Connect with us

សុខភាព

ពលរដ្ឋស្រុកបាទី ២៥០០នាក់ ទទួលបានការពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃ

បានផុស

នៅ

ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន សហការជាមួយក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន​ បានចុះពិនិត្យព្យាបាល វះកាត់ភ្នែក វាស់ភ្នែក និងកាត់វ៉ែនតា ជូនប្រជាពលរដ្ឋចំនួន ២៥០០នាក់ ដោយឥតគិតថ្លៃ ក្នុងមូលដ្ឋានស្រុកបាទី ខេត្តតាកែវ ។

កម្មវិធីនេះ​ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដឹកនាំដោយលោក គី តិច អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តតាកែវ, ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ខណៈ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តរបស់លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ដឹកនាំដោយលោក ជិត ប៉ុណ្ណារ៉ា និងលោកស្រី យូ ស្រីលាភ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនោះ លោក គី តិច មានប្រសាសន៍ថា ការចុះមកពិនិត្យ ព្យាបាល វាស់ភ្នែក និងកាត់វ៉ែនតា ជូនបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក ដោយឥតគិតថ្លៃក្នុងស្រុកបាទី នាពេលនេះ គឺដើម្បីចូលរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋលើផ្នែកសេវាសុខភាព ក្រោមការចង្អុលបង្ហាញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា។


ក្នុងរយៈពេលមួយថ្ងៃពេញ ក្រុមការងារគ្រូពេទ្យ បានចុះពិនិត្យ ព្យាបាល វាស់ភ្នែក វះកាត់ភ្នែក និងផ្តល់វ៉ែនតា ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋបានចំនួន ២,៥០១នាក់ ក្នុងនោះទទួលបានវ៉ែនតាចំនួន ២៥០១នាក់, ទទួលបានថ្នាំព្យាបាលភ្នែក ចំនួន ១៨៧៧នាក់, រកឃើញប្រជាពលរដ្ឋដែលភ្នែកឡើងបាយ និងដុះកន្ទុយថ្លែន ត្រូវបានវះកាត់នៅលើរថយន្តចល័ត ចំនួន ៣៧ នាក់។

ប្រជាពលរដ្ឋដែលបានទទួលសេវាព្យាបាលនាឱកាសនេះ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រូពេទ្យស័្មគ្រចិត្ត ដែលឆ្លៀតពេលវេលាដ៏មានតម្លៃ ចុះមកពិនិត្យ ព្យាបាល និងផ្តល់ជូនវ៉ែនតា ថ្នាំព្យាបាលភ្នែក ដល់ពួកគាត់ នៅស្រុកភូមិតែម្តង។

កម្មវិធីនេះក៏មានវត្តមានរបស់ ព្រះសិរីរក្ខិតញាណ វណ្ណ: សុធីរៈ ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះធម្មធរ អនុគុណស្រុកបាទី ព្រមទាំង ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងអាជ្ញាធរដែនដី សមាជិកក្រុមការងារទាំងអស់ និង លោកតា លោកយាយ អ៊ំ ពូ មីង បង ប្អូន កូន ក្មួយ ទាំងអស់ក្នុងមូលដ្ឋានស្រុកបាទី ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម