សុខភាព
លោក ឈាង រ៉ា៖ ពលរដ្ឋខ្មែរចេញទៅព្យាបាលនៅក្រៅប្រទេសឆ្នាំ២០២៣ មានជាង២០ម៉ឺននាក់ បើធៀបនឹងព្យាបាលក្នុងស្រុកស្មើ ១.៥%
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានលើកឡើងពីការប៉ាន់ប្រមាណខ្ពស់បំផុត ដែលប្រជាជនខ្មែរចេញទៅព្យាបាលនៅក្រៅប្រទេសក្នុងឆ្នាំ២០២៣ មានជាង២០ម៉ឺននាក់ ទៅ២៥ម៉ឺននាក់ ស្របពេលដែលអ្នកព្យាបាលក្នុងប្រទេសមានជិត១៤លាននាក់ មានន័យថា អ្នកដែលនៅព្យាបាលនៅក្រៅប្រទេសមានតែ១.៥% ប៉ុណ្ណោះ។ នេះជាការលើកឡើងក្នុងវេទិកាសាព័ត៌មានក្រោមប្រធានបទ “ស្ថានភាពសុខាភិបាលកម្ពុជា៖ បញ្ហាប្រឈម និងឱកាស” នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។

លោក ឈាង រ៉ាង បន្តថា ករណីពលរដ្ឋខ្មែរដែលចេញទៅព្យាបាលនៅក្រៅប្រទេស មិនមែនទើបតែកើតមាននោះទេ គឺមានយូរណាស់មកហើយ ក៏មិនមែនមានតែនៅកម្ពុជាដែរ សូម្បីតែប្រទេសដទៃទៀត ដូចជាវៀតណាម សិង្ហបុរី ដែលពលរដ្ឋខ្មែរទៅព្យាបាល ក៏មានប្រជាជនគេចេញទៅព្យាបាលនៅក្រៅប្រទេសដូចគ្នា ពោល គឺអាស្រ័យលើស្ថានភាពប្រទេសនីមួយៗ និងការសម្រេចចិត្តរបស់ប្រជាជនប៉ុណ្ណោះ។ ចំពោះទិន្នន័យ ១.៥% របស់ប្រជាជនខ្មែរដែលចេញទៅព្យាបាលនៅបរទេសនេះ ក្រសួងសុខាបាលក៏បានគិតគូរ ក្នុងការធ្វើយ៉ាងណាឱ្យបានថមថយចុះផងដែរ។

ស្របពេលជាមួយគ្នានេះ លោក ឈាង រ៉ា បញ្ជាក់ថា យុទ្ធសាស្ត្រដែលក្រសួងបានគិតគូរលើបញ្ហានេះ គឺធ្វើយ៉ាងណាខិតខំប្រឹងប្រែងឱ្យបានល្អថែមទៀតក្នុងការបម្រើសេវាព្យាបាលក្នុងស្រុកឱ្យកាន់តែល្អក្នុងវិស័យសុខាភិបាល ទាំងវិស័យសាធារណៈ និងឯកជន ទោះបីបច្ចុប្បន្នមានកន្លែងព្យាបាលល្អច្រើន លោកក៏ទទួលស្គាល់ថា នៅតែមានចន្លោះខ្វះខាត។ បន្ថែមពីនេះ ទាំងក្នុងវិស័យរដ្ឋ និងឯកជន គិតផ្តល់យ៉ាងណាក្នុងរយៈពេលវែងជាប្រចាំ ដើម្បីឱ្យមានការកើនឡើងស្របតាមវឌ្ឍនភាព និងការខិតខំរបស់ក្រសួងសុខាភិបាល។ បន្ទាប់មក ត្រូវធ្វើការអប់រំ និងពន្យល់ពីបញ្ហាសុខភាព ហើយចូលរួមទប់ស្កាត់ចំពោះការឃោសនាណាដែលមិនពិត។

ចំពោះការសម្រេចចិត្តថា ជ្រើសរើសព្យាបាលនៅក្នុង ឬ ក្រៅប្រទេសនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏គោរពចំពោះការសម្រេចចិត្តរបស់ពលរដ្ឋ លោកក៏សូមឱ្យមានការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ រវាងបរិក្ខារ សេវាព្យាបាល និងតម្លៃជាដើម។ លើសពីនេះ លោកបន្ថែមថា បច្ចុប្បន្នក្រសួងបានខិតខំយ៉ាងខ្លាំងក្នុងការពង្រឹងការព្យាបាលក្នុងស្រុក ហើយមន្ទីរពេទ្យរដ្ឋមួយចំនួនមានការរីកសម្រើនច្រើនដូចគ្នា ដោយមានពលរដ្ឋខ្មែរ ៩៨,៥% ដែលទទួលការព្យាបាលក្នុងប្រទេស៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី