សុខភាព
ក្រសួងសុខាភិបាល ពង្រឹងការគ្រប់គ្រង ម៉ាស៊ីនផលិតអុកស៊ីសែនខ្នាតធំ តាមបណ្ដាខេត្ត
សាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីពង្រឹងការគ្រប់គ្រង ម៉ាស៊ីនផលិតអុកស៊ីសែនខ្នាតធំ (PSA Plant) ជាពិសេសម៉ាស៊ីនទាំង១២ តាមបណ្ដាខេត្ត ដែលបានផ្តល់ជូនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងអំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត។

សាស្ត្រាចារ្យ ឡឹម តារា លើកឡើងថា ម៉ាស៊ីនផលិតអុកស៊ីសែននោះ មានលទ្ឋភាពផលិតអុកស៊ីសែនចែកចាយទៅដល់មន្ទីរពេទ្យក្រោមឱវាទខេត្តនីមួយៗដើម្បីអាចប្រើប្រាស់អុកស៊ីសែនឱ្យមានប្រសិទ្ធភាពខ្ពស់។ តាមរយៈការគណនាផ្នែកបច្ចេកទេសបានរកឃើញថា ក្នុងមួយបំពង់អាចចំណាយអស់ត្រឹម ៦,៨៨ ដុល្លារ (ថ្លៃភ្លើង ការជួសជុល បុគ្គលិក ថ្លៃប្រេងម៉ាស៊ីនសម្រាប់ម៉ាស៊ីនបូមខ្យល់) បើប្រៀបធៀបតម្លៃទីផ្សារនឹងចំណាយអស់ ១៣ ដុល្លារ ដូច្នេះ ការប្រើម៉ាស៊ីនផលិតអុកស៊ីសែនខ្នាតធំ (PSA Plant) អាចសន្សំថវិកាបានចំនួន ៥០%។

ជាចុងបញ្ចប់ សាស្ត្រាចារ្យរដ្ឋលេខាធិការបានផ្តល់មតិផ្តាំផ្ញើដល់បណ្តាខេត្តនានាត្រូវធ្វើការថែទាំ និងជួសជុលម៉ាស៊ីនផលិតអុកស៊ីសែនខ្នាតធំ (PSA Plant) តាមលក្ខណៈបច្ចេកទេស រៀបចំផែនការគ្រប់គ្រងម៉ាស៊ីន ធ្វើការបណ្តុះបណ្តាលអ្នកប្រើប្រាស់ និងសូមរៀនសូត្រពីការប្រើប្រាស់គំរូ Hub & Spoke តាមមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដើម្បីជាជំនួយដល់ការថែទាំម៉ាស៊ីនឱ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ដោយមានការចូលរួមពីសំណាក់ ប្រធានមន្ទីរសុខាភិបាល អនុប្រធានមន្ទីរសុខាភិបាល ដែលអញ្ជើញមកពីខេត្ត បាត់ដំបង ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង ខេត្តក្រចេះ និងខេត្តព្រះវិហារ៕


-
សន្តិសុខសង្គម១៤ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល