Connect with us

សុខភាព

អ្វី​ទៅជា​ជំងឺ​រលាក​ផ្លូវ​បង្ហូរ​ទឹកនោម​!

បានផុស

នៅ

​ការ​រលាក​នៅ​ផ្នែក​ណាមួយ​នៃ​ប្រព័ន្ធ​បង្ហូរ​ទឹកនោម (​ក្នុង​តម្រងនោម​, បំពង់​បង្ហូរ​ទឹកនោម​, ប្លោកនោម ឬ​បង្ហួរនោម​) ច្រើន​បង្កឡើង​ដោយ​មេរោគ​ ដែលមាន​ប្រភពពី​ស្បែ​ក​នៅ​បរិវេណ​ប្រដាប់បន្តពូជ​ខាងក្រៅ និង​ផ្លូវ​លាមក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេរោគ​ធ្វើដំណើរ​ឡើង​បញ្ច្រាស​ពី​ចរន្ត​ទឹកនោម គឺ​ចូល​តាម​បង្ហួរនោម និង​ឡើង​មកលើ​តាមផ្លូវ​បង្ហូរ​ទឹកនោម ហើយ​ជាទូទៅ​មនុស្ស​ស្រី​មាន​ហានិភ័យ​ទៅ​និង​ជំងឺ​នេះ ជាង​មនុស្ស​ប្រុស​ដោយសារ​ភាព​ខ្លី​នៃ​បង្ហួរនោម​របស់គាត់​។​

១) រោគសញ្ញា​៖

​ការ​រលាក​ផ្លូវ​បង្ហូរ​ទឹកនោម​អាច​ស្តែងចេញ​ជា​រោគសញ្ញា​ដូចខាងក្រោមៈ​

– ការឈឺចាប់​ផ្សា ក្រហាយ​នៅតាម​បង្ហួរនោម​ពេល​កំពុង​នោម​

– ការឈឺ​ស្ទុំៗ នៅ​ផ្នែក​ខាងក្រោម និង​ចំ​កណ្តាល​នៃ​ពោះ​

– នោម​ញឹក​ខុសធម្មតា​

– ទឹកនោម​មាន​ខ្ទុះ ឬ​មាន​ពណ៌​ល្អក់​

​ក្រៅពីនេះ​មាន​រោគសញ្ញា​រួមផ្សំ​ផ្សេងទៀត​ ដែល​អាច​បញ្ជាក់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺៈ​

– ក្តៅខ្លួន (​លើសពី 38°C)

– ឈឺ​ចុកចាប់​ខ្លាំង​នៅ​ផ្នែក​ចង្កេះ​មួយ​ចំហៀង​

– នោម​មាន​ឈាម​

– ស្ទះ​នោម ឬ​អត់​មាន​ទឹកនោម​

​ការ​រលាក​ធ្ងន់ធ្ងរ​នេះ អាច​មាន​ប្រភព​មកពី​ការ​រលាក​ក្រពេញ​ប្រូ​ស្តា​ត​ចំពោះ​បុរស ឬ​រ​លាក​តម្រងនោម​ស្រួចស្រាល (postatite ou pyélonéphrite aiguë) ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

២) ការព្យាបាល​៖

​ជំងឺ​រលាក​ផ្លូវ​ទឹកនោម តម្រូវឲ្យ​អ្នកជំងឺ​មកជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ពិនិត្យ​តាមដាន​កំណត់​មេរោគ ដែល​ជា​ប្រភព​នៃ​ជំងឺ ឬ​ស្វែងរក​មូលហេតុ​ដែល​បណ្តា​ល​ឲ្យ​មានការ​រលាក​ម្តង​ហើយ​ម្តង​ទៀត​។​

– ជាទូទៅ​ក្នុង​ករណី​រលា​ក​ធម្មតា ជំងឺ​នេះ​អាច​ព្យាបាល​បាន​តាមរយៈ​ការ​លេបថ្នាំ​ផ្សះ​នៅផ្ទះ​ដែល​ចេញ​ដោយ​វេជ្ជបញ្ជា​ត្រឹមត្រូវ (Traitement ambulatoire) និង​តម្រូវ​ឲ្យ​មាន​ការតាមដាន​ពី​ការវិវត្តន៍​នៃ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ដែល​ព្យាបាល​។​

– ក្នុងករណី​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ ការព្យាបាល​និង​តាមដាន​ត្រូវធ្វើឡើង​នៅ​មន្ទីរពេទ្យ​។​

៣) វិធី​ការពារ​៖

​ដើម្បី​ការពារ​កុំ​ឲ្យ​កើត​ជំងឺ​រលាក​ផ្លូវ​បង្ហូរ​ទឹកនោម​សូម​អនុវត្ត​ដូចខាងក្រោមៈ​

– ការធ្វើ​អនាម័យ​ក្រោយ​បន្ទោបង់​រួច​(​លាង​សំអាត​ពីមុខ​ទៅក្រោយ​)

– ការ​បត់ជើងតូច​ម្តង​ក្រោយ​រួមដំណេក​

– អនាម័យ​នៃ​ប្រដាប់បន្តពូជ​ក្រៅ (​ខោ​ក្នុង​, សំឡី​អនាម័យ​ចំពោះ​ស្ត្រី​)

– ជៀសវាង​ការ​ធន់​ទ្រាំ​យូរ​នឹង​ការ​ទៅ​នោម​

– ព្យាយាម​ពិសា​ទឹក​ពី ២​លីត្រ ទៅ ២​លីត្រ​កន្លះ ក្នុង​មួយថ្ងៃ ដើម្បី​រក្សា​ចំណុះ​ទឹកនោម​ពី ១​លីត្រ​កន្លះ ទៅ​២​លីត្រ ក្នុង​មួយថ្ងៃ​។​

​បើសិន​លោកអ្នក​មាន​អាកា​រៈ​ដូច​បាន​រៀបរាប់​ខាងលើ សូម​ប្រញាប់​ទៅ​ពិគ្រោះជា​គ្រូពេទ្យ​ជំនាញ ជៀសវាង​ការ​បណ្តែតបណ្តោយ​ជំងឺ​នេះ និង​ទុក​ឲ្យ​ហួសពេល ដែល​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ «​ពិសា​ទឹក​ឲ្យ​បាន​បរិបូរណ៍ និង​រស់នៅ​ប្រកបដោយ​អនាម័យ​ខ្ពស់ ជៀសវាង​បាន​នូវ​ជំងឺឆ្លង​ទាំងពួង ដើម្បី​សុខភាព​ល្អ​ទាំងអស់គ្នា​! »៕

អត្ថបទ៖ ​រស្មី

សួមចុចអាន៖ ​អ្វី​ទៅជា​កា​វិភាគ​ខួរឆ្អឹង​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នារីថៃ​ថតវីដេអូ​អាសអាភាស​​​ផ្ទុក​​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​រកចំណូល​​ជិត​១៥០០ដុល្លារ​ក្នុង​១ខែ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ស្តីឲ្យ បៃដិន ថា ម្តេចក៏ល្ងង់ ទៅឲ្យអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលដីរុស្ស៊ី ទាំងមិនសួរគាត់មួយម៉ាត់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

សាវិន ហ្វីលីព ៖ ផឹករាល់ថ្ងៃ ហើយអាងរត់ និងសូណា ចុងក្រោយក្រិនថ្លើមស្លាប់ដដែល

ព័ត៌មានជាតិ២០ ម៉ោង មុន

ច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឱ្យប្រើជាផ្លូវការ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការស្លាប់របស់តារា​ស្រី​ចិនម្នាក់ អាចជាករណីឃាតកម្មទុកមុន

Sokha Hotels

ព័ត៌មានពេញនិយម