Connect with us

សុខភាព

ត្រូវដឹង! នៅជិត ឬហិតក្លិនសំរាមយូរ ធ្វើឲ្យសុខភាពយើងរងផលប៉ះពាល់មិនតិចទេ

បានផុស

នៅ

សំរាម​ជា​របស់​កខ្វក់​ដែល​គ្មាន​គ្នា​យើង​ណា​ចង់​ទៅ​ប៉ះពាល់​ជិត​ស្និទ្ធ​ទេ ព្រោះ​វា​មាន​ផ្ទុក​មេរោគ​ច្រើន អាច​ធ្វើ​ឲ្យ​យើង​ឈឺ​បាន។ ដូច​គ្នា​នេះ សំរាម​ជា​ផ្នែក​ធំ​មួយ​ធ្វើ​ឲ្យ​ក្នុង​ផ្ទះ ឬ​ទីក្រុង​មួយ​បាត់​បង់​សោភណភាព ហើយ​ក៏​បង្ក​ឲ្យ​មាន​ខ្យល់​ពុល​កើត​ឡើង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បោះ​ចោល​សំរាម​ផ្ដេសផ្ដាស ធ្វើ​ឲ្យ​សារធាតុ​គីមី​ចេញ​មក​ក្រៅ អាច​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​យើង​ធ្ងន់ធ្ងរ។ មិន​តែ​ប៉ុណ្ណោះ ក្មេងៗ និង​មនុស្ស​ចាស់​ដែល​មាន​សុខភាព​ខ្សោយ​ងាយ​ប្រឈម​នឹង​គីមី​ពុល​នេះ ធ្វើ​ឲ្យ​សុខភាព​មាន​បញ្ហា​ណាស់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។

នៅ​ពេល​ដែល​យើង​នៅ​ក្បែរ ឬ​ហិត​ក្លិន​សំរាម​ចូល​ទៅ​ក្នុង​ខ្លួន​យូរ​ៗទៅ សុខភាព​នឹង​ចុះ​ទ្រុឌទ្រោម ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​មិន​ខាន។ ក្រៅ​ពី​បង្ក​ជា​ជំងឺ​ប៉ះពាល់​សុខភាព ការ​ចោល​សំរាម​ដោយ​គ្មាន​សណ្ដាប់​ធ្នាប់ ក៏​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ជា​​យ​ថា​ហេតុ​ណា​មួយ​ដល់​មនុស្ស​យើង​គ្រប់​បាន​ផង​ដែរ​ដូច​៖

១.​ឆ្លង​មេរោគ៖
– ឆ្លង​មេរោគ​ដល់​ស្បែក ឬ​ឈាម (បើ​យើង​ប៉ះពាល់​នឹង​សំរាម​ផ្ទាល់ ឬ​ប៉ះពាល់​ពេល​មាន​ដំបៅ​)
– ឆ្លង​មេរោគ​ភ្នែក និង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម
– កើត​ជំងឺ​ផ្សេងៗ (បើ​យើង​ត្រូវ​សត្វ​ស៊ី​សំរាម​ជា​អាហារ​ខាំ ដូច​ជាកណ្ដុរ។ល។)
– ឆ្លង​មេរោគ​ដល់​ក្រពះ-ពោះ​វៀន (តាម​រយៈ​សត្វ​រុយ​ទុំ​លើ​សំរាម រួច​ទុំ​លើ​ចំណី​អាហារ​យើង​ញ៉ាំ)

២.ជំងឺ​រ៉ាំរ៉ៃ
អ្នក​ធ្វើ​ការ​ជា​មួយ​សំរាម​ច្រើន អាច​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ ឬ​អាច​ឈាន​ដល់​កើត​ជំងឺ​មហារីក​ក៏​មាន។

វេជ្ជបណ្ឌិត​រូប​នេះ បញ្ជាក់​ថា ដើម្បី​ការពារ​ផល​ប៉ះពាល់​ទាំង​នេះ ដល់​ខ្លួន​យើង​ផ្ទាល់ ក៏​ដូច​ជា​មនុស្ស​គ្រប់​រូប​ដែល​រស់​នៅ​ជុំ​វិញ​ខ្លួន យើង​ត្រូវ​រៀប​ចំ​ទុក​ដាក់​សំរាម​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ល្អ ទើប​ធានា​បាន​នូវ​សុខភាព​ល្អ ហើយ​កន្លែង​យើង​រស់​នៅ​ក៏​មាន​សោភណ្ឌភាព​ស្អាត។

យក​ល្អ បើ​អាច​គួរ​បែង​ចែក​សំរាម​ស្ងួត សើម ប្លា​ស្ទីក ឬ​កែវ​ស្រួច តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​សម្រួល​ដល់​អ្នក​ប្រមូល​សំរាម ហើយ​យើង​ក៏​អាច​ជួយ​បង្ការ​គ្រោះ​ថ្នាក់​ផ្សេងៗ​មិន​ឲ្យ​កើត​ឡើង​បាន​ដែរ៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម