សុខភាព
តើអ្វីទៅ ជាជំងឺមហារីកដៃស្បូន!
ជាជំងឺមហារីកដែលកើតលើដៃស្បូនរបស់ស្ត្រី។ ជំងឺនេះឈរជួរទី៧ នៃជំងឺមហារីកទាំងអស់របស់ស្ត្រី។ ៣/៤ នៃជំងឺនេះត្រូវបានធ្វើរោគវិនិច្ឆ័យយឺតយ៉ាវ ហើយភាគច្រើនស្ថិតក្នុងដំណាក់កាលចុងក្រោយ។
ក) កត្តាប្រឈម និងមូលហេតុដែលបណ្តាលឲ្យកើតមានជំងឺមហារីកដៃស្បូនលើស្ត្រី៖
– បញ្ហាហ្សែន (Génétiques): ១/១០ នៃមហារីកដៃស្បូនបណ្តាលមកពីកត្តាហ្សែនគ្រួសារ (Mutation du gene BRCA 1 ou BRCA 2)
– បញ្ហាទាក់ទងនឹងស្ត្រី: អត់មានកូន មករដូវនៅវ័យក្មេងពេក និងអស់រដូវនៅវ័យចាស់ពេក
– ស្ត្រីមានអាយុលើសពី ៥០ឆ្នាំ
– មានប្រវត្តិបាញ់កាំរស្មីនៅតំបន់ពោះ ឬអាងត្រគាក
ខ) រោគសញ្ញា៖
– នៅដំណាក់កាលដំបូង យើងអាចរកឃើញដោយចៃដន្យនៅពេលពិនិត្យសុខភាព
– ឈឺ ឬក៏ធ្ងន់ៗនៅតំបន់ត្រគាក
– ពោះឡើងធំ ស្ទាបប៉ះដុំសាច់
– ធ្លាក់ឈាម ឬធ្លាក់ទឹកថ្លាៗ តាមទ្វារមាស
– រាងកាយទ្រុឌទ្រោម អស់កម្លាំង ល្ហិតល្ហៃ និងស្លេកស្លាំង
– រោគសញ្ញាផ្សេងៗទៀតដូចជា:
• ហត់
• ឈឺទ្រូង
• ហើមជើង
• ស្ទះខ្យល់ ឬទល់លាមក
• ពិបាកបត់ជើងតូច…។
គ) ការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកដៃស្បូនតាមរយៈ៖
– អេកូពោះ
– ស្កេនពោះ
– មើលឈាម: CA 125 (Adénocarcinome séreux), CA 19.9 et ACE (Adénocarcinome mucineux), AFP et LDH (Tumeur germinale et choriocarcinome)
– អ្វីដែលសំខាន់បំផុត ក្នុងការធ្វើរោគវិនិច្ឆ័យនៃជំងឺកាចសាហាវនេះ គឺការយកដុំសាច់ទៅវិភាគដោយមីក្រូទស្សន៍ (Anapath) តាមរយៈការវះកាត់យកដុំសាច់នោះទៅមើល ឬច្រឹបសាច់នៅកន្លែងដែលមហារីករាលដាល (ឧទាៈ ថ្លើម សួត…) ឬក្នុងករណីមានទឹកក្នុងស្រោមពោះ យើងអាចបូមទឹកនោះ ទៅវិភាគរកកោសិកាមហារីក។
ឃ) ការព្យាបាល៖
ការព្យាបាលជំងឺមហារីកដៃស្បូន ធ្វើតាមដំណាក់កាលរបស់ជំងឺ។ ប៉ុន្តែជាទូទៅការព្យាបាលរួមមាន:
– ការវះកាត់
– ការចាក់ថ្នាំគីមី
ក្រុមការងារវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត កំពុងត្រៀមខ្លួនផ្តល់ការប្រឹក្សា និងការព្យាបាលដ៏ត្រឹមត្រូវ ចំពោះលោកស្រី អ្នកនាង កញ្ញា ដែលជួបបញ្ហានេះ ប្រកបដោយការយកចិត្តទុកដាក់ និងក្រមសីលធម៌ខ្ពស់បំផុត ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ការព្យាបាលតម្រងកែវភ្នែកស្រអាប់ ដោយកាំរស្មី (YAG-Capsulotomy)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ