Connect with us

សុខភាព

ក្រសួងសុខាភិបាល អំពាវនាវដល់អាណាព្យាបាលត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពភ្នែករបស់កុមារ

បានផុស

នៅ

ក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវដល់ និងណែនាំវិធានការ៣ចំណុច ដល់មាតាបិតា អាណាព្យាបាល និងគ្រូបង្រៀនគ្រប់រូប ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពភ្នែករបស់កុមារ ក្នុងចំណោមបញ្ហាសុខភាពអទិភាពសំខាន់ៗដទៃទៀត ​ដើម្បីអាចជួយកុមារពីបញ្ហាភ្នែកបានទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងចេញការអំពាវនាវនេះ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសអបអរសាទរទិវាសុខភាពភ្នែកពិភពលោក ក្រោមប្រធានបទ “ស្រឡាញ់សុខភាពភ្នែកកូនអ្នក”។ ស្របពេលជាមួយគ្នានឹងទិវាសុខភាពភ្នែកពិភពលោកនេះ ក្រសួងសុខាភិបាលបានចេញការអំពាវនាវ៣ចំណុចគឺ ទី១ ក្រសួងស្នើដល់ម្តាយឪពុក​ អាណាព្យាបាល និងគ្រូបង្រៀនគ្រប់រូប ត្រូវយកចិត្តទុកដាក់ផ្តល់អាទិភាពដល់សុខភាពកុមារ នៅក្នុងចំណោមបញ្ហាសុខភាពអទិភាពសំខាន់ៗដទៃទៀត។ ដូច្នេះ បញ្ហាគំហើញថយចុះរបស់កុមារត្រូវធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា។ ទី២ ក្រសួងស្នើដល់មាតាបិតា អាណាព្យាបាលគ្រប់រូបត្រូវប្រញាប់រួសរាន់នាំកូនប្រុសស្រីដែលសង្ស័យមានបញ្ហាភ្នែក ទៅពិនិត្យព្យាបាលជាមួយគ្រូពេទ្យជំនាញនៅតាមមណ្ឌលថែទាំភ្នែក ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។ ទី៣ ក្រសួងសុខាភិបាល ថាប្រសិនជាស្រឡាញ់កូនៗ មាតាបិតាត្រូវនាំកូនៗទៅធ្វើតេស្តភ្នែកជាមួយគ្រូពេទ្យជំនាញ ដើម្បីបង្ហាញពីការចូលរួមរបស់មាតាបិតា អាណាព្យាបាល ជំវិញពិភពលោកដែលកំពុងផ្តល់អទិភាពដល់សុខភាពភ្នែកកូនពួកគេ។

សូមជម្រាបថា តាំងពីឆ្នាំ២០០០មក អង្គការសុខភាពពិភពលោក សហការជាមួយទីភ្នាក់ងារអន្តរជាតិសម្រាប់បង្ការភាពពិការភ្នែក បានរៀបចំទិវាសុខភាពភ្នែកពិភពលោក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ទី២ នៃខែតុលា ជារៀងរាល់ឆ្នាំ។ ក្នុងឱកាសនេះ ក្រសួងសុខាភិបាលកម្ពុជាក៏តែងតែចូលរួមអបអរសាទរទិវានេះជារៀងរាល់ឆ្នាំដូចគ្នា។ សម្រាប់ឆ្នាំ២០២៤នេះ ក្រសួងចូលរួមសារអបអរសាទរក្នុងគោលបំណង យកចិត្តទុកដាក់ផ្តល់អាទិភាពដល់សុខភាពភ្នែករបស់កុមារ នៅទូទាំងប្រទេសកម្ពុជា។ លើកកម្ពស់ការយល់ដឹង ដោយបញ្ជ្រាបការថែទាំសុខភាពភ្នែក ក្នុងការថែទាំសុខភាពទូទៅរបស់កុមារ។ យើងទាំងអស់គ្នាដឹងហើយថា ការចុះខ្សោយគំហើញចំពោះកុមារដែលមិនបានកែតម្រូវឱ្យបានទាន់ពេលវេលា អាចនាំឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការសិក្សារបស់ពួកគេ។ បើយោងតាមការសិក្សា ស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក និងទីភ្នាក់អន្តរជាតិសម្រាប់បង្ការភាពពិការភ្នែកកុមារ ដែលបានផ្តល់វ៉ែនតាកែតម្រូវគំហើញ អាចកាត់បន្ថយភាពបរាជ័យក្នុងការសិក្សាបានរហូតដល់ ៤៤%។

ដើម្បីចូលរួមក្នុងទិវានេះ ក្រសួងសុខាភិបាលស្នើឱ្យអាណាព្យបាល មាតាបិតា និងសាធារណជនយកចិត្តទុកដាក់ចំពោះភ្នែកកុមារដើម្បីភាពជោគជ័យ និងអនាគតរបស់ពួកគេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១៤ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៧ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៤ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម