សុខភាព
តើអ្នកដឹងទេជំងឺស្រឡទែនមានអាការៈបែបណាខ្លះ?
បើតាមរបាយការណ៍ពី Centers for Disease Control (CDC) ដែលជាគេហទំព័រផ្លូវការរបស់សហរដ្ឋអាមេរិក ចុះផ្សាយខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ស្រឡទែន គឺជាមេរោគដែលកើតឡើងឆ្លងតាមវីរុសនៅក្រពេញទឹកមាត់ អាចបង្កទៅជាធ្ងន់ធ្ងរបាន ដែលមានរោគសញ្ញាទូទៅ ហើមថ្គាម ក្តៅខ្លួន អស់កម្លាំង ក្តៅខ្លួន បាត់បង់ចំណង់អាហារ និងឈឺក្បាល។

តាមប្រភពខាងលើ ជំងឺស្រឡទែន មានជាទូទៅក្នុងប្រទេសជាច្រើន ហើយអ្នកដែលឆ្លងជំងឺស្រឡទែន មិនឈឺភ្លាមៗទេ អាចចំណាយពេលពី ២ទៅ៤ សប្តាហ៍ទើបសញ្ញានៃមេរោគចាប់ផ្តើមបង្ហាញខ្លួន។ សញ្ញាទូទៅនៃស្រឡទែនគឺថ្ពាល់ហើម និងថ្គាមហើម។ នេះបណ្តាលមកពីក្រពេញទឹកមាត់ហើមនៅក្រោមត្រចៀកមួយចំហៀង ឬទាំងពីរ។ រោគសញ្ញាដំបូងអាចចាប់ផ្តើម ពីរ ឬបីថ្ងៃមុនពេលហើម។ ចំពោះអ្នកដែលកើតជំងឺនេះ ភាគច្រើនជាសះស្បើយក្នុងរយៈពេល២សប្តាហ៍។
ជាមួយគ្នានេះ ស្រឡទែនគឺជាជំងឺឆ្លងដែលបង្កឡើងដោយវីរុសស្រឡទែន។ វាឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយទឹកមាត់ ឬដំណក់ទឹកផ្លូវដង្ហើមចេញពីមាត់ ច្រមុះ ឬបំពង់ក។ អ្នកអាចឆ្លងជំងឺស្រឡទែន និងចម្លងមេរោគដោយ ក្អក កណ្តាស់ ឬការនិយាយ។

ចំពោះការការពារខ្លួនេះពីជំងឺនេះ គឺការពារដោយចាក់វ៉ាក់សាំង។ ការទទួលថ្នាំបង្ការជំងឺស្រឡទែនចំនួនពីរដង គឺជាការការពារដ៏ល្អបំផុតប្រឆាំងនឹងជំងឺស្រឡទែន។ ជាធម្មតាវាត្រូវបានផ្តល់ជាវ៉ាក់សាំងរួមបញ្ចូលគ្នាហៅថា កញ្ជ្រឹល ស្រឡទែន និងវ៉ាក់សាំងស្អូច (MMR) ដែលការពារប្រឆាំងនឹងជំងឺទាំងបី។ ជំងឺនេះ ក៏អាចប៉ះពាល់ដល់ខួរក្បាលផងដែរ ព្រោះជំងឺនេះបានបង្កការរលាកនៅខួរក្បាល ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតដូចគ្នា៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង