សុខភាព
តើលោកអ្នកធ្លាប់ដឹងអ្វីខ្លះ អំពីជំងឺបេះដូងពីកំណើត?
ចូលរួមស្វែងយល់អំពីការព្យាបាល និងវះកាត់ជំងឺបេះដូង តេត្រាឡូស្សឺដឺផាឡូ (Tétralogie de Fallot,T4F) នៅមន្ទីរពេទ្យកាល់ម៉ែត ៖
១) តើអ្វីទៅជាជំងឺ តេត្រាឡូស្សឺដឺផាឡូ?
ជាជំងឺដែលជួបប្រទះញឹកញាប់ ក្នុងចំណោមជំងឺបេះដូងពីកំណើត។ T4F ត្រូវបានរកឃើញដោយលោក Marseillais Antoine Fallot ក្នុងឆ្នាំ១៨៨៨ ដោយដាក់ឈ្មោះថា « tétralogie » ដែលមានសភាពមិនធម្មតា៤យ៉ាងគឺៈ
– ប្រហោងបេះដូងចន្លោះថង់ពីរ (Communication interventriculaire)
– ត្បៀតសរសៃនាំឈាមទៅសួត (sténose pulmonaire)
– សរសៃឈាមអាកអ័កខិតទៅខាងស្តាំ (dextroposition de l’aorte)
– សាច់ដុំថង់បេះដូងស្តាំក្រាស់ (Hypertrophie du ventricule droit)
២) មូលហេតុបណ្តាលឲ្យមានជំងឺនេះ ៖
– កត្តាពីកំណើត
– កត្តាក្រូម៉ូសូម
– ជំងឺពីកំណើតដីស្សក (syndrome de Di George et syndrome Vélo cardio facial)
៣) រោគសញ្ញា ៖
– សភាពស្បែកឡើងស្វាយ (cyanose) ជារោគសញ្ញាដ៏សំខាន់។ ភាគច្រើនមិនកើតមាននៅពេលចាប់កំណើតទេ។ ស្បែកស្វាយនេះ សម្បូរកើតមានឡើងដោយយឺតៗនៅអាយុក្រោយ៦ខែ។ ស្បែកស្វាយនេះ លេចចេញនៅពេលក្មេងយំ ពេលប្រឹង និងពេលត្រជាក់។
– ក្រចកដៃ ក្រចកជើងស្វាយ ហើយឡើងក្រម៉ោងខាងចុង (hippocratisme digital)
– ហត់ សន្លឹម និងអស់កម្លាំង
– ការលូតលាស់មានភាពយឺតយ៉ាវ
៤) រោគវិនិច្ឆ័យ ៖
ភាគច្រើនពឹងផ្អែកលើៈ
– រោគសញ្ញាគ្លីនិក
– ការធ្វើអេកូបេះដូង
– ពិនិត្យឈាម គ្រាប់ឈាមខាប់ ហើយតូចស្អិត (polyglobulie, microcytose)
– ការធ្វើកាតេតេរីសបេះដូង (cathétérisme cardiaque), ការថតស្កេន(Scanner) អ៊ីអរអ៊ឹម(IRM)
៥) ផលវិបាកមិនបានធ្វើការព្យាបាលវះកាត់ ៖
ផលលំបាកសំខាន់ៗ:
– ប៉ះពាល់ខួរក្បាល (accidents neurologiques)
– រលាកប្រើសបេះដូង (endocardite d’oster)
– អាប់សែខួរក្បាល (abcès cérébral)
៦) ការព្យាបាល និងការវះកាត់ ដែលបាននិងកំពុងអនុវត្តនៅមន្ទីរពេទ្យកាល់ម៉ែត ៖
– ការព្យាបាលដោយប្រើថ្នាំ (គ្រាន់តែបន្ធូរនូវរោគសញ្ញាមួយរយៈប៉ុណ្ណោះ)
– ការព្យាបាលដោយការវះកាត់
– ការវះកាត់បើកបេះដូងដោយបច្ចេកវិទ្យាទំនើប តាមរយៈចរន្តឈាមរត់នៅម៉ាស៊ីនបេះដូងសិប្បនិម្មិត (réparation en cure complète)។
ប្រសិនបើបងប្អូនមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមអញ្ជើញមកជួបជាមួយវេជ្ជបណ្ឌិតជំនាញឯកទេសបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា ចៀសវាងផលវិបាកផ្សេងៗដែលអាចកើតមានឡើង៕
អត្ថបទ ៖ រស្មី
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៧ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»