Connect with us

សុខភាព

ញ៉ាំអាហារតិច កាឡូរីមិនគ្រប់គ្រាន់ ធ្វើឲ្យ​ប៉ះពាល់សុខភាពច្រើន​យ៉ាង

បានផុស

នៅ

ការ​ទទួល​បាន​កាឡូរី​គឺ​សំខាន់​ណាស់​សម្រាប់​មុខងារ​របស់​រាងកាយ​ ប៉ុន្តែ​ការ​ទទួល​បាន​កាឡូរី​ច្រើនពេក ឬ​តិច​ពេក​​អាច​បង្ក​បញ្ហាដល់​សុខភាព​បាន។ ការ​ទទួល​កាឡូរី​មិន​គ្រប់គ្រាន់​អាច​មក​ពីយើង​មាន​​ជំងឺ​មិន​​ឃ្លាន​អាហារ តម​អាហារ និង​បញ្ហា​សុខភាព​ផ្សេង និងអាច​បង្ក​បញ្ហា​សុខភាព​មួយ​ចំនួន។

១. បញ្ហា​បេះដូង

នៅ​ពេល​ដែល​យើង​កំណត់​បរិមាណ​កាឡូរី​ដែល​យើង​ញ៉ាំ​រយៈពេល​យូរ​ បញ្ហា​កង្វះ​អាហារូបត្ថម្ភ​អាច​នឹង​កើត​មាន។ គ្នាយើង​ដែល​មាន​ជំងឺ​មិន​​ឃ្លាន​អាហារ​ ងាយ​ប្រឈម​នឹង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ។ ចំណែកឯ​អ្នក​ដែល​កំណត់​បរិមាណ​កាឡូរី​ ឬ​តមអាហារ​តឹង​តែង​ពេក​ អាច​ធ្វើ​ឲ្យ​ការ​ធ្វើ​មេតាប៉ូលីស​យឺត​ព្រោះ​រាងកាយ​ស្ថិត​ក្នុង​សភាពស្រេក​ឃ្លាន និង​ពន្យឺត​មុខងារ​​រាង​កាយ​​ដើម្បី​រក្សា​ថាម​ពល។ អ្នក​ដែល​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ចង្វាក់​បេះដូង​តែង​មិន​ប្រក្រតី ឬ​លឿនពេក​ ព្រោះ​សាច់ដុំ​បេះដូង​អាច​នឹង​ស្ដើង និង​ខ្សោយ​ហើយ​ថត​បេះដូង​អាច​នឹង​រួម​តូចដែល​អាច​មាន​ជំងឺ​គាំង​បេះដូង

២. បញ្ហា​ប្រព័ន្ធ​រំលាយអាហារ

នៅ​ពេល​ដែល​យើង​ទទួល​កាឡូរី​មិន​គ្រប់គ្រាន់ ប្រព័ន្ធ​រំលាយ​អាហារ​អាច​នឹង​យឺត​ដើម្បី​រក្សា​ថាមពល។ ប្រព័ន្ធ​រំលាយ​អាហារ​គឺ​មាន​តួនាទី​បំបែក​អាហារ និង​ភេសជ្ជៈ​ដើម្បី​ឲ្យ​រាងកាយ​ស្រូប​យក​សារធាតុ​ចិញ្ចឹម។ នៅ​ពេល​ដែល​ទទួល​បាន​កាឡូរី​មិន​គ្រប់គ្រាន់ ការ​រំលាយ​អាហារ​នឹង​យឺតយ៉ាវ​ ហើយ​ជញ្ជាំង​ពោះវៀន​ក៏​រួម​តូច។ នៅ​ពេល​យើង​មិន​​ញ៉ាំ​អាហារ ប្រព័ន្ធ​រំលាយអាហារ​នឹង​រង​ការ​ខូច​ខាត​​ធ្ងន់ធ្ងរ​ដែល​មិន​រំលាយ​អាហារ​បាន​ត្រឹមត្រូវ។ រីឯលំពែងក៏​ផលិត​អង់ហ្សីម​រំលាយអាហារ​យឺត​ជាង​មុន​ដែល​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​រាករូស។ អាការៈ​រាករូស​នេះ​អាច​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​ទឹក ​​ជាតិ​រ៉ែ និង​វីតាមីន​សំខាន់ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. កង្វះ​អាហារូបត្ថម្ភ

គ្នាយើង​ដែល​តម​អាហារ​អាច​មាន​​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​។ ​ភាគច្រើន​គឺ​ខ្វះ​ជាតិ​ដែក ហ្វូឡាត និង​វីតាមីន B12​ ដែល​អាច​បង្ក​ជំងឺ​ស្លេកស្លាំង។ ជំងឺ​ស្លេកស្លាំង​អាច​ប៉ះពាល់​ដល់​គ្រាប់​ឈាម​ក្រហម​ដែល​មាន​តួនាទី​ជញ្ជូន​អុកស៊ីសែន​ទៅ​កាន់​សរីរាង្គ និង​ជាលិកាផ្សេងៗ។ ជំងឺ​ស្លេកស្លាំង​ដោយសារ​កង្វះ​អាហារូបត្ថម្ភ​អាច​បង្ក​ឲ្យ​​អស់កម្លាំង ពិបាក​ដក​ដង្ហើម ស្លេកស្លាំង ចង្វាក់​បេះដូង​មិន​ប្រក្រតី វិលមុខ ត្រជាក់ចុងដៃចុងជើង និង​ឈឺក្បាល។

៤. ស្រក​ទម្ងន់

ប្រសិនជា​គ្នា​យើង​តម​អាហារ​ដើម្បី​សម្រក​ទម្ងន់ នេះ​មិន​មែន​ជា​វិធី​ល្អ​ទេ​ ព្រោះ​វិធី​នេះ​មិន​មាន​ប្រសិទ្ធភាព​យូរ​អង្វែង​ទេ ​ហើយ​នៅ​អាច​ធ្វើ​ឲ្យ​ត្រលប់​ទៅ​រក​ទម្លាប់​នៃ​ការ​ញ៉ាំ​របស់​យើង​ពី​មុន​វិញ និង​បង្ក​ការ​ខូចខាត​ដល់​ជាលិកា​សាច់ដុំ​ទៀត​ផង។ យោង​តាម​សាកលវិទ្យាល័យ West Virginia សហរដ្ឋ​អាមេរិក​ យើង​មិន​គួរ​ស្រក​ទម្ងន់​ច្រើនជាង ០,៩គីឡូក្រាម ក្នុង​មួយ​សប្ដាហ៍​ទេ។ ប្រសិនជា​យើង​ស្រក​ច្រើន​ជាង​នេះ អាច​មក​ពី​យើង​ទទួល​បាន​កាឡូរី​តិច​ពេក៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម