Connect with us

ព័ត៌មានជាតិ

កូវីដបម្លែង​​ខ្លួនថ្មី កំពុង​រាត​ត្បាត​ពេញ​ក្រុង​ភ្នំពេញ ​កុំ​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់

បានផុស

នៅ

លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងសារ​អំពាវនាវសារជាថ្មីម្តងទៀតនៅមុននេះបន្តិច​​ ដល់​បងប្អូនប្រជាពលរដ្ឋទាំងអស់​ បន្តការប្រុងប្រយ័ត្នខ្ពស់​លេីស្ថានភាពកូវីដបច្ចុប្បន្ននេះ។​

លោកជំទាវបាន​ថ្លែង​សារ​ថា វីរុសកូវីដ-១៩​ បម្លែងថ្មី​ កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា​ ដោយមិនដឹងថាវានៅទីណាខ្លះនោះទេ​ ជាពិសេសនៅរាជធានីភ្នំពេញនេះតែម្តង​ ដែលមានការចម្លងបន្តគ្នាលឿនណាស់​ និងឆ្លងបន្តទៅខេត្ត​មួយចំនួនរួចទៅហេីយ។ ដូច្នេះ​ ពេលនេះ​ នៅផ្ទះ​និងកុំធ្វេីការចល័តពីកន្លែងមួយទៅកន្លែងមួយ​ ហេីយមិនត្រូវបង្កការជួបជុំគ្នាច្រេីនណាមួយនោះទេ​ ដូចជាពីធីមង្គលការ​ ឡេីងផ្ទះ​ បុណ្យសាសនាផ្សេងៗ​ ដោយពន្យាពេល​ គឺត្រូវតែធ្វេីនៅពេលនេះជាចាំបាច់បំផុត​ ដែលជាវិធានការជួយដល់ការកាត់ផ្តាច់បាននូវការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតបានជាអតិបរមា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ឈប់ការជួបជុំ​ ឫការពន្យាពេលនៃការរៀបចំពិធីនានា​ ល្អប្រសេីរជាជាងការឆ្លងហេីយអាចស្លាប់បានគ្រប់ពេលវេលានាពេលនេះ។

លោកជំទាវ​បាន​ថ្លែង​សង្កត់វីរុសបម្លែងថ្មីនេះ​ សាហាវជាង​ និងខ្លាំងជាងវីរុសនាពេលមុនៗ​ ដែលអាចធ្វេីឱ្យបុគ្គលស្លាប់បានគ្រប់ពេលវេលា​ ដែលថ្មីៗនេះ​ យេីងមានករណីស្លាប់មួយនាក់រួចទៅហេីយៗក៏នៅមានអ្នកដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរមួយចំនួនទៀតដែរដែលក្រុមគ្រូពេទ្យកំពុងតែជួយសង្រ្គោះយ៉ាងមមាញឹកជាទីបំផុត។

សូមបងប្អូនថែរក្សាសុខភាព​ និងមេីលកូនចៅឱ្យបានល្អ​ កុំឱ្យដេីរចេញក្រៅរហេតរហូត​ សម្រាប់មនុស្សពេញវ័យ​ បេីមិនមានការចាំបាច់ទេនោះ​ សូមនៅផ្ទះ​ល្អជាងការចល័តទៅកន្លែងនេះកន្លែងនោះដែលមិនមានភាពចាំបាច់​ ដែលមានហានិភ័យចម្លងវីរុសបម្លែងថ្មីនេះខ្ពស់ណាស់សម្រាប់លោកអ្នកនាពេលនេះ។

ជាការក្រើន​រំលឹក​ចុងក្រោយ លោកជំទាវ​បញ្ជាក់​ថា ដំណាក់កាលនេះ​ ជាដំណាក់លំបាកដែលបុគ្គលគ្រប់រូប មានកាតព្វ​កិច្ចចាំបាច់ក្នុងការចូលរួមអនុវត្តន៍វិធានការសុខាភិបាល​ ហេីយរួមសាមគ្គីគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោលនិងមិនដឹងថានៅទីណានោះ​ទាំងអស់គ្នា។​ បរាជ័យ​ ឫជោគជ័យលេីការប្រយុទ្ធនឹងសត្រូវកូវីដ-១៩​ បម្លែងថ្មីនាពេលនេះ​ គឺអាស្រ័យលេីការចូលរួមរបស់បងប្អូនទាំងអស់គ្នា​ និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ​ និងចៀសផុតពីការចម្លងវីរុសកូវីដ-១៩​ បម្លែងថ្មីនាពេលនេះផងដែរ៕

2.2KSomalin Tuy, Huoly Phiraphat and 2.2K others29 Comments1.3K SharesLikeCommentShare

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២១ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម