Connect with us

សុខភាព

អ្វី​ទៅ​ជា​ការ​ព្យាបាល​ឈឺ​ជង្គង់ តាម​បែប​វិទ្យាសាស្ត្រ​ដោយ​ចលនា

បានផុស

នៅ

ជា​ការ​ព្យាបាល​ដោយ​ចលនា ស្អំ​សរសៃ តាមរយៈការធ្វើដោយដៃ ដោយ​ម៉ាស៊ីនស្អំ ម៉ាស៊ីន Ultrasound និង​ធ្វើលំហាត់​មួយ​ចំនួនទៀតដើម្បីពង្រឹងសន្លាក់​សាច់ដុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ក) មូលហេតុនៃការឈឺជង្គង់ស្រួចស្រាវបណ្ដាលមកពី៖
   – ប៉ះទង្គិច ឬដួលបុកលើជង្គង់
   – គ្រេចរមួលជង្គង់ដោយសាររត់លេងកីឡា
   – រងរបួសដោយការប្រើកំលាំងហួសហេតុ (ធ្វើសកម្មភាពខ្លាំងពេក ដូចជារត់ ជិះកង់ដួល ឫមកពីកត្តាផ្សេងៗទៀត)

ខ) ការឈឺចាប់ និងគ្រេចជង្គង់អាចការពារបានដោយ៖
   – ហាត់ធ្វើចលនាជង្គង់មុនចាប់ផ្ដើម និងក្រោយលេងកីឡា
   – ថែរក្សាឲ្យបានល្អនូវផ្នែកខាងក្រោមដងខ្លួន អវយវៈក្រោម ពិសេសសាច់ដុំភ្លៅផ្នែកខាងមុខ សាច់ដុំផ្នែកខាងក្រោយ
   – អនុវត្តឈរលើជើងមួយ ម្ខាងម្ដងៗ ដើម្បីបង្កើនកំលាំងសាច់ដុំ និងលំនឹងជង្គង់

គ) តើការព្យាបាលដោយចលនា ត្រូវព្យាបាលយ៉ាងដូចម្ដេចខ្លះ?
ការ​ព្យាបាល​ដោយចលនាផ្ដោតសំខាន់លើការបំបាត់ការឈឺចាប់ និងពិការភាពជង្គង់។ គ្រូពេទ្យ​នឹង​ពិនិត្យ​ពី​ស្ថិរភាព​ជង្គង់​របស់អ្នក ថាមានបញ្ហាមកពីគ្រេច ថ្លោះសន្លាក់ជង្គង់ យារ​វែង​សរសៃ​យាង​ជុំវិញ​ជង្គង់ មាន​ការឈឺចាប់នៅគន្លាក់ខាងក្រោយ និងសរសៃជុំវិញជង្គង់ ហើយ​ការ​ព្យាបាលរួមមាន៖
   – ស្អំសរសៃដោយម៉ាស៊ីន Micro thermy ដើម្បីបំបាត់ការឈឺចាប់លើសរសៃជុំវិញជង្គង់
   – ព្យាបាលចលនាដោយដៃ លើកន្លែងឈឺចាប់ជង្គង់
   – ប្រើម៉ាស៊ីន Ultrasound therapy ដើម្បីបំបាត់ការឈឺចាប់ផ្នែកខាងក្នុងសន្លាក់ជង្គង់ និងជាសះស្បើយសរសៃដែលរបួស
   – ធ្វើ​លំហាត់​សន្លាក់​ជង្គង់ ពង្រឹង​សាច់ដុំ​ជង្គង់ និង​ធ្វើ​យ៉ាងណា​ឲ្យ​ជង្គង់របស់អ្នក ប្រើប្រាស់​បាន​ឡើងវិញ ទៅ​ធ្វើការ និង​លេង​កីឡា​បាន​ដូច​ធម្មតា​វិញ។



ឃ) តើ​នៅពេលណា​ទើប​អាច​ត្រឡប់​ទៅ​ធ្វើការ និង​លេង​កីឡា​វិញ​បាន ក្រោយ​ពេល​ព្យាបាល​ជង្គង់?
គ្រូពេទ្យ​ព្យាបាល​ដោយចលនា អាចព្យាបាល និងពិគ្រោះយោបល់ជាមួយអ្នកនៅក្នុងរយៈពេលពី ១ ទៅ ៣សប្តាហ៍ ដែល​ធ្វើឲ្យ​មាន​ការជាសះស្បើយសរសៃដែលរបួស និងបាត់ឈឺចាប់។ បន្ទាប់​ពី​ព្យាបាលជា​សះស្បើយ និង​បាត់ការឈឺចាប់ លោកអ្នកអាចធ្វើការ និង លេងកីឡាវិញបាន​ដូចធម្មតា។

បើ​បងប្អូន​មាន​ការឈឺជង្គង់តិចតួចក៏ដោយ ចូរ​កុំគិតថាវាគ្មានបញ្ហាអ្វីសោះ ពីព្រោះការឈឺជង្គង់ អាច​បង្ក​កាន់​តែ​ធ្ងន់ធ្ងរទៅៗ ធ្វើឲ្យយើងពិការជង្គង់ មិនអាចដើរបាន និង​ឈាន​ដល់​រលាក​សន្លាក់​ជង្គង់ រហូត​ដល់​វះកាត់​ប្ដូរ​សន្លាក់​ជង្គង់​សិប្បនិមិត្ត។ ដូចនេះ​ការ​ឈឺ​ជង្គង់តិចតួច ឬ​បណ្ដាល​មក​ពី​គ្រេច ថ្លោះ ដោយ​លេង​កីឡាផ្សេងៗ សូម​លោក​អ្នក​មក​ទទួល​ការ​ព្យាបាល​ដោយ​ចលនា ស្អំ​សរសៃ ជាមួយ​គ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត៕

អត្ថបទ៖រស្មី

ចុចអាន៖យល់ដឹង! ​អ្វីដែលគួរនិងមិនគួរធ្វើ មុននិងក្រោយពាក់ម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម