សុខភាព
វិធីងាយៗស្នាក់នៅផ្ទះឈ្នះកូវីដ បានទាំងប្រយោជន៍ និងសុខភាព
ជំងឺកូវីដពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើងជាគំហុក រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលក៏បានអំពាវនាវដាច់ខាត កុំចេញក្រៅផ្ទះ បើមិនចាំបាច់ក្នុងកំឡុងពេលនេះ។
ជារឿងមួយដែលសង្គមយើងបានផ្លាស់ប្ដូរ រវាងការងារពីក្រុមហ៊ុនមកផ្ទះ ឬសិស្សត្រូវតម្រូវឲ្យរៀនតាមអនឡាញជាដើម។
ដូច្នេះមនុស្សគ្រប់គ្នាមិនថាយើងឬគេ តែងធុញថប់នឹងជីវិតនៅផ្ទះ ហើយនឹកចង់ចេញដើរហើរសេរីដូចពីមុន។ ជៀសវាងមានសំពាធក្រោយធ្វើការឬរៀនអនឡាញរួច យើងក៏អាចធ្វើអីដែលមានប្រយោជន៍សម្រាប់សុខភាពនិងហាត់ពត់លត់ដំចិត្តយើងបាននឹងនថែមទៀត។
១ ហាត់យោហ្គា

ការហាត់យោហ្គាមិនត្រឹមតែជួយឲ្យរាងស្អាតទេ តែក៏អាចជួយយើងឲ្យកើនកម្ពស់បានថែមទៀតផង។ ជាពិសេសស្រីៗដែលចង់រក្សាសម្រស់និងរាងថេរជានិច្ច។
២ គេងឲ្យបានគ្រប់គ្រាន់
ន័យនេះមិនបានឲ្យគេងទ្រមក់ឡើយ តែឲ្យអ្នកបានគេងគ្រប់គ្រាន់ក្នុងពេលមានជំងឺរាតត្បាត។ បើសិនយើងគេងបានគ្រប់ម៉ោង សុខភាពយើងក៏ល្អ ហើយអាចយកឈ្នះលើជំងឺដំកាត់ផ្សេងៗបាន។
៣ ហូបអាហារជំនួយសុខភាព

មិនបាច់ហូបអាហារឲ្យគ្រប់តាមលក្ខខណ្ឌពេកក៏បាន សំខាន់ឲ្យតែបានល្មមឆ្អែតនិងគ្រប់៣ពេលកុំខាន។ ជាពិសេសកុំភ្លេចហូបបន្លែដែលបានចម្អិនឲ្យឆ្អិនល្អ ចៀសវាងទទួលទានបន្លែឆៅនិងអាហារមិនឆ្អិនច្រើន។
៤ តុបតែងផ្ទះ
ទំនេរនៅផ្ទះអផ្សុកពេលផុតម៉ោងការងារឬរៀន អាចយករបស់ចាស់ៗឬរបស់ដែលយើងទិញមកជាយូរមិនប្រើ មកច្នៃតុបតែងផ្ទះតាមចំណង់ចំណូលចិត្ត។
៥ រៀនអ្វីថ្មីតាមអនឡាញ

រៀនអ្វីក៏បានតាមចំណង់ចំណូលចិត្ត ឲ្យតែការរៀននោះផ្ដល់ផលល្អមកយើង មិនថារៀនធ្វើម្ហូបតិចនិកផ្សេងៗ វិធីថែសម្រស់ឬវិធីតុបតែងគេហដ្ឋានក្ដី។
៦ ចំណាយពេលជាមួយមនុស្សជាទីស្រលាញ់

កុំភ្លេចមនុស្សសំខាន់ឲ្យសោះ នេះជាពេលមួយដែលក្រុមគ្រួសារនីមួយៗគួរសាងមនោសញ្ចេតនារវាងគ្នានឹងគ្នា។ ពេលហូបបាយជុំគ្នា គួរថតរូបទុកជាអនុស្សាវរីយ។
៧ តេទៅគ្រួសារឬមិត្តជិតដិត
សម្រាប់បុគ្គលដែលឡើងមកធ្វើការឬរៀនឆ្ងាយពីគ្រួសារ ក្ដីនឹករលឹកគឺតែងមានចំពោះគ្នាទៅវិញទៅមក។ ឆ្លៀតយកពេលនេះ តេទៅគ្រួសារឬមិត្តដែលស្និទ្ធស្នាលគ្នា សួរសុខទុក្ខ ពីស្ថានភាពបច្ចុប្បន្ន។
មិនថាអ្នកស្ថិតក្នុងស្ថានភាពយ៉ាងម៉េច អ្នកត្រូវតែទ្រាំហើយការពារតាមការប្រកាសរបស់ក្រសួងសុខាភិបាល។ យើងការពារទាំងអស់គ្នា ក៏ដូចជាជួយកាត់បន្ថយហានិភ័យនៃការឆ្លងបានមួយកម្រិតដែរ៕
ជូនពរសុខភាពល្អនិងសំណាងល្អ!
អត្ថបទ៖ សាង ស្រីល័ក្ខ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ