Connect with us

សុខភាព

ចំណុច​សំខាន់ៗ​មួយ​ចំនួន ការពារ​ក្រុម​គ្រួសារ​គេច​ផុត​កូវីដ

បានផុស

នៅ

កូវីដ​កំពុង​តែ​ផ្ទុះ​ខ្លាំង​ក្នុង​សហគមន៍ ​គ្រប់គ្នា​មិន​ថា​គេ​ឬ​យើង​តែង​មាន​ភាព​ប្រុងប្រយ័ត្ន​ចំពោះ​អ្នក​ជុំវិញ​ខ្លួន។ ជា​ពិសេស​អ្នក​មាន​គ្រួសារ​នៅ​ក្បែរ​រាល់ថ្ងៃ​ រឹតតែ​ត្រូវ​ការពារ​និង​បង្ការ​ជាចាំបាច់។

នេះ​ជា​អ្វី​ដែល​យើង​គួរ​ធ្វើ​ ដើម្បី​ចូលរួម​ទប់ស្កាត់​តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល៖

១ កុំទៅ​​មន្ទីរពេទ្យ​ឬ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​លុះ​ត្រា​តែ​វា​ជា​ភាព​អាសន្ន

ប្រសិន​បើ​អ្នក​ត្រូវ​ការ​​ព្យាបាល ​​ត្រូវ​ប្រាកដ​ថា​បាន​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​ជា​មុន​សិន​ ដើម្បី​ទទួល​បាន​ការ​ណែនាំ។ អាច​ទៅ​មន្ទីរពេទ្យ​លុះ​ត្រាតែ​ករណី​រង​របួស​ធ្ងន់​ ដល់​ថ្នាក់​ត្រូវ​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​ នេះ​ជា​ហេតុផល​ចាំបាច់​មិន​អាច​ជៀស​បាន។

២ រៀបចំក្រុមគ្រួសារ​នៅ​ឆ្ងាយ​ពី​កន្លែង​មាន​ជំងឺ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ឃ្លាតឆ្ងាយ​ពី​សង្គម​គឺ​ជា​រឿង​ត្រូវ​ធ្វើ ​​ប៉ុន្តែ​វិធី​ល្អ​បំផុត​ដើម្បី​ធានា​សុខភាព​គ្រួសារ​ គឺ​ជៀសវាង​កន្លែង​មាន​មនុស្ស​ច្រើន។ ប្រសិនបើ​ត្រូវ​ចេញ​ទៅ​ក្រៅ​ សូម​ធ្វើតាម​ការណែនាំ​​និង​ស្ថិតនៅ​ចម្ងាយ​យ៉ាង​តិច​១ម៉ែត្រកន្លះ​ពី​អ្នកដទៃ​គ្រប់​ពេល។ នេះ​ជា​វិធី​ល្អ​បំផុត​ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​នៃ​មេរោគ​ និង​ការពារ​ក្រុម​គ្រួសារ​ឲ្យ​មាន​សុវត្ថិភាព។

៣ ទិញ​គ្រឿង​ទេស​តាម​អនឡាញ

ត្រង់​ចំណុច​នេះ​ហេតុផល​តែ​មួយ​គត់​ដែល​មនុស្ស​ជា​ច្រើន​ចាកចេញ​ពី​ផ្ទះ ​ទៅ​ដើរ​ទិញ​ឥវ៉ាន់​ឬ​ធ្វើ​កិច្ចការ​ផ្សេងៗ។ ប៉ុន្តែ​ត្រូវ​ចងចាំ​ថា​ ទោះបី​ជា​អ្នក​ពាក់​ស្រោមដៃ​និង​ម៉ាស​ក៏​នៅ​តែ​ប្រឈម​ហានិភ័យ។ លោក​វេជ្ជបណ្ឌិត Lattanza ពន្យល់​ថា“ ការ​ទិញទំនិញ​នៅ​តាម​អនឡាញ​គឺជា​មធ្យោបាយ​ដ៏​ប្រសើរ​មួយ ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​រីក​រាល​ដាល” ។

៤ មើលថែ​សុខភាព​ផ្លូវចិត្ត

ក្នុង​ពេល​ដែល​យើង​កំពុង​ថែរក្សា​ក្រុម​គ្រួសារ​​​ឲ្យ​មាន​សុវត្ថិភាព​ពី​មេរោគ​ឆ្លង​ សូម​ប្រាកដ​ថា​យើង​ក៏​បាន​ថែរក្សា​សុខភាព​ផ្លូវចិត្ត​របស់​ពួកគេ​ផង​ដែរ។ នេះ​គឺ​ជា​ពេលវេលា​ដែល​គ្រប់គ្នា​ស្ត្រេស​បំផុត។ ដូច្នេះ​គួរ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​គ្រួសារ​និង​មិត្តភ័ក្ដិ។ ចែករំលែក​ការ​ព្រួយបារម្ភ​​និង​អារម្មណ៍​របស់​អ្នក​ជាមួយ​អ្នកដទៃ ។

៥ លាង​ដៃ​ជាមួយ​សាប៊ូ​និង​ទឹក​អាកុល​ជាប្រចាំ

យោង​តាម​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​កសិកម្ម​សហរដ្ឋអាមេរិក( CDC )បាន ឲ្យដឹងថា ​ការ​លាងដៃ​អាច​ការពារ​បាន ៩៧ ភាគរយ។ CDC បាន​សង្កត់​ធ្ងន់​ទៅ​លើ​សារសំខាន់​នៃ​ការ​លាងដៃ​ញឹកញាប់​ជាមួយ​សាប៊ូ​និង​ទឹក​ យ៉ាងហោចណាស់ ២០ វិនាទី​ ជា​ពិសេស​បន្ទាប់​ពី​ចូល​បន្ទប់ទឹក ​មុន​ពេល​ញ៉ាំ​អាហារ​និង​ក្រោយ​ពេល​ក្អក​ឬ​កណ្ដាស់។ បន្ទាប់មក​សម្ងួត​ដៃ​ក្រោយ​ពេល​លាង​សម្អាត​រួច ​ជូត​ជាមួយ​ទឹកអាកុល​បន្ថែម​​​ការពារ​មេរោគ​ឆ្លង​តាមរយៈ​ដៃ​សើម។

៦ សំអាត​របស់​ប្រើប្រាស់​ជុំវិញ​ខ្លួន

វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ​ផ្នែក​រោគសាស្ត្រ​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​កូឡុំប៊ី លោកStephen Morseបាន​ប្រាប់ NPR “ វីរុស​អាច​បន្ត​កើត​មាន​នៅ​លើ​ផ្ទៃ​ បាន​រហូត​ដល់ ៩ ថ្ងៃ​​ ដូច្នេះ​អ្វី​ដែល​អ្នក​អាច​ធ្វើ​ គឺ​សំអាត​បន្ទប់​បាញ់​ទឹក​អាល់កុល​ជុំវិញ។ បន្ទាប់មក​សំអាត​តេឡេ​ទូរទស្សន៍ ទ្វារ​រថយន្ត​ ឧបករណ៍​ផ្សេងៗ​និង​ទូរស័ព្ទ​ដៃ​ជាដើម​ ។

៧​ ចៀសវាងប៉ះភ្នែកច្រមុះនិងមាត់

WHO បាន​ចង្អុលបង្ហាញ​ថា​ ដោយសារ​តែ​មនុស្ស​តែងតែ​យក​ដៃ​កខ្វក់​ប៉ះ​មុខ​ ​ដែល​​ងាយ​នឹង​ផ្ទេរ​វីរុស​ទៅ​ភ្នែក​ច្រមុះ​ឬ​មាត់​រួច​​ចូល​ទៅ​ក្នុង​ខ្លួន​បាន។ បើ​ជៀស​មិន​បាន​ត្រូវ​ប៉ះ​ភ្នែក​ឬ​ច្រមុះ​ត្រូវ​ប្រាកដ​ថា ​អ្នក​បាន​លាងដៃ​​ជាមួយ​សាប៊ូ​និង​​ទឹក ឬ​ប្រើ​ទឹក​អាល់កុល​ដើម្បី​សម្លាប់​មេរោគ។

មួយ​ទៀត​ពេល​ក្អក​ត្រូវ​ប្រើ​កែងដៃ​ឬ​ក្រដាស​អនាម័យខ្ទប់ ​រួច​បោះចោល​ក្រដាស​ដែល​ប្រើ​រួច​ភ្លាមៗ ចៀសវាង​ដំណក់​ទឹក​រាលដាល​ជា​វីរុស។

៨ អប់រំ​កូនៗ​ពីវិធី​ការពារ

ចុងក្រោយ​កុំ​ភ្លេច​អប់រំ​កូន​អំពី​វិធីសាស្ត្រ​ការពារ​មេរោគ​នា​ពេល​បច្ចុប្បន្ន​។ ឧទាហរណ៍​បង្រៀន​ពួកគេ​ពី​របៀប​លាងដៃ​ឲ្យ​បាន​ត្រឹមត្រូវ​ និង​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​ប៉ះ​មុខ​មាត់​នៅ​ពេល​ដៃ​កខ្វក់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖eatthis

ចុចអាន៖វិធី​ងាយ​ៗ​ស្នាក់នៅ​ផ្ទះ​ឈ្នះ​កូវីដ បាន​ទាំង​ប្រយោជន៍ និង​សុខភាព

ចុចអាន៖អ្នកជំនាញព្រមានការចម្លងវីរុសកូវីដតាមរយៈទឹកកាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៧ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម