Connect with us

សុខភាព

មិនចង់ឲ្យកូនបៅហើយក្អែ គួរសម្គាល់កត្តាបង្កសំខាន់ ៣ និងតិចនិកកាត់បន្ថយអាការៈលើកូន​

បានផុស

នៅ

រឿង​ទារក​ក្អែ​ទឹក​ដោះ​ក្រោយ​បៅ​រួច​ជា​បញ្ហា​ធម្មតា​ដែល​ទារក​ភាគ​ច្រើន​ជួប​ប្រទះ​ញឹក​ញាប់។ ម៉ាក់ប៉ា​មិន​ចាំ​បាច់​បារម្ភ ព្រោះ​វា​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​កូន​ទេ តែ​យើង​គួរ​ចៀសវាង​មូល​ហេតុ​បង្ក​ទាំង​ប៉ុន្មាន​នេះ បើ​ចង់​ឲ្យ​កូន​លែង​មាន​បញ្ហា​ក្អែ​ទឹក​ដោះ​ចេញ​មក​វិញ។

មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា ក្អែ​ទឹក​ដោះ​ជា​បញ្ហា​ដែល​តែង​តែ​កើត​មាន​លើ​ទារក និង​កុមារ​តូចៗ ហើយ​ក៏​ជា​កង្វល់​របស់​ម៉ាក់ប៉ា​ភាគ​ច្រើន​ដែរ។ ជា​ទូទៅ យើង​ឃើញ​ថា​នៅ​សប្ដាហ៍២-៣ ក្រោយ​កើត កាន់​តែ​ខ្លាំង​ឡើង​នៅ​ពេល​កូនៗ​មាន​អាយុ ៤-៥ ខែ ហើយ​ភាគ​ច្រើន​បាត់​ទៅ​វិញ​រវាង ៩​-១២​ខែ។ កត្តា​ចម្បង​ដែល​បណ្ដាល​ឲ្យ​អា​អូន​ក្អែ​នោះ​គឺ៖

ទី១. ឲ្យ​កូន​បៅ​លើស​ចំនួន​ជ្រុល
ទី២. បំបៅ​កូន​មិន​ត្រឹម​ត្រូវ ឬ​ធ្វើ​ឲ្យ​កូន​លេប​ខ្យល់​ចូល​ពោះ​ច្រើន
ទី៣. កូន​យំ​ខ្លាំង ឬ​ពេល​កូន​ក្អក

មាន​វិធី​ណា​ជួយ​កូន​កុំ​ឲ្យ​ក្អែ​ទឹក​ដោះ​ចេញ​មក​វិញ​អត់?
បញ្ហា​កូន​ក្អែ​នេះ យើង​អាច​កាត់​បន្ថយ ឬ​ជួយ​កូន​ឲ្យ​ក្អែ​ចេញ​មក​បាន​ដូច​ជា៖

– បំបៅ​ដោះ​កូន (បៅ​ដោះ​ម្ដាយ​កាត់​បន្ថយ​ក្អែ ជាង​ក្មេង​ដែល​បៅ​ទឹក​ដោះគោ)
– លើក​កូន​បញ្ឈរ​ ១០-១៥​នាទី ក្រោយ​ពេល​បៅ​ហើយ
– បំបៅ​កូន​ញឹក​ញាប់ តែ​ក្នុង​បរិមាណ​តិចៗ
– ចៀស​វាង​ស្លៀក​ខោ​ទឹក​នោម ឬ​សម្លៀក​បំពាក់​រឹប​តឹង​ពេក​ឲ្យ​កូន
– ពន្យារ​ពេល​ម៉ោង​សម្រាប់​លេង​ឲ្យ​បាន​យូរ ក្រោយ​បៅ​រួច
– ប្ដូរ​ក្បាល​ដោះ បើ​កូន​បៅ​ទឹក​ដោះ​គោ
– ផ្លាស់​ប្ដូរ​របប​អាហារ​មួយ​ចំនួន​សម្រាប់​ម៉ាក់ៗ​បំ​បៅ​ដោះ​កូន (ចៀស​វាង​អាហារ​មាន​ជាតិ​ជូរ និង​ជាតិ​កាហ្វេអ៊ីន​ដូច​ជា ក្រូចឆ្មារ ក្រូច ប៉េងប៉ោះ កាហ្វេ តែ និង​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន។)

តិចនិក​ក្នុង​ការ​ជួយ​កូន​កុំ​ឲ្យ​ក្អែ​ខាង​លើ​នេះ មិន​ត្រឹម​តែ​អាច​ជួយ​ដល់​បញ្ហា​ក្អែ​ទេ តែ​ក៏​អាច​ជួយ​ដល់​បញ្ហា​ទល់​ខ្យល់ និង​ចុក​ឆ្អល់​ពោះ​នៅ​លើ​កូន​ៗ​បាន​ផង​ដែរ។ បញ្ហា​ដែល​កូន​ក្អែ​ភាគ​ច្រើន​មិន​មាន​បង្ក​ឡើង​ពី​ជំងឺ​អ្វី​នោះ ហើយ​វា​ក៏​មិន​បង្ក​ផល​ពិបាក​ដល់​ការ​លូតលាស់​របស់​កូន​ដែរ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម