សុខភាព
តើមាតាគួរធ្វើបែបណាដើម្បីកុំឱ្យកូនឈ្លក់ទឹកដោះពេលបំបៅ?
ការបំបៅ គឺជាមធ្យោបាយតែមួយគត់សម្រាប់ផ្តល់អាហារដល់ទារកទើបតែកើត ហើយទារកអាចនឹងប្រឈមការឈ្លក់ទឹកដោះ មិនថាជាទឹកដោះម្តាយ ឬ ទឹកដោះគោទេ ប្រសិនជាម្តាយមិនបានបំបៅកូនឱ្យបានត្រឹមត្រូវ។ តើម្តាយគឺបំបៅកូនបែបណាដើម្បីកុំឱ្យទារកឈ្លក់ទឹកដោះ?

បើតាមមន្ទីរពេទ្យកាល់ម៉ែតបានផ្សព្វផ្សាយថា ការឈ្លក់ទឹកដោះ គឺជាការលេបទឹកដោះចូលដោយចៃដន្យទៅក្នុងសួត។ ការឈ្លក់នេះ ក៏អាចបង្កអោយមានផលប៉ះពាល់ដល់សុខភាពទារកយ៉ាងខ្លាំង។ ចំណែកទារកដែលប្រឈមនឹងការឈ្លក់ទឹកដោះ ជាទារកដែលកើតមិនគ្រប់ខែ ឬទម្ងន់មិនគ្រប់, ទារកដែលមានបញ្ហាបេះដូង, ទារកដែលមានភាពមិនប្រក្រតីពីកំណើតដូចជាឆែបមាត់ ឬក្រអូមមាត់ ទារកដែលក្អែរញឹកញាប់ ក្រៅពីនេះក៏មានការរៀបចំស្ថានភាពទារកឱ្យបៅ ឬការបំបៅមិនបានត្រឹមត្រូវ។
វេជ្ជបណ្ឌិតពេទ្យកាល់ម៉ែត បញ្ជាក់ទៀតថា ការឈ្លក់ដែលប្រឈមនឹងគ្រោះថ្នាក់ គឺភាគច្រើនដោយសារការបំបៅទឹកដោះគោ។ ដូចនេះ ម្តាយត្រូវប្រយ័ត្ន ត្រូវបំបៅទារកដោយដាក់មាត់ទារកអោយស៊ប់នឹងក្បាលដោះ។ រៀបចំស្ថានភាពទារកឱ្យបានត្រឹមត្រូវដោយលើកទារកបញ្ឆិតឱ្យបានប្រហែល ៣០ដឺក្រេពីផ្ទៃរាប រាល់ពេលបំបៅ។ ក្រោយពេលបំបៅ លើកទារកផ្អោបលើខ្លួន និងស្មា ដោយអង្អែលខ្នងតិចៗឱ្យបានយ៉ាងតិច៣០ទៅ៦០នាទី មុននឹងដាក់ឱ្យទារកគេងលើផ្ទៃរាបស្មើវិញ។ប្រសិនបើទារកក្អែរញឹកញាប់ សូមព្យាយាមបំបៅទារកតិចៗ តែញយដង។

ប្រភពដដែរលើកឡើងថា ប្រសិនបើទារកឈ្លក់ទឹកដោះអាចបង្កឱ្យមានរលាកផ្លូវដង្ហើម ឬរលាកសាច់សួតពីស្រាលដល់ធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិតក៏មាន។ ទារកអាចមានបញ្ហាកង្វះជាតិទឹក ឬអាហារូបត្ថម្ភ បន្ថែមពីនេះ ទារកអាចនឹងមិនសូវឡើងទម្ងន់ដូចគ្នា។

គ្រូពេទ្យបញ្ជាក់ថា រោគសញ្ញានៃការឈ្លក់ទឹកដោះនេះ ជាទូទៅស្តែងចេញទៅតាមភាពញឹកញាប់នៃការឈ្លក់ និងបរិមាណ ឬប្រភេទទឹកដោះដែលបានឈ្លក់។ នៅពេលឈ្លក់ ទារកនឹងបង្ហាញរោគសញ្ញាដូចជា លែងចង់បៅ ឬងាកចេញ, ប្តូរពណ៌សម្បុរពីក្រហម ទៅជាស្វាយ ឬខ្មៅ, ពិបាកដកដង្ហើម ដង្ហក់ ឬឈប់ដកដង្ហើម, ក្អក ពេលកំពុងបៅ ឬក្រោយបៅ ក្រៅពីនេះអាចមានជារលាកសួតរ៉ាំរ៉ៃ ឬញឹកញាប់ផងដែរ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ