សុខភាព
មន្ទីរពេទ្យ អុីនធ័រឃែរ បើកដំណើរការសាខា អុិចប្រេស ថ្មីរបស់ខ្លួន ដើម្បីផ្តល់សេវាថែទាំសុខភាពចម្បងកាន់តែជិតលោកអ្នក
មន្ទីរពេទ្យ អុីនធ័រឃែរ ដែលតែងតែផ្តល់សេវាកម្មថែទាំសុខភាពឈានមុខគេនៅថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២៤ បានប្រកាសពីការបើកដំណើរការនៃ អុីនធ័រឃែរ អុិចប្រេស ដែលជាគំនិតផ្តួចផ្តើមក្នុងការនាំយកសេវាថែទាំសុខភាពឲ្យកាន់តែជិតសហគមន៍របស់អ្នក។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្រាប់ដំណោះស្រាយបញ្ហាសុខភាពជាមួយនឹងភាពងាយស្រួល និងទំនុកចិត្ត ដូច្នេះសាខា អុីនធ័រឃែរ អុិចប្រេស ទាំងពីរមានគោលបំណងផ្តល់នូវការថែទាំសុខភាពតាមតម្រូវការ និងយកចិត្តទុកដាក់លើសហគមន៍បន្ថែមទៀតផ្តោតលើសុខភាព និងសុខមាលភាពលោកអ្នក សាខាអុីនធ័រឃែរ អុិចប្រេស ថ្មីនេះមានទីតាំងស្ថិតនៅ វិមានកុលាប និង Urban Village (ផ្លូវ ៦០ ម៉ែត្រ) ដើម្បីបន្ថែមសេវាកម្មថែទាំសុខភាពរវាងមន្ទីរពេទ្យធំ និងការថែទាំបឋម ដោយផ្តល់នូវលទ្ធភាពទទួលបានសេវាថែទាំសុខភាពសំខាន់ៗយ៉ាងឆាប់រហ័ស។ សាខា អុីនធ័រឃែរ អុិចប្រេស នឹងផ្តល់ការពិនិត្យនិងព្យាបាលមួយសម្រាប់អ្នកជំងឺដែលសែ្វងរកសេវាសុខភាពរហ័សនៅក្នុងសហគមន៍របស់ពួកគេ ក៏ដូចជាការបញ្ចូនទៅកាន់មន្ទីរពេទ្យ អុីនធ័រឃែរ ទាន់ពេលវេលាដែលជាមន្ទីរពេទ្យស្តង់ដារអន្តរជាតិ។

អុីនធ័រឃែរ អុិចប្រេស នឹងផ្តល់ជូននូវសេវាកម្មថែទាំសុខភាពជាច្រើនជាមួយទំនុកចិត្តខ្ពស់ រួមមានការពិគ្រោះជំងឺទូទៅ ការចាក់វ៉ាក់សាំង ការពិនិត្យសុខភាព ជំនួយសង្គ្រោះបន្ទាន់ និងការប្រើប្រាស់ឧបករណ៍ឆក់បេះដូងស្វ័យប្រវត្តិ (AEDs)។ ដើម្បីជាការអបអរសាទរសម្រាប់ការបើកដំណើរការថ្មី អុីនធ័រឃែរ អុិចប្រេស នឹងមានការផ្តល់ជូនពិសេស រួមទាំងការបញ្ចុះតម្លៃ ២០% លើសេវាពិគ្រោះជាមួយវេជ្ជបណ្ឌិត កញ្ចប់ពិនិត្យសុខភាពមូលដ្ឋានពិសេស និងតម្លៃពិសេសលើវ៉ាក់សាំងជំងឺគ្រុនផ្តាសាយរួមជាមួយនឹងកញ្ចប់សុខភាពកុមារផងដែរ។

ការបើកដំណើរការរបស់អុីនធ័រឃែរ អុិចប្រេស គឺស្របតាមបេសកកម្មរបស់មន្ទីរពេទ្យ អុីនធ័រឃែរ ក្នុងការផ្តល់នូវការថែទាំសុខភាពដែលមានគុណភាពខ្ពស់ និងការទទួលបានសេវាសុខភាពកាន់តែងាយស្រួលជូនលោកអ្នក។ សាខានីមួយៗមានក្រុមការងារផ្នែកវេជ្ជសាស្រ្តជំនាញ ដែលទទួលបានការបណ្តុះបណ្តាលខ្ពស់ រួមទាំងក្រុមគ្រូពេទ្យផ្នែកជំងឺទូទៅ និងគិលានុបដ្ឋាយិកា ដែលធានាបាននូវការថែទាំប្រកបដោយទំនុកចិត្ត និងអ្នកជំនាញផ្នែកសុខភាពដែលស្ថិតនៅក្បែរសហគមន៍របស់អ្នក។ លើសពីនេះគ្រឿងបរិក្ខារនៅតាមសាខានីមួយៗត្រូវបានរៀបចំឡើងដោយគិតគូរពីសុខភាព និងសុវត្ថិភាពសហគមន៍ ដែលធ្វើឱ្យពួកគេក្លាយជាគោលដៅថែទាំសុខភាពសម្រាប់សេវាវេជ្ជសាស្រ្តរហ័ស និងមានប្រសិទ្ធភាព។ ការពង្រីកសាខាទាំងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ របស់មន្ទីរពេទ្យ អុីនធ័រឃែរ ក្នុងការផ្តល់សេវាសុខភាពឲ្យកាន់តែទូលំទូលាយ ដើម្បីដឹកនាំវិស័យសុខាភិបាលក្នុងការផ្តល់នូវដំណោះស្រាយថែទាំសុខភាពដែលផ្តោតលើអ្នកជំងឺ និងសហគមន៍ជាចម្បង។

នៅ មន្ទីរពេទ្យ អុីនធ័រឃែរ សុខភាពរបស់អ្នកគឺជាបេសកកម្មរបស់យើង។
សម្រាប់ព័ត៌មានលម្អិត និងការសាកសួរបន្ថែម៖
សម្រាប់ព័ត៌មានបន្ថែមអំពីសាខាថ្មីរបស់ អុីនធ័រឃែរ សាខាអុិចប្រេស និងការផ្តល់ជូនពិសេសក្នុងការបើកដំណើរការថ្មី ឬការណាត់ជួប សូមចូលទៅកាន់គេហទំព័ររបស់មន្ទីរពេទ្យ អុីនធ័រឃែរ ឬ ទាក់ទងផ្នែកសេវាអតិថិជនតាមរយៈ ៖
+855 23 996 901 ឬ [email protected] សម្រាប់ អុីនធ័រឃែរ សាខាអុិចប្រេស នៅ វិមានកុលាប និង +855 23 996 902 ឬ [email protected] សម្រាប់ អុីនធ័រឃែរ អុិចប្រេស នៅ Urban Village៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា