សុខភាព
មូលហេតុអ្វីបណ្តាលឲ្យរលូតកូន !
រលូតកូន គឺជាការខ្ជាក់ចេញនៃទារក ឬគត៌ពីស្បូនមុន ២៦សប្តាហ៍ទោះជាគត៌ឈប់វិវត្តន៍ ឬទារកនៅរស់ក៏ដោយ ហើយយើងត្រូវញែកដាច់ពីគ្នារវាង៖

– ការរលូតកើតឡើងនៅត្រីមាសទី១: ជាញឹកញាប់កើតដោយចៃដន្យមូលហេតុមកពីកូនខ្លួនឯង(d’origine ovulaire)
– ការរលូតកើតឡើងនៅត្រីមាសទី២: មូលហេតុពីស្បូន (d’origine Utérine) កើតឡើងច្រំដែល (Volontiers Récidivants)
– ការរលូតកើតឡើងនៅពេលដែល ស៊ុតលែងលូតលាស់: ទាក់ទងទៅនឹងភាពមិនប្រក្រតីនៃក្រូម៉ូសូម (anomalie chromosomique) ឬ ឆ្លងរោគ (Cause infectieuse)។
ក) រោគសញ្ញាគ្លីនិក៖
រោគសញ្ញាមានពីរដំណាក់កាលបន្តបន្ទាប់
១) គំរាមរលូត មានសញ្ញាដូចជា ៖
– ធ្លាក់ឈាម តិច ឫច្រើន ប្រសិនជាពណ៌ខ្មៅ ជាករណីស៊ុតលែងលូតលាស់ (Oeufclair)
– ឈឺពោះ តិច ឫខ្លាំង ដែលបណ្តាលមកពីស្បូនកន្ត្រាក់
២) កំពុងរលូត (Avortement en cours) មានសញ្ញាដូចជា៖
– ធ្លាក់ឈាមខ្លាំង, ច្រើន
– ឈឺពោះញឹក, ខ្លាំង
– មាត់ស្បូនបើកខ្ជាក់កូនមកក្រៅទ្វារមាស

ខ) ផលវិបាក៖
គត៌រលូតនៅដំណាក់កាលដំបូង (Précose) កម្រឲ្យផលវិបាកណាស់ ក្នុងករណីហូរមិនអស់តម្រូវឲ្យធ្វើការបូមសំអាត (Aspiration)។
គ) មូលហេតុ៖
១) បណ្តាលមកពីស៊ុត (Les causes ovulaires)
– កត្តាកូនភ្លោះ
– ការជំរុញបង្កកំណើត
– កូនពង
– ភាពមិនប្រក្រតីនៃក្រូម៉ូសូម (50% -60%)

២) មូលហេតុពីស្បូន
– ស្បូនខុសប្រក្រតី
– ស្បូនព្រែក
– ស្បូនតូច
– ស្បូនដុះសាច់ (Myome, Synéchies, Polype fibreux)
– មាត់ស្បូនចំហ
៣) កត្តាឆ្លងរោគ (Les causes infectieuses)
– រោគផ្តាសាយ
– រលាកបំពង់ក
– គ្រុនពោះវៀន
– រោគសង្គម (MST)
– រោគឆ្លងបង្កដោយ Listériose, Colibacilles, Streptocoques, Mycoplasme, Chlamydia, Toxoplasmose។

៤) កត្តាអរម៉ូន (Les causes hormonales)
– ជំងឺពក-ក
– លើស អង់ដ្រូសែន
– កង្វះលុយតេអាល់
៥) កត្តាទូទៅ (Les causes généfales)
– ជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ
– មានផ្ទៃពោះញឹកញាប់
– បាក់កម្លាំង (Surmenage)
– ធ្វើដំណើរផ្លូវឆ្ងាយពេក
– កត្តាផ្លូវចិត្ត (Psy chique)
– កត្តាភាពស៊ាំ (Immunologique)

ឃ) បង្ការ និងព្យាបាល៖
១) ករណីគំរាមរលូតត្រូវ
– សម្រាកពីការងារ
– បំបាត់ឈឺស្បូន (Antispasmodique)
– ព្យាបាលដោយអរម៉ូន
២) ករណីកំពុងរលូត: បើគត៌មានអាយុលើសពី ១០សប្តាហ៍ត្រូវធ្វើការបូមសម្អាត (Aspiration)។

ដើម្បីបង្ការ ករណីរលូតកូនញឹកញាប់ ស្ត្រីគ្រប់រូប ត្រូវមកជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត មុន និងអំឡុងពេលចាប់ផ្តើមមានគត៌នៅត្រីមាសដំបូង៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អាហារ ៥ មុខ ល្អសម្រាប់ទទួលទានពេលព្រឹក

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក