សុខភាព
តើការពាក់ម៉ាសនិងរក្សាគម្លាត អាចការពារបានប៉ុន្មានភាគរយ?
ក្នុងកាលៈទេសៈនៃហានិភ័យពីការឆ្លងនៅក្នុងសហគមន៍ កាន់តែកើនឡើងជារៀងរាល់ថ្ងៃ ការចូលរួមថែរក្សាសុវត្ថិភាពខ្លួនឯង និងមនុស្សជុំវិញជារឿងចាំបាច់ដែលគ្រប់គ្នាអាចធ្វើបាន។

ការរក្សាគម្លាតដោយចៀសវាងការជួបជុំ និងការរក្សាអនាម័យផ្ទាល់ខ្លួនឱ្យបានជាប់លាប់រួមមាន ពាក់ម៉ាស សម្អាតដៃ គឺជារឿងត្រឹមត្រូវដែលមិនអាចធ្វេសប្រហែស។
បើទោះបីជាយើងមិនខ្វល់ ឬមិនបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនក៏ដោយ ក៏គ្រប់គ្នាមានកាតព្វកិច្ចមួយទៀត ក្នុងការការពារមនុស្សដែលយើងស្រឡាញ់ និងចៀសវាងការចម្លងទៅអ្នកដទៃផងដែរ។
ហេតុអ្វីបានជាចាំបាច់ត្រូវពាក់ម៉ាស និងត្រូវរក្សាគម្លាត? តើវាអាចការពារការចម្លងបានពិតមែន ឬយ៉ាងណា?

យោងតាមការចុះផ្សាយពី សេវាសុខភាពជាតិរបស់អង់គ្លេស NHS បានឱ្យដឹងថា ការពាក់ម៉ាស និងការរក្សាគម្លាតអាចជួយបន្ថយអត្រាឆ្លងដូចខាងក្រោម៖
១. អ្នកជំងឺមិនពាក់ម៉ាស ឯអ្នកជាក៏មិនពាក់ ហើយមិនរក្សាគម្លាតថែមទៀត ហានិភ័យនៃការចម្លងពីវីរុសមានរហូតដល់ ៩០%
២. អ្នកជំងឺមិនពាក់ម៉ាស តែអ្នកជាពាក់ ប៉ុន្តែមិនរក្សាគម្លាតនោះទេ ដូច្នេះហានិភ័យនៃការចម្លងមានដល់ ៣០%

៣. អ្នកជំងឺពាក់ម៉ាស តែអ្នកជាមិនពាក់ម៉ាស រីឯគម្លាតមិនរក្សាឱ្យឆ្ងាយពីគ្នា ហានិភ័យនៃការឆ្លងមាន ៥%
៤. អ្នកជំងឺពាក់ម៉ាស អ្នកជាក៏ពាក់ម៉ាស ប៉ុន្តែមិនរក្សាគម្លាត អត្រាឆ្លងមាន ១.៥%
៥. ពាក់ម៉ាសទាំងអ្នកជានិងអ្នកឈឺ ហើយរក្សាគម្លាត ១.៥ ម៉ែត្រ អត្រាឆ្លងគឺ ០%
ចាប់ពីពេលនេះទៅ សូមបង្ហាញពីទំនួលខុសត្រូវរបស់យើង ដោយដាក់សុវត្ថិភាពរបស់អ្នកដទៃឱ្យនៅខ្ពស់ជាងហេតុផលផ្ទាល់ខ្លួន តាមរយៈការពាក់ម៉ាស រក្សាគម្លាត ចៀសវាងការជួបជុំ និងលាងសម្អាតដៃឱ្យបានជាប្រចាំ!
ប្រែសម្រួល៖ សន្យា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង