សុខភាព
ស្វែងយល់អំពីជំងឺសើស្បែក “កមរមាស់ ឬអាត់”!
កមរមាស់ ជាជំងឺមួយក្នុងចំណោមជំងឺសើស្បែក ដែលជួបច្រើនញឹកញាប់ នៅប្រទេសកម្ពុជាយើង។ ជាជំងឺដែលមានកន្ទួល និងពងទឹក ហើយរមាស់ពាសពេញខ្លួនប្រាណ ដែលបណ្តាលមកពីពពួកប៉ារាស៊ិតឬចៃ។ ការចម្លងជំងឺនេះកើតឡើងតាមរយៈ៖

– ការប៉ះពាល់ផ្ទាល់រវាងអ្នកជា និងអ្នកជំងឺ
– ប៉ះពាល់ជាមួយសម្ភារៈប្រើប្រាស់ (សំលៀកបំពាក់ ស្រោមពូក…) ដែលមានមេរោគ
– មនុស្សច្រើនរស់នៅផ្តុំគ្នា ឬរស់នៅជាមួយគ្នា។

ក) រោគសញ្ញា៖
– ច្រើនកើតនៅកន្លែងណាដែលមានរាងត្រង់ផ្នត់ៗ ឬក្រវៀចក្រវៀននៃស្បែក ចង្វែកម្រាមដៃ កដៃ ចង្កេះ គូថ ផ្ទៃខាងក្នុងប្រអប់ភ្លៅ និងកជើង ដែលស្តែងចេញជាកន្ទួល ឬពងទឹក (ពងទឹកមិនសូវប្រទះឃើញទេ ព្រោះវាត្រូវបំផ្លាញយ៉ាងលឿនដោយការអេះត្រដុសរបស់អ្នកជំងឺ)។
– ចំពោះស្ត្រីវិញ គេឃើញច្រើនកើតមាននៅលើក្បាលដោះ រីឯបុរសភាគច្រើនកើតនៅលើលិង្គ និងលើស្បែកពងស្វាស។
– ជំងឺនេះកម្រកើតមាននៅលើផ្ទៃមុខមនុស្សពេញវ័យណាស់ ប្រសិនបើក្មេងតូចៗ និងអ្នកមានមេរោគហ៊ីវ (HIV+) គេសង្កេតឃើញមាននៅលើផ្ទៃមុខ បាតដៃ បាតជើង រួមទាំងខ្លួនប្រាណផងដែរ។
ការកើតមានទាំងនេះ បង្កឲ្យមានការរមាស់យ៉ាងខ្លាំង ជាពិសេសនៅពេលយប់។ ជាទូទៅតែងមានឃើញស្នាមអេះ និងស្នាមក្រហូងដាច់រលាត់ស្បែក ការឆ្លងរោគ ជាមួយនិងការកកើតពងខ្ទុះ និងក្រម៉ធំៗ ត្រូវបានជួបញឹកញាប់គួរសមដែរ។

ខ) ការវិវត្តន៍៖
ជំងឺកមរមាស់ ដែលមិនបានព្យាបាល អាចក្លាយជាជំងឺរ៉ាំរ៉ៃរួមជាមួយនឹងការថយចុះកម្រិតរមាស់។ ការបាត់រមាស់មិនមែនមានន័យថា ពពួកប៉ារ៉ាស៊ីត ឬចៃនោះបាត់ ឬស្លាប់ឡើយ។ ការលាប់ឡើងវិញ ដែលបណ្តាលពីការព្យាបាលមិនត្រឹមត្រូវកើតមានជារឿយៗ ហើយវាត្រូវបានបិទបាំងរោគសញ្ញាផ្សេងៗ ដោយការលាបពពួកគ័រទីគួអ៊ីត (ថ្នាំលាបឲ្យស្បែកស ឬស្បែករលោង) ច្រើនពេក។
គ) ការព្យាបាល៖
– ត្រូវព្យាបាលក្រុមគ្រួសារទាំងមូលរួមគ្នាក្នុងពេលតែមួយ ដើម្បីជៀសវាងការឆ្លងសារចុះសារឡើង ឬលាប់ឡើងវិញ
– ត្រូវលាបថ្នាំដែលមានការណែនាំដោយគ្រូពេទ្យជំនាញឯកទេស
– មុជទឹក ហើយដុសកន្លែងដែលកើតមានជំងឺនេះ ជាមួយបន្ទះក្រណាត់ស្អាត នៅពេលយប់
– លាបថ្នាំ ឲ្យពេញខ្លួនទាំងអស់ ពីកដល់ចុងជើង (គ្រប់កន្លុកកន្លៀតទាំងអស់)
– ទុកឲ្យស្ងួត ហើយរក្សាវាឲ្យនៅលើស្បែកខ្លួនមួយយប់ទល់ភ្លឺ (១២ម៉ោង)

– មុជទឹកជម្រះកាយវិញបាននៅពេលព្រឹក
– ធ្វើដូចខាងលើម្តងទៀត នៅយប់ទី២ ទី៣ រហូតដល់មួយអាទិត្យ
– ផ្លាស់ប្តូរ ហើយបោកគក់ សំលៀកបំពាក់ កម្រាលពូក ភួយ មុង ដែលមានមេរោគ ជាមួយសាប៊ូ ស្រុះទឹកក្កៅ និងហាលថ្ងៃឲ្យបានស្ងួត


“ សូមណែនាំក្រុមគ្រួសារ ឬអ្នកជុំវិញខ្លួនដែលជាប់ពាក់ព័ន្ធជាពិសេសអ្នកមានផ្ទៃពោះ បើសិនជាមានរោគសញ្ញាដូចខាងលើ។ ក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត រង់ចាំទទួលជួបពិគ្រោះ និងផ្តល់ជូនព័ត៌មានគ្រប់ស្ថានភាពជំងឺ ដើម្បីជៀសវាងបញ្ហាផ្សេងៗដែលបង្កឲ្យមានផលប៉ះពាល់ ពិសេសដល់ទារកក្នុងផ្ទៃ ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ តើថ្នាំលេប អ៊ីយ៉ូត ១៣១ (Iodine-131) អាចព្យាបាលជំងឺមហារីកក្រពេញទីរ៉ូអ៊ីត បានជាយ៉ាងដូចម្តេច?

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៤ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ