សុខភាព
កុមារកម្ពុជាប្រហែល ៦លាននាក់ រងផលប៉ះពាល់សារធាតុពុលពីសំណ
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិប្រចាំកម្ពុជា( USAID Cambodia) បានរកឃើញថា កុមារកម្ពុជាប្រហែល ៦លាននាក់ ឬ ជាង ៧០% នៃកុមារទាំងអស់បានទទួលផលប៉ះពាល់សារធាតុពុលពីសំណ ដែលបង្កឱ្យការលូតលាស់ផ្នែកបញ្ញារបស់កុមារមានភាពយឺតយ៉ាវ ប៉ះពាល់ដល់ការលូតលាស់សរីរាង្គកាយ។

ដើម្បីដោះស្រាយបញ្ហនេះ USAID បានសន្យាផ្តល់មូលនិធិចំនួន ២ លានដុល្លារដល់កម្ពុជា ដើម្បីកាត់បន្ថយផលប៉ះពាល់ជាតិពុលពីសំណ។
អំឡុងយុទ្ធនាការនៃការទប់ស្កាត់សារធាតុពុលពីសំណអន្តរជាតិ អ្នកស្រី Samantha Power នាយិកាទីភ្នាក់ងារជំនួយអាមេរិកសកល (USAID) នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីចុងខែ តុលា ឆ្នាំ ២០២៤ បានប្រកាសសន្យាផ្តល់មូលនិធិចំនួន ២លានដុល្លារសហរដ្ឋអាមេរិក ដើម្បីការពារ និងកាត់បន្ថយការបំពុលពីការប៉ះពាល់នូវសារធាតុសំណនៅកម្ពុជា។
អ្នកស្រីបញ្ជាក់ថា៖«មូលនិធិមួយចំនួននឹងជួយគាំទ្រដល់ការអង្កេតថ្នាក់ជាតិលើកដំបូង ដើម្បីវាយតម្លៃកម្រិតលោហៈ ធ្ងន់ពណ៌ប្រផេះដែលប៉ះពាល់ដល់កុមារ ស្រ្តីមានផ្ទៃពោះ បរិស្ថាន និងផលិតផលផ្សេងៗ ក្នុងគោលបំណងជួយការពារដល់សុខភាពមនុស្សជំនាន់ក្រោយ»។

គួរជម្រាបថា ប្រទេសកម្ពុជាបានចូលរួមជាសមាជិកជាមួយប្រទេសចំនួន២៥ផ្សេងទៀត ដើម្បីប្រយុទ្ធប្រឆាំងសារធាតុពុលពីសំណ ដើម្បីការពារសុខភាពកុមារទៅអនាគត។ កត្តាដែលបង្កឱ្យមានការពុលពីសំណ បណ្តាលមកពី ថ្នាំលាប កញ្ចក់ គ្រឿងសំអាង គ្រឿងអលង្ការ ប្រដាប់ក្មេងលេង និងសំណល់អេឡិចត្រូនិក ជាដើម៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក