Connect with us

សុខភាព

ពលរដ្ឋខេត្តរតនគិរី ១៥នាក់ បានពុលអាហារ បន្ទាប់ពីបរិភោគភ្លាសាច់គោឆៅ

បានផុស

នៅ

ប្រជាពលរដ្ឋ១៥នាក់ បានពុលអាហារខណ:ក្រុមគ្រូពេទ្យដាក់ការសង្ស័យថា អាចបណ្តាលមកពីហូបភ្លាសាច់គោ។ករណីនេះកើតឡើងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង២១ និង៣០នាទីយប់ ស្ថិតក្នុងភូមិកាឡៃសាវង ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍បឋមរបស់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹងថា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៣ និង០០នាទីថ្ងៃត្រង់ ពួកគាត់ជាជនរងគ្រោះបានមកកំដរបុណ្យសពអ្នកជិតខាង ដោយធ្វើម្ហូបភ្លាសាច់គោឆៅ ដើម្បីនាំគ្នាបរិភោគ។ បន្ទាប់មកនៅវេលាម៉ោងប្រមាណ១៦ និង០០នាទីរសៀល ពួកគាត់មានអាការៈមិនស្រួលខ្លួន ដោយមានរោគសញ្ញាដូចជា រាក ក្អួត និងឈឺក្បាល រួចក៏នាំគ្នាចូលមកសម្រាកនៅ មណ្ឌលសុខភាពភ្នំកុក ចំនួន ៥នាក់ មណ្ឌលសុខភាពស្រុកអូរជុំចំនួន៥នាក់ ហើយមកសម្រាកនៅក្នុងភូមិ ៥នាក់ផងដែរ។

បន្ទាប់ពីការអង្កេតរកមូលហេតុរបស់ក្រុមឆ្លើយតបបន្ទាន់ មន្ទីរសុខាភិបាលខេត្តរតនគិរី ដឹកនាំដោយលោក​ ជា សានិតប្រធានមន្ទីរសុខាភិបាល សហការជាមួយនិងអាជ្ញាធរមូលដ្ឋានបានចុះទៅទីតាំងកើតហេតុទាំងយប់នៅពេលទទួលបានការរាយការណ៍ភ្លាម ដើម្បីរកមូលហេតុ និងជួបសម្ភាសន៍ជាមួយអ្នកជំងឺទាំងនោះឲ្យបានច្បាស់លាស់។ ក្រុមការងារបានប្រមូលសំណាកម្ហូបអាហារដែលនៅសេះសល់ពីការបរិភោគរបស់អ្នកជំងឺដែលនៅសល់ ដើម្បីយកមកធ្វើតេស្ត វិភាគនៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ និងក្រុមការងារអង្កេតបានដាក់ការសង្ស័យលើការពុលរបស់អ្នកជំងឺអាចបណ្តាលមកពីម្ហូបអាហារ ភ្លាសាច់គោឆៅ ក្នុងកម្មវិធីខាងលើនោះ។ បើទោះបីជាយ៉ាងណា ក្រុមការងារនៅតែបន្តការអង្កេតតាមដាន រកមូលហេតុជាបន្តទៅទៀត។

បច្ចុប្បន្ន អ្នកជំងឺបានមកសម្រាកព្យាបាលនៅមណ្ឌលសុខភាពភ្នំកុកចំនួន ៥នាក់ និងមណ្ឌលសុខភាពអូរជុំចំនួន ០៥នាក់ ដោយក្រុមគ្រូពេទ្យបានតាមដានសភាពអ្នកជំងឺយ៉ាងយកចិត្តទុកដាក់ និងបន្តតាមដានអ្នកជំងឺនៅក្នុងភូមិ ៥នាក់បន្ថែមទៀត អាការៈស្រាល៕

ដោយ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម