សុខភាព
គ្រូពេទ្យណែនាំពលរដ្ឋកុំលេបគ្រាប់បំពេញរាជ្យចូលពោះ ព្រោះអាចបង្កគ្រោះថ្នាក់ដល់ជីវិត
វេជ្ជបណ្ឌិត នៅមន្ទីរពេទ្យកាល់ម៉ែតបានផ្សព្វផ្សាយណែនាំដល់ពលរដ្ឋគ្រាប់រូបដែលចូលចិត្តពិសាផ្លែបំពេញរាជ្យ ឬផ្លែឈើណាដែលមានគ្រាប់ធំៗ សូមកុំលេបគ្រាប់វាចូលក្នុងពោះ ព្រោះអាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិត ។ នេះបើតាមការផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែតតាមទំព័រហ្វេសប៊ុក នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

ប្រភពដដែលបន្តថា ជាធម្មតាគ្រាប់ផ្លែបំពេញរាជ្យ មិនអាចរំលាយ ឬកិនបំបែក ដោយសារទឹកអាស៊ីតក្រពះ និងសរីរាង្គផ្សេងៗនៃប្រព័ន្ធរំលាយអាហាររបស់មនុស្សបានឡើយ។ គ្រាប់ផ្លែនេះនឹងត្រូវបន្តបញ្ជូនទៅតាមពោះវៀនតូច ហើយមកស្តុកទុកចុងបញ្ចប់ក្នុងផ្នែកខាងចុងនៃពោះវៀនធំ (Rectum និង Sigmoïde) មុនបន្ទោរបង់ចេញមកជាមួយលាមក។ ជាមួយគ្នានេះ ផលវិបាកដែលបង្កឡើងដោយគ្រាប់ផ្លែបំពេញរាជ្យក្នុងប្រព័ន្ធរំលាយអាហារមនុស្ស គឺ រំខានដល់ការរំលាយអាហារ និងចលនាបញ្ជូនចំណីក្នុងក្រពះពោះវៀនដែលធ្វើឲ្យមានអាការៈឆាប់ឆ្អែត ចុកឆ្អល់ ឈឺពោះមួល ចង្អោរ ឬក្អួតជាដើម។ បង្កឲ្យរលាកតាមផ្លូវរំលាយអាហារដែលមានអាការៈ ចុកពោះ រាគមួល និង គ្រុនក្ដៅ ហើយក៏បង្កឲ្យលាមករឹងក្ដៀន ពិបាកបន្ទោរបង់ផងដែរ។

ជាមួយគ្នានេះ គ្រូពេទ្យបានបញ្ជាក់ថា ផលវិបាកធ្ងន់ធ្ងរនៃការលេបគ្រាប់បំពេញរាជ្យចូលពោះ គឺ គ្រាប់បំពេញរាជ្យកកស្ទះយូរក្នុងពោះវៀនធំ ដែលនៅលាយឡំនឹងលាមកក្ដៀនបង្កឲ្យពោះវៀនបាត់បង់សមត្ថភាពរុញកាកសំណល់ចេញមកក្រៅ ធ្វើឲ្យអ្នកជំងឺមិនអាចបន្ទោបង់លាមកច្រើនថ្ងៃ រហូតដល់តឹងពោះខ្លាំង ហូបមិនបាន និងមានការក្អួតខ្លាំងក្រោយហូបអាហារ។ មិនតែប៉ុណ្ណោះ គ្រាប់បំពេញរាជ្យដែលកកស្ទះយូរក្នុងពោះវៀន បានកកិតនឹងភ្នាសពោះវៀនដែលកំពុងរលាក គឺអាចបង្កឲ្យមានការចាក់មុតធ្លុះដាច់ធ្លាយពោះវៀនសាយភាយលាមកនិងមេរោគ បណ្ដាលឲ្យរលាកស្រោមពោះធ្ងន់ធ្ងរ(Péritonite) ដែលពេលខ្លះការមកដល់មន្ទីរពេទ្យយឺតយាវរបស់អ្នកជំងឺ ធ្វើឲ្យមានការលំបាកក្នុងការសង្រ្គោះអាយុជីវិត ទោះបីបានព្យាបាលដោយការវះកាត់ក៏ដោយ។

គ្រូពេទ្យប្រាបើបន្តថា ជាទូទៅផលវិបាកធ្ងន់ធ្ងរទាំងនេះងាយកើតលើមនុស្សដែលមានវ័យចំណាស់ ដែលមានប្រព័ន្ធរំលាយអាហារខ្សោយស្រាប់។ មនុស្សមានជំងឺផ្លូវរំលាយអាហារស្រាប់ អ្នកឧស្សាហ៍ក្ដៀនលាមកដែលជារឿយៗពិបាកបន្ទោរបង់។ មនុស្សមានជំងឺប្រចាំកាយ និងប្រព័ន្ធភាពស៊ាំចុះខ្សោយដែលងាយឆ្លងរោគ ហើយងាយរលាកផ្លូវអាហារ ដូចជាអ្នកកើតជំងឺទឹកនោមផ្អែម និងអ្នកកើតជំងឺឱកាសនិយមផ្សេងៗជាដើម។ មនុស្សប្រើថ្នាំជំងឺប្រចាំកាយស្រាប់មួយចំនួន ដែលថ្នាំខ្លះមានសកម្មភាពឲ្យចលនាពោះវៀនថយចុះ (ថ្នាំមួយចំនួនក្នុងជំងឺប្រព័ន្ធប្រសាទ និងជំងឺផ្លូវចិត្ត)។

វិធីព្យាបាលផលវិបាកនៃការលេបគ្រាប់ផ្លែបំពេញរាជ្យ៖ ក្នុងករណីហូបគ្រាប់ផ្លែកំពីងរាជ្យចំនួនតិច អាចបង្កផលវិបាកកម្រិតស្រាល ដែលទាមទារការព្យាបាលដោយប្រើថ្នាំបន្ទន់លាមក ក្នុងគោលបំណងឲ្យបានបន្ទោរបង់គ្រាប់កំពីងរាជ្យទាំងនោះចេញមកវិញ។ ប៉ុន្តែ ក្នុងករណីអ្នកជំងឺមានផលវិបាកធ្ងន់ធ្ងរទាំងពីរដូចបានរៀបរាប់ខាងលើ គឺចាំបាច់ព្យាបាលដោយការវះកាត់ក្នុងគោលបំណងយកគ្រាប់ផ្លែបំពេញរាជ្យ និងលាមកដែលកកស្ទះក្នុងពោះវៀនចេញ ហើយលាងសម្អាតស្រោមពោះ ព្រមទាំងវះកាត់ពោះវៀនធ្លាយទៅតាមក្បួនវេជ្ជសាស្រ្ត៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ