សុខភាព
តើថ្នាំលេប អ៊ីយ៉ូត ១៣១ (Iodine-131) អាចព្យាបាលជំងឺមហារីកក្រពេញទីរ៉ូអ៊ីត បានជាយ៉ាងដូចម្តេច?
ដោយសារភាពរីកចម្រើនឥតឈប់ឈរផែ្នកវេជ្ជសាស្ត្រក្នុងពិភពលោក ថ្នាំលេប អ៊ីយ៉ូត ១៣១ (Iodine-131) នៃវេជ្ជសាស្ត្រម៉ូលេគុលលែរ (Molecular Medicine) ត្រូវបានប្រើដើម្បីសម្លាប់កោសិកាមហារីកក្រពេញទីរ៉ូអ៊ីតទាំងអស់ ដែលនៅសល់ក្រោយការវះកាត់។ មធ្យោបាយនេះអាចឲ្យអ្នកជំងឺជាសះស្បើយបាន។

ការជួបពិគ្រោះបឋម និងបន្តតាមដានជាប់លាប់ជាមួយវេជ្ជបណ្ឌិតជំនាញក្រពេញ គឺជាការចាំបាច់។
១) រោគសញ្ញា និងរោគវិនិច្ឆ័យ៖
– រោគសញ្ញាចម្បង៖ ដុំពកក្រពេញទីរ៉ូអ៊ីត ឬការរីកធំកូនកណ្តុរ “ក”។

– រោគវិនិច្ឆ័យ៖
• ការធ្វើអេកូក្រពេញទីរ៉ូអ៊ីត (Thyroid Ultrasound) ដោយអ្នកជំនាញ។
• ការថតក្រពេញទីរ៉ូអ៊ីត នៃវេជ្ជសាស្ត្រម៉ូលេគុលលែរ (Thyroid Scintigraphy)។
• ការចាក់ដុំសាច់ក្រពេញទីរ៉ូអ៊ីតយកទៅពិសោធន៍ (Fine Needle Aspiration Biopsy) ជាមួយអ្នកជំនាញកោសិកា។
២) ការព្យាបាល៖
លេបថ្នាំ អ៊ីយ៉ូត ១៣១ (Iodine-131) បន្ទាប់ពីវះកាត់យកចេញក្រពេញទីរ៉ូអ៊ីត (Total Thyroidectomy) ។ វិធីសាស្ត្រនេះប្រើរយៈពេលខ្លីក្នុងការព្យាបាល គ្មានការឈឺចាប់ មានប្រសិទ្ធភាពខ្ពស់ និងមានសុវត្ថិភាពជាអតិបរមា។

៣) អនុសាសន៍គ្រូពេទ្យ៖
«បើសិនលោក លោកស្រីមានរោគសញ្ញា ឬជំងឺដូចការពិពណ៌នាខាងលើ សូមអញ្ជើញមកទទួលការពិនិត្យ និងប្រឹក្សាផ្ទាល់នៅមន្ទីរពេទ្យកាល់ម៉ែត ជាមួយគ្រូពេទ្យជំនាញឯកទេស ក្រពេញអ័រម៉ូន។ បន្ទាប់ពីការពិនិត្យជាក់ស្តែង នឹងមានតម្រូវការពិគ្រោះជាមួយជំនាញវះកាត់ និងជំនាញវេជ្ជសាស្ត្រម៉ូលេគុលលែរ ដើម្បីទទួលបាននូវការព្យាបាលទាន់ពេលវេលា តាមលក្ខណៈវិទ្យាសាស្ត្រថ្មីៗទំនើបចុងក្រោយបំផុត»៕

អត្ថបទ៖ រស្មី

-
សន្តិសុខសង្គម៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៦ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក