
ក្រសួងសុខាភិបាល ណែនាំអាជ្ញាធរខេត្តជាប់ព្រំដែន យកចិត្តទុកដាក់ក្នុងការតាមដាន និងទប់ស្កាត់ជំងឺឆ្លងដែលអាចនាំចូលពីបណ្តាប្រទេសនានា ដោយពង្រឹងវិធានការចត្តាឡីស័ក ខណៈជំងឺអ៊ីមផក (Mpox) និងជំងឺផ្សេងៗកំពុងផ្ទុះរាលដាលនៅក្រៅប្រទេសគួរឱ្យព្រួយបារម្ភ។
យោងលិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ឈាង រ៉ា ដែលបានជម្រាបជូនអភិបាលខេត្តជាប់ព្រំដែន ចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៤ បានលើកឡើងថា បច្ចុប្បន្នមានការផ្ទុះឡើងនៃជំងឺអ៊ីមផក (Mpox) ដែលអង្គការសុខភាពពិភពលោកបានប្រកាសជាគ្រោះអាសន្នសុខភាពសាធារណៈគួរឱ្យព្រួយបារម្មណ៍ជាអន្តរជាតិ។
ក្នុងបរិការណ៍នេះ លោក ឈាង រ៉ា បានស្នើឱ្យយកចិត្តទុកដាក់ក្នុងការតាមដាន និងទប់ស្កាត់ជំងឺឆ្លងដែលអាចនាំចូលពីបណ្តាប្រទេសនានា ដោយពង្រឹងវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជំងឺនៅតាមច្រកចេញចូលប្រទេស ដើម្បីការពារសុខភាពជូនប្រជាជនកម្ពុជា។
ក្នុងលិខិតបញ្ជាក់ថា៖« សូមឯកឧត្តម លោកជំទាវ ពង្រឹងការងារតាមដាន និងទប់ស្កាត់ ប្រចាំការនៅស្នាក់ការត្រួតពិនិត្យច្រកចេញចូលប្រទេសឱ្យស្របតាមវិធានការសុខាភិបាល លិខិតបទដ្ឋានគតិយុត្ត ច្បាប់ជាតិ និងបទបញ្ញត្តិអន្តរជាតិ ប្រកបដោយប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់»។
បើតាមក្រសួងសុខាភិបាល ក៏មានការរីករាលដាលជំងឺផ្តាសាយបក្សី (H5N1) ដែលឆ្លងពីសត្វទៅមនុស្ស និងជំងឺអង់ត្រាក់ (Anthrax) ដែលមាននៅក្នុងតំបន់ និងប្រទេសជិតខាង។ យោងតាមប្រព័ន្ធតាមដាន និងត្រួតពិនិត្យជំងឺ របស់នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានបង្ហាញថា រហូតមកដល់ពេលនេះ នៅប្រទេសកម្ពុជា មានជំងឺ ផ្តាសាយបក្សី (H5N1) ចំនួន ៧២ករណី (ស្លាប់ ៤៣ករណី) និងជំងឺអ៊ីមផក (Mpox) ចំនួន ២០ករណី (គ្មានករណីស្លាប់)៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា